Menu Close

(8.39) មណ្ឌលអប់រំកែប្រែ

(8.39) មណ្ឌលអប់រំកែប្រែ

សេចក្ដីណែនាំបានបញ្ជាក់យ៉ាងច្បាស់ថាកុមារដែលមានពិការភាពមានសិទ្ធិចំពោះការការពារទាំងអស់នៃច្បាប់ IDEA រួមទាំងលក្ខខណ្ឌតម្រូវស​ម្រា​ប់​ការកំណត់ឲ្យឃើញពិការភាព បើសិនជាគេជឿថាកុមារបាន​បំពានក្រ​​ម​ប្រតិបត្តិសម្រាប់សិស្សរបស់មណ្ឌល។ សេចក្ដីណែនាំបញ្ជាក់បន្តទៀតថា៖ “ការការពារទាំងនេះត្រូវអនុវត្ត មិនថាកុមារដែលបំពានក្រម​ប្រតិប​ត្តិស​ម្រាប់សិស្សត្រូវទទួលពិន័យនៅមណ្ឌល ឬត្រូវបានដកចេញទៅ​កន្លែង​ដែ​ល​មានការរឹតត្បិត ដូចជាការឃុំខ្លួននៅក្នុងបន្ទប់របស់កុមារ ឬកន្លែង “បិទខ្ទប់” នោះទេ។” ក្រសួងក៏ព្រមានផងដែរអំពីផលប៉ះពាល់អាក្រក់ដែលអាចកើតឡើងពីការដកចេញពីថ្នាក់រៀន។ “ការហាមមិនឱ្យចូលថ្នាក់រៀនគឺមានគ្រោះថ្នាក់ជាពិសេសចំពោះកុមារដែលមានពិការភាពនៅក្នុងមណ្ឌលអប់រំកែប្រែ។” 

ទោះយ៉ាងណាក៏ដោយ នៅពេលដែលសិស្សត្រូវបានកាត់ទោសក្នុង​នាម​ជា​មនុស្សពេញវ័យ និងនៅក្នុងពន្ធនាគារមនុស្សពេញវ័យ ក្រសួងអនុ​ញ្ញា​ត​ឱ្យ “ក្រុមការងារកម្មវិធី IEP កែប្រែកម្មវិធី IEP ឬកន្លែងរៀនរបស់កុមារ បើសិនជារដ្ឋបានបញ្ជាក់ពីចំណាប់អារម្មណ៍ផ្នែកសន្តិសុខពិតប្រាកដ ឬ​ផលប្រយោជន៍ខាងពន្ធនាគារដែលមានសារៈសំខាន់ខ្លាំងដែលមិនអាចសម្របសម្រួលតាមវិធីផ្សេង។”1 ក្រសួងរម្លឹកបន្ថែមទៀតថាច្បាប់ IDEA មិនមានបទប្បញ្ញត្តិសម្រាប់​ការ​ផ្ដល់មូលនិធិដល់សេវាកម្មអប់រំរបស់សិស្សដែលមានសិទ្ធិទទួលបានការអប់រំនៅក្នុងពន្ធនាគារសហព័ន្ធទេ។ 

  1. 34 C.F.R. § 300.324(d)(2)[↩]