Menu Close

(8.13) តើមណ្ឌលសិក្សាធិការត្រូវតែបន្ត​ផ្តល់សេវាអប់រំ​ពិសេស​ដល់​កូន​ខ្ញុំ​ដែរឬទេ ប្រសិនបើគាត់​ត្រូវបាន​ព្យួរការ​សិក្សា​លើសពីដប់ថ្ងៃ ឬប្រសិន​បើគាត់ត្រូវបានបណ្តេញចេញ? 

(8.13) តើមណ្ឌលសិក្សាធិការត្រូវតែបន្ត​ផ្តល់សេវាអប់រំ​ពិសេស​ដល់​កូន​ខ្ញុំ​ដែរឬទេ ប្រសិនបើគាត់​ត្រូវបាន​ព្យួរការ​សិក្សា​លើសពីដប់ថ្ងៃ ឬប្រសិន​បើគាត់ត្រូវបានបណ្តេញចេញ? 

បាទ/ចាស។ ផ្ទុយពីសិស្សក្នុងថ្នាក់អប់រំចំណេះទូទៅ សិស្សដែលមានពិការភាពត្រូវបន្តទទួលបានការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ (FAPE) ក្នុងអំឡុងពេលនៃការព្យួរការសិក្សាដែលលើសពី 10 ថ្ងៃ ទាំងក្នុងអំឡុងពេលនៃការដាក់នៅកន្លែងរៀនបណ្តោះអាសន្ន និងក្នុងអំឡុងពេលនៃការបណ្តេញចេញណាមួយ។1 សេវាកម្មដែលកូនរបស់អ្នកទទួលនៅក្រោមកាលៈទេសៈទាំងនេះត្រូវតែជំរុញឲ្យគាត់បន្តចូលរួមក្នុងកម្មវិធីសិក្សាទូទៅ និងបន្តរីកចម្រើនឆ្ពោះទៅរកគោលដៅកម្មវិធី IEP របស់គាត់ និងទទួលបានការវាយតម្លៃ និងសេវាកម្មអាកប្បកិរិយាដែលត្រូវការចាំបាច់។ 2

  1. 20 U.S.C. Secs. 1412(a)(1) & 1415(k)(1)(D); 34 C.F.R. Sec. 300.530(d).[↩]
  2. 20 U.S.C. Sec. 1415(k)(1)(D); 34 C.F.R. Secs. 300.530(d)(1)(i) & (ii).[↩]