Menu Close

(5.10) ប្រសិន​បើ​កូន​របស់​ខ្ញុំ​ស្ថិត​ក្នុង​សាលា​ឆាទ័រ តើ​គេ​អាច​ទទួល​បាន​ការ​ដឹក​ជញ្ជូន​ និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ដែរ​ឬ​ទេ​?

(5.10) ប្រសិន​បើ​កូន​របស់​ខ្ញុំ​ស្ថិត​ក្នុង​សាលា​ឆាទ័រ តើ​គេ​អាច​ទទួល​បាន​ការ​ដឹក​ជញ្ជូន​ និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ដែរ​ឬ​ទេ​?

បាទ/ចាស បាន។ សាលាឆាទ័រ​រដ្ឋ គឺ​ជា​សាលារដ្ឋមួយ​ និងត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​អស់​លើ​ការ​អប់រំ​ពិសេស​ ស្ថិតក្រោម​ច្បាប់​ IDEA ផ្នែក​ 504 និង​ច្បាប់​ ADA។ [34 C.F.R. 300.7.] ជា​ធម្មតា​ ទំនួល​ខុស​ត្រូវ​របស់​ពួកគេ​ ត្រូវ​គិត​ចាប់​ពី​ការ​វាយតម្លៃ​ រហូត​ដល់​ការផ្ដល់​សេវា​ដែល​ពាក់​ព័ន្ធ​ពេញ​លេញ​ រួម​ទាំង​ ការ​ដឹក​ជញ្ជូន​ ដែលបាន កំណត់​ថា​ចាំ​បាច់​សម្រាប់​កុមារ​ តាមរយៈ​ការ​ស៊ើប​សួរ​​លក្ខណៈ​បុគ្គល​ ដូច​ជា​ ដំណើ​រ​​ការ​កម្មវិធី IEP ស្ថិតក្រោម​ច្បាប់​ IDEA និង​ដំណើរ​ការ​ស្រដៀង​គ្នា​នេះ​ ស្ថិត​ក្រោម​ផ្នែក​ 504។