Menu Close

(8.32) វិន័យ និងការដឹកជញ្ជូន 

(8.32) វិន័យ និងការដឹកជញ្ជូន 

សេចក្ដីណែនាំនេះបានអះអាងជាថ្មីថានៅពេលដែលការដឹកជញ្ជូនត្រូវបានកំណត់ថាជាសេវាកម្មពាក់ព័ន្ធនៅក្នុងកម្មវិធី IEP របស់កុមារហើយ ម​ណ្ឌលសាលារៀនត្រូវតែចាត់ទុកការព្យួរ/ផ្អាករថយន្តសាលាជាការផ្អាកដើម្បីដាក់វិន័យ ហើយរាប់វាជាថ្ងៃព្យួរការសិក្សាដើម្បីកំណត់ថាតើវាជា​លទ្ធផ​ល​នៃការ​ផ្លាស់ប្ដូរកន្លែងរៀនឬទេ ហើយត្រូវតែផ្ដល់ដល់មាតាបិតា/អា​ណា​ព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនូវការការពារសំខាន់ និងតាម​នីតិ​វិធី។1

ក្រសួងបញ្ជាក់បន្ថែមទៀតថាស្ថានភាពដែលកុមាររងចំណាត់ការវិន័យគឺត្រូវបានដាក់នៅក្នុងកន្លែងអប់រំផ្សេងបណ្ដោះអាសន្ន (IAES) មណ្ឌល​សិ​ក្សាធិការត្រូវតែផ្ដល់មធ្យោបាយដឹកជញ្ជូនដល់កុមារ “បើសិនជាការដឹក​ជញ្ជូ​នគឺចាំបាច់ដើម្បីឱ្យកុមារទទួលបានសេវាកម្មដែលផ្ដល់នៅក្នុង IAES”។ ក្រសួងរម្លឹកមណ្ឌលសិក្សាធិការថាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតត្រូវតែបានរួមបញ្ចូលនៅក្នុងក្រុមការងារដែលសម្រេ​ចអំពី IAES សម្រាប់ការផ្ដល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។2

  1. 34 C.F.R. Section 300.530[↩]
  2. 34 C.F.R. Section 300.531[↩]