Menu Close

(8.5) តើខ្ញុំអាចរំពឹងថានឹង​មានអ្វីកើត​ឡើង​ ប្រសិនបើកូនខ្ញុំត្រូវ​បាន​​ព្យួរ​​ការ​សិក្សា? 

(8.5) តើខ្ញុំអាចរំពឹងថានឹង​មានអ្វីកើត​ឡើង​ ប្រសិនបើកូនខ្ញុំត្រូវ​បាន​​ព្យួរ​​ការ​សិក្សា? 

គ្រូម្នាក់អាចព្យួរការ​សិក្សាសិស្សរហូតដល់ពីរថ្ងៃ។1 នាយកសាលាអាចព្យួរការ​សិក្សាសិស្សមិនឲ្យចូលរៀនរហូតដល់ប្រាំថ្ងៃ។2 តាមរយៈការព្យួរការ​សិក្សា ត្រូវតែមានកិច្ចប្រជុំ​មួយ​នៅ​មុន​ពេ​ល​ព្យួរការ​សិក្សាដែល​មានការចូលរួម​ដោយ​នាយក​សាលា គ្រូ និង​សិស្ស។ នៅក្នុងកិច្ច​ប្រជុំ​នោះ គេប្រាប់សិស្ស​ថា​ហេតុអ្វី​បាន​ជា​​គាត់ត្រូវបាន​ព្យួរ​ការ​សិក្សា ​និងមានភស្តុតាង​អ្វីខ្លះ​​ដែល​ប្រឆាំង​លើ​គាត់​ ហើយគាត់នឹង​ទទួលបាន​ឱកាស​ដើម្បី​ឲ្យគាត់បានបង្ហាញ​ពីការបកស្រាយអំពី​ហេតុ​ការ​ណ៍ និងភស្តុតាងមួយចំនួន​នៅក្នុងការ​ការពារ​ខ្លួនដែរឬទេ​។ ច្បាប់មិនបានតម្រូវឲ្យសាលារង់ចាំមាតាបិតា/អាណាព្យាបាល​/​អ្ន​ក​មានសិទ្ធិអប់រំផ្សេងទៀតមកដល់ដើម្បីរៀបចំ​កិច្ច​ប្រជុំ​មុន​ពេល​ព្យួ​រ​ការសិក្សា​នេះ​ទេ។3 ប៉ុន្តែ សាលាត្រូវបាន​តម្រូវឲ្យព្យាយាម​សមស្រប​ក្នុងការទាក់ទង​ទៅ​កា​ន់​​មាតាបិតា/អាណាព្យាបាល​/​អ្ន​ក​មានសិទ្ធិអប់រំផ្សេងទៀត ​តាមទូរសព្ទ​នៅពេល​មានការ​ព្យួរការសិក្សា​នេះ។4 សិស្សអាចត្រូវបានព្យួរការ​សិក្សា​ដោយមិនបាច់មានការ​ប្រជុំ​មុន​ពេល​ព្យួ​រការ​សិក្សា​នោះទេ​ ប្រសិន​បើ​នាយក​សាលាកំណត់ថាវាជា​ស្ថាន​ភាពប​ន្ទាន់​។ សា្ថនភាពបន្ទាន់ គឺពេល​ដែលមាន “គ្រោះថ្នាក់ជាក់ស្តែង” ដល់អាយុជីវិត សុវត្ថិភាព ឬសុខភាពរបស់សិស្ស ឬបុគ្គលិកសាលា។5 ប្រសិនបើមិនមានការរៀបចំ​កិច្ច​ប្រជុំ​នៅ​មុនពេលព្យួរការ​សិក្សានោះទេ​ ដោយ​សា​រ​​តែ​ស្ថានភាពបន្ទាន់ណាមួយ​ ពេលនោះ​កិច្ច​ប្រជុំត្រូវតែរៀបចំ​ឡើង​ក្នុង​រយៈពេលពីរថ្ងៃនៃ​ថ្ងៃសិក្សា។ ទាំងមាតាបិតា/អាណាព្យាបាល​/​អ្ន​ក​មានសិទ្ធិអប់រំផ្សេងទៀត និងសិស្សត្រូវតែ​ទទួលបានការជួនដំណឹង​អំពីកិច្ចប្រជុំនេះ ហើយ​សិ​ស្ស​ត្រូវតែទទួលបាន​ការ​អនុញ្ញាតឲ្យ​ត្រលប់ទៅកាន់​បរិវេណសាលារៀន​វិញដើម្បីចូលរួម។6 

អ្នកក៏​ត្រូវតែ​ទទួលបានដំណឹងជាលាយលក្ខណ៍អក្សរ​អំពីការព្យួរការ​សិក្សា​នោះ​ផង​ដែរ។7 ការ​ជូនដំណឹងជាលាយលក្ខណ៍អក្សរគួរតែបញ្ជាក់ពី​ផ្នែកណាមួយ ឬផ្នែក​ផ្សេ​ងៗ​នៃ​ច្បាប់អប់រំ​ដែល​មណ្ឌល​សិក្សា​ធិការ​និយាយថាកូនរបស់​អ្នកបាន​បំពាន​លើផ្នែក​ទាំងនោះ​។ អ្នកត្រូវបានតម្រូវឲ្យឆ្លើយតប ដោយគ្មានការពន្យារពេល ចំពោះសំណើរ​របស់បុគ្គលិកសាលា​ដើម្បីចូលរួម​ក្នុងកិច្ច​ប្រជុំ​ពាក់ព័ន្ធនឹងអាកប្បកិរិយារបស់កូនអ្នក។8

  1. Cal. Ed. Code Sec. 48910.[↩]
  2. Cal. Ed. Code Sec. 48911.[↩]
  3. Cal. Ed. Code Sec. 48911(b).[↩]
  4. Cal. Ed. Code Sec. 48911(d).[↩]
  5. Cal. Ed. Code Sec. 48911(c).[↩]
  6. Cal. Ed. Code Sec. 48911(c).[↩]
  7. Cal. Ed. Code Sec. 48911(d).[↩]
  8. Cal. Ed. Code Sec. 48911(f).[↩]