Menu Close

(8.14) ខ្ញុំជឿជាក់ថាកូនរបស់ខ្ញុំមាន​ពិការភាពដែលបណ្តាលឲ្យ​មានអាក​ប្ប​កិរិយា​មិនសមរម្យ​ ប៉ុន្តែ​មណ្ឌល​សិក្សា​​ធិ​ការមិនដែលវាយតម្លៃគាត់​សម្រា​ប់​ការអប់រំពិសេសទេ។ តើវិធានទាក់ទងនឹងការដាក់វិន័យលើសិស្សនៅក្នុងការអប់រំពិសេសត្រូវ​​អនុវត្ត​ចំពោះគាត់ដែរឬទេ​? 

(8.14) ខ្ញុំជឿជាក់ថាកូនរបស់ខ្ញុំមាន​ពិការភាពដែលបណ្តាលឲ្យ​មានអាក​ប្ប​កិរិយា​មិនសមរម្យ​ ប៉ុន្តែ​មណ្ឌល​សិក្សា​​ធិ​ការមិនដែលវាយតម្លៃគាត់​សម្រា​ប់​ការអប់រំពិសេសទេ។ តើវិធានទាក់ទងនឹងការដាក់វិន័យលើសិស្សនៅក្នុងការអប់រំពិសេសត្រូវ​​អនុវត្ត​ចំពោះគាត់ដែរឬទេ​? 

វិធានវិន័យផ្នែកអប់រំពិសេសត្រូវបានអនុវត្ត ប្រសិនបើមុន​ពេលកើត​មា​ន​បញ្ហាអាកប្បកិរិយា មណ្ឌល​សិក្សា​ធិការ​ “បានទទួលស្គាល់” ថាកូន​របស់​អ្នកមាន ឬអាចនឹង​មានពិការភាព។ ប្រសិនបើកូនរបស់អ្នកមិនទាន់ត្រូវបានគេកំណត់ថាជាសិស្សនៅក្នុង​ការ​អប់រំពិសេសនោះទេ​​ ដូច្នេះ​​មាន​​ស្ថានភាពចំនួនបី​ដែលមណ្ឌលសិក្សាធិការ​ត្រូវ “ចាត់ទុកថា” បានដឹងឮ៖ 

  1. នៅពេលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតបានសម្ដែងក្ដីកង្វល់ជាលាយលក្ខណ៍អក្សរ (មុនពេល សិស្សមានអាកប្ប​កិរិយាមិនសមរម្យ) ទៅកាន់រដ្ឋបាលសាលារៀន ឬគ្រូរបស់សិស្ស​ដែលពួ​ក​គេត្រូវការការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ
  2. នៅពេលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតបានស្នើ (មុនមានអាកប្បកិរិយាមិនសមរម្យ) ឱ្យវាយតម្លៃសិស្សសម្រាប់​ការ​អ​​ប់រំពិសេស និង
  3. មុនពេលមានអាកប្បកិរិយាមិនសមរម្យ នៅពេលដែលគ្រូ ឬបុគ្គ​លិ​កផ្សេងទៀតរបស់សាលារៀនបង្ហាញក្ដីកង្វល់ជាក់លាក់អំពីលំនាំនៃអាកប្ប​កិរិយាដោយផ្ទាល់ទៅនាយកទទួលបន្ទុកអប់រំពិសេស ឬបុគ្គលិកផ្នែក​ត្រួតពិនិត្យផ្សេងទៀត។1

មានស្ថានភាពចំនួនបី​ដែលមិនចាត់ទុកថាមណ្ឌលសិក្សាធិការ​បានដឹង​ឮ៖ 

  1. នៅពេលមណ្ឌលសិក្សាធិការបានវាយតម្លៃសិស្ស និងកំណត់រួចហើយថា គា​ត់​មិនមានសិទ្ធិទទួលបានការអប់រំពិសេស 
  2. នៅពេលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនបានអនុញ្ញាតឱ្យមានការវាយតម្លៃ ឬ 
  3. មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតបានបដិសេធសេវាកម្មអប់រំពិសេស។2

ក្នុងស្ថានភាពទាំងនេះ សិស្សមិនត្រូវបានការពារក្រោមច្បាប់វិធានដាក់​វិន័យ​ផ្អែកអប់រំពិសេសទេ។ 

  1. 20 U.S.C. Sec. 1415(k)(5); 34 C.F.R. Sec. 300.534(b).[↩]
  2. 34 C.F.R. Sec. 300.534(c).[↩]