សេចក្ដីណែនាំអះអាងឡើងវិញនូវលក្ខខណ្ឌតម្រូវនៃច្បាប់ IDEA ក្នុងការ
- ប្រមូលទិន្នន័យអំពីកុមារដែលមានពិការភាពដែលមានការព្យួរការសិក្សារយៈពេលវែង និងការបណ្ដេញចេញ 20 U.S.C. § 1418(a)(1)(A)(v)(III) និង
- បំបែកទិន្នន័យដើម្បីកំណត់ថាតើមានភាពខុសគ្នាគួរឱ្យកត់សម្គាល់ក្នុងចំណោមមណ្ឌលសិក្សាធិការឬអត់ និងប្រៀបធៀបទៅនឹងកុមារដែលគ្មានពិការភាព។1
បើសិនជាមានភាពខុសគ្នាគួរកត់សម្គាល់ រដ្ឋត្រូវតែត្រួតពិនិត្យគោលនយោបាយ នីតិវិធី និងការអនុវត្តក្នុងមូលដ្ឋានទាក់ទងនឹង “អន្តរាគមន៍និងការគាំទ្រផ្នែកអាកប្បកិរិយា និងការការពារតាមនីតិវិធី។”2 ហើយបើសិនជាសមស្រប ត្រូវតម្រូវឱ្យមណ្ឌលសិក្សាធិការកែសម្រួលដើម្បីអនុលោមតាមច្បាប់ IDEA។ បើសិនជាមានភាពមិនសមាមាត្រគ្នា រដ្ឋ “ត្រូវតែផ្ដល់ការត្រួតពិនិត្យប្រចាំឆ្នាំ ហើយបើសិនជាសមស្រប ត្រូវផ្ដល់ការកែសម្រួលគោលនយោបាយ ការអនុវត្ត និងនីតិវិធីដែលត្រូវបានប្រើនៅក្នុងការដកសិស្សដើម្បីជាការដាក់វិន័យ ដើម្បីធានាថាគោលនយោបាយ ការអនុវត្ត និងនីតិវិធីអនុលោមតាមលក្ខខណ្ឌតម្រូវនៃច្បាប់ IDEA។ 3”។ លើសពីនេះ រដ្ឋត្រូវតែតម្រូវឱ្យមណ្ឌលសិក្សាធិការ “រាយការណ៍ជាសាធារណៈនូវការកែសម្រួលលើគោលនយោបាយ ការអនុវត្ត និងនីតិវិធីរបស់ពួកគេ។4” និងមណ្ឌលសិក្សាធិការដែលប៉ះពាល់ “ត្រូវតែបម្រុង 15 ភាគរយនៃមូលនិធិ IDEA របស់ពួកគេ ដើម្បីផ្ដល់សេវាកម្មអន្តរាគមន៍បឋមដែលមានការសម្របសម្រួលគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយកត្តានានាដែលរួមចំណែកដល់ភាពមិនសមាមាត្រគ្នាគួរឱ្យកត់សម្គាល់នៅក្នុងវិន័យ។5”។
