Menu Close

(5.22) តើ​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​សេវា​ប្រឹក្សា​យោបល់​ដែរ​ឬទេ​?​

(5.22) តើ​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​សេវា​ប្រឹក្សា​យោបល់​ដែរ​ឬទេ​?​

បាទ​/ចាស។ ប្រសិន​បើ​ចាំ​បាច់​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​ សេវា​ប្រឹក្សា​យោបល់​ ដែល​មាន​ផ្ដល់​ជូន​សម្រាប់​សិស្ស​ដូច​ខាង​ក្រោម​៖​

  1. សេវា​ប្រឹក្សាយោបល់​ និង​សេវា​ណែនាំ​សម្រាប់​សិស្ស​ដែល​ត្រូវ​ការ​សេវា​កម្ម​បន្ថែម​ ដើម្បី​បំ​ពេញ​បន្ថែម​លើ​ការណែនាំ​ជា​ប្រចាំ​ និង​កម្មវិធី​ប្រឹក្សា​យោបល់​។​
  2. ការ​ប្រឹក្សា​យោបល់​អំពី​ការ​អប់រំ​ ដើម្បី​ជួយ​ដល់​ការ​ធ្វើ​ផែន​ការ​ និង​ការអនុវត្ត​ កម្មវិធី​អប់រំ​រយៈ​ពេល​មធ្យម និង​រយៈ​ពេល​វែង​របស់​សិស្ស​។​
  3. ការ​ប្រឹក្សា​យោបល់​អំពី​អាជីព​ការងារ​ ដើម្បី​វាយតម្លៃ​ពី​សម្បទា​ សមត្ថភាព​ និងផល​ប្រយោជន៍​ដើម្បី​​ធ្វើ​ការ​សម្រេច​ចិត្ត​ពី​អាជីព​ការងារ​ដែល​ពិត​ប្រាកដ​។
  4. ការ​ប្រឹក្សា​យោបល់​លក្ខណៈ​បុគ្គល​ ដើម្បី​ជួយ​ដល់​សិស្ស​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​សិស្ស​ដើម្បី​បំពេញ​មុខងារ​​ដោយ​មាន​ទំនួល​ខុស​ត្រូវ​ផ្នែក​សង្គម​ និង​ផ្ទាល់​ខ្លួន​។​
  5. ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​យុទ្ធសាស្រ្ត​​អន្តរាគមន៍​អាកប្បកិរិយា​វិជ្ជមាន​។   

[34 C.F.R. Sec. 300.34 (c)(10); 5 C.C.R. Sec. 3051.9.] 

សេវា​ប្រឹក្សា​យោបល់​ ត្រូវ​តែ​​​ផ្ដល់​ដោយ​បុគ្គលិក​សង្គមកិច្ច អ្នក​ចិត្ត​សាស្រ្ត​ អ្នក​ប្រឹក្សា ​យោបល់​ណែ​នាំ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ និង​បុគ្គលិក​ដទៃ​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​។​

[34 C.F.R. Sec. 300.34 (c)(2).]