Menu Close

(8.4) តើអាកប្បកិរិយាអ្វីខ្លះដែលតម្រូវឲ្យ​មណ្ឌលសិក្សាធិការផ្តល់​ការណែ​នាំ​ឲ្យបណ្តេញសិស្សម្នាក់​ចេញ? 

(8.4) តើអាកប្បកិរិយាអ្វីខ្លះដែលតម្រូវឲ្យ​មណ្ឌលសិក្សាធិការផ្តល់​ការណែ​នាំ​ឲ្យបណ្តេញសិស្សម្នាក់​ចេញ? 

ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 48915 (a) តម្រូវឲ្យនាយកសាលា ឬប្រ​ធា​ន​នាយក​ផ្តល់ការណែនាំ​ឲ្យ​បណ្តេញ​ចេញ ប្រសិនបើសិស្សប្រព្រឹត្ត​នូវស​កម្ម​ភាពដូច​ខាង​ក្រោម (លើកលែងតែ​ពួកគេ​យល់​ឃើញ​ថា​ការ​បណ្តេ​ញចេញ​នោះ​មិន​សមស្របដោយសារស្ថានភាព​ជាក់លាក់ណាមួយ)៖ 

  1.  ការ​បង្កឲ្យមានរបួសរាងកាយធ្ងន់ធ្ងរដល់អ្នកដទៃ លើកលែងតែក្នុង​ករណី​ការការពារខ្លួន 
  2.  ការយកតាមខ្លួននូវកាំបិត សារធាតុផ្ទុះ​គ្រប់​ប្រភេទ ឬវត្ថុ​គ្រោះ​ថ្នា​ក់​ផ្សេងទៀត​ដែលគ្មានហេតុផលសមស្របត្រូវប្រើ 
  3.  ការកាន់កាប់ដោយខុសច្បាប់នូវសារធាតុដែលស្ថិតក្រោមការគ្រប់គ្រង លើកលែងតែការប្រព្រឹត្តល្មើសលើកទីមួយពីបទកាន់កាប់កញ្ឆាដែលមានទម្ងន់មិនលើសពីមួយអោនស៍ ក្រៅពីកញ្ឆាដែលមានកំហាប់ខ្ពស់ ឬការ​កា​ន់កាប់ថ្នាំគ្មានវេជ្ជបញ្ជាសម្រាប់គោលបំណងព្យាបាល ឬថ្នាំមានវេជ្ជបញ្ជា​ពីគ្រូពេទ្យ 
  4.  ការប្លន់ ឬការចាប់ជំរិតទារប្រាក់ ឬ 
  5.  ការបំពារបំពាន ឬការវាយដំ​ទៅលើបុគ្គលិករបស់សាលាណាម្នាក់។ 

គណៈកម្មការគ្រប់គ្រងសាលា អាចបញ្ជាឲ្យបណ្តេញ​កូនសិស្សចេញ​នៅពេល​រកឃើញថា​សិស្ស​បាន​ប្រព្រឹត្ត​អំពើ​ណាមួយ​ដែល​បានរៀបរាប់ខាងលើ និង​លទ្ធផលដែលបានរកឃើញថា៖ 

  1.  មធ្យោបាយ​កែតម្រូវផ្សេងទៀតមិនអាចអនុវត្ត​បាន​ ឬមិនមាន​ដំណើរ​ការម្ដងហើយម្ដងទៀត 
  2.  វត្តមានរបស់សិស្សបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ដល់សុវត្ថិភាពរាងកាយរបស់សិស្ស ឬអ្នកដទៃ។1

លើសពីនេះទៀត ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 48915(c) តម្រូវ​ឲ្យនា​យ​ក​សាលា ឬប្រធាននាយក​​សាលា​​ធ្វើការ​ព្យួរការ​សិក្សាជាបន្ទាន់ និង​ផ្តល់​កា​រណែនាំ​ស​ម្រាប់ការបណ្តេញ​កូនសិស្ស​ដែល​ប្រព្រឹត្ត​អំពើ​ណាមួយ​ដូច​ខាង​ក្រោម៖ 

  1. ការកាន់កាប់ ការ​លក់ ឬការ​ផ្គត់ផ្គង់កាំភ្លើង។ ការព្យួរការសិក្សា ឬការបណ្ដេញចេញមិនមែនជាការតម្រូវ​សម្រាប់ការ​កា​ន់​កាប់អាវុធក្លែងក្លាយទេ ប៉ុន្តែវាត្រូវបានអនុញ្ញាត 
  2. ការ​គ្រវីកាំបិតដាក់មនុស្សម្នាក់ផ្សេងទៀត 
  3. ការ​លក់សារធាតុ​ដែល​មាន​​ការគ្រប់គ្រង​ 
  4. កា​រប្រព្រឹត្ត ឬការ​ប៉ុនប៉ងបំពារបំពានផ្លូវភេទ និងការ​ប្រព្រឹត្តការ​វាយ​ដំ​ផ្លូវ​ភេទ ឬ 
  5. ការកាន់កាប់សារធាតុ​ផ្ទុះ។ 

គណៈកម្មការ​គ្រប់គ្រងត្រូវតែបញ្ជាឲ្យបណ្តេញកូន​សិស្សនេះ​ចេញ​នៅ​ពេលរ​ក​ឃើញ​ថា​សិស្ស​បាន​ប្រព្រឹត្ត​អំពើទាំងនេះ​​ណាមួយ។2 ទោះយ៉ាងណាក៏ដោយ​ ការផ្តល់ការបណ្តេញចេញ​ជាចាំបាច់នេះមិន​អាច​អ​នុវត្តលើសិស្ស​នៅក្នុង​ការ​អប់រំ​ពិសេស​​នោះទេ លើកលែងតែសិស្ស​ទទួល​បាន​នូវការការពារសុវត្ថិភាពតាមនីតិវិធី និង​ការការពារ​សុវត្ថិភាព​សំ​ខា​ន់​ទាំង​អស់ដែលមានចែងក្នុងជំពូកនេះ ហើយបន្ទាប់​ពីការអនុវត្ត​ការ​ការពារ​សុវត្ថិភាពទាំង​នោះត្រូវបានគេរកឃើញថា​មានលក្ខណៈគ្រប់​គ្រាន់​ក្នុងការបណ្តេញចេញ។ 

  1. Cal. Ed. Code Sec. 48915(b).[↩]
  2. Cal. Educ. Code Sec. 48915(d).[↩]