ជម្រើសមួយគឺត្រូវដាក់ពាក្យបណ្តឹងពីបទអនុលោមភាពទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE)។ វិសាលភាពនៃពាក្យបណ្តឹងពីបទអនុលោមតាមច្បាប់ឥឡូវនេះរួមមាន “កង្វល់សុវត្ថិភាពរាងកាយដែលរំខានដល់ការផ្តល់ FAPE”។1 សូមមើល ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីអនុលោមភាព។ អ្នកក៏អាចដាក់ពាក្យបណ្តឹងពីបទអនុលោមភាពផងដែរ ប្រសិនបើមណ្ឌលសិក្សាធិការរំលោភលើច្បាប់រដ្ឋណាមួយទាក់ទងនឹងអន្តរាគមន៍លើអាកប្បកិរិយាសង្គ្រោះបន្ទាន់។2 សូមមើល ជំពូក 8 ព័ត៌មានស្តីពីការដាក់វិន័យលើសិស្សដែលមានពិការភាព។
ជម្រើសមួយទៀតគឺនីតិវិធីដាក់ពាក្យបណ្ដឹងដូចគ្នាទាំងអស់ ឬ UCP ទៅកាន់មណ្ឌលសិក្សាធិការ។ វិសាលភាពនៃ UCP រួមមានការចោទប្រកាន់ពីបទ “រើសអើង ការបៀតបៀន ការបំភិតបំភ័យ ឬការសម្លុតដោយខុសច្បាប់” លើសិស្សដែលមានពិការភាព។3
ពាក្យបណ្តឹង UCP អាចដាក់ដោយផ្ទាល់ទៅ CDE ប្រសិនបើអ្នកដាក់ពាក្យបណ្តឹងស្នើសុំមិនបញ្ចេញឈ្មោះ ហើយ “អាចនឹងមានគ្រោះថ្នាក់នៃការសងសឹក ហើយនឹងទទួលរងនូវអន្តរាយភ្លាម និងមិនអាចជួសជុលបាន” ប្រសិនបើអ្នកប្តឹងបានដាក់ពាក្យបណ្តឹងទៅមណ្ឌលសិក្សាធិការ។ CDE មានឆន្ទានុសិទ្ធិធ្វើអន្តរាគមន៍ដោយផ្ទាល់ និងមិនបញ្ជូនពាក្យបណ្តឹងទៅមណ្ឌលសិក្សាធិការដើម្បីធ្វើការស៊ើបអង្កេតក្នុងមូលដ្ឋាននោះទេ។4
