បាទ/ចាស។ នាយកសាលាអាចឱ្យសិស្សទទួលទោសព្យួរការសិក្សានៅក្នុងថ្នាក់ព្យួរការសិក្សានៅសាលារៀន។1 បុគ្គលិកសាលាត្រូវតែជូនដំណឹងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតជាលាយលក្ខណ៍អក្សរ នៅពេលសិស្សត្រូវបានកំណត់ឲ្យស្ថិតទៅបន្ទប់រៀននៅអំឡុងពេលទទួលទោសព្យួរការសិក្សានៅដោយមានការពិនិត្យតាមដានក្នុងសាលាដែលមានរយៈពេលយូរជាងរយៈពេលសិក្សាមួយពេល។ សេចក្ដីជូនដំណឹងអាចធ្វើឡើងដោយផ្ទាល់ តាមអ៊ីមែល ឬតាមទូរសព្ទ នៅពេលដែលការព្យួរការសិក្សានៅក្នុងសាលារៀនត្រូវបានកំណត់ត្រឹមរយៈពេលមួយម៉ោងសិក្សា។2 ចំពោះសិស្សដែលមានពិការភាព ថ្ងៃជាប់ទោសព្យួរការសិក្សាក្នុងសាលារៀនត្រូវរាប់ថាជាការដកចេញពីការសិក្សាមួយដែលត្រូវបំពេញសងវិញនៅក្នុង “ការផ្លាស់ប្ដូរកន្លែងរៀន” លើកលែងតែសិស្សនោះទទួលបានឱកាសបន្តចូលរួមដោយសមស្របក្នុងកម្មវិធីសិក្សាចំណេះទូទៅ បន្តទទួលសេវាកម្មដែលបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់សិស្ស និងបន្តចូលរួមជាមួយកុមារដែលមិនមានពិការភាព ក្នុងកម្រិតមួយដែលពួកគេអាចនឹងទទួលបាននៅកន្លែងរៀនបច្ចុប្បន្នរបស់ពួកគេ។3
