Menu Close

(5.30) កូន​របស់​ខ្ញុំ​ត្រូវ​ការ​សេវា​សុខភាព​ដើម្បី​ចូល​រៀន​នៅ​សាលារៀន​ ប៉ុន្តែ​មណ្ឌល​សិក្សា​ធិការ​បាន​ប្រាប់​ខ្ញុំ​ថា​ ខ្លួន​ពុំ​បាន​ផ្ដល់​សេវាកម្ម​ទាំង​អស់​នោះ​បាន​ ដោយសារ​សេវា​ទាំង​នោះ​ ជា​សេវាបែប “វេជ្ជសាស្រ្ត”​។​  តើ​ជា​ការ​ពិត​ដែរ​ឬ​ទេ?​

(5.30) កូន​របស់​ខ្ញុំ​ត្រូវ​ការ​សេវា​សុខភាព​ដើម្បី​ចូល​រៀន​នៅ​សាលារៀន​ ប៉ុន្តែ​មណ្ឌល​សិក្សា​ធិការ​បាន​ប្រាប់​ខ្ញុំ​ថា​ ខ្លួន​ពុំ​បាន​ផ្ដល់​សេវាកម្ម​ទាំង​អស់​នោះ​បាន​ ដោយសារ​សេវា​ទាំង​នោះ​ ជា​សេវាបែប “វេជ្ជសាស្រ្ត”​។​  តើ​ជា​ការ​ពិត​ដែរ​ឬ​ទេ?​

ភាព​ខុស​គ្នា​រវាង​ “សេវា​វេជ្ជសាស្រ្ត​”​ និង​ “​សេវា​សុខភាព​”​ តាម​សាលារៀន​ គឺ​ស្ថិត​លើ​សារៈសំខាន់​។​  លើកលែង​តែ​សេវា​វេជ្ជសាស្រ្ត​ ដែល​សម្រាប់​ “​គោលបំណង​នៃ​​ការ​ធ្វើរោគ​វិនិច្ឆ័យ​ ឬ​ការ​វាយតម្លៃ”​ បើ​ពុំ​ដូច្នេះ​ទេ​ មណ្ឌល​សិក្សា​ធិការ​ មិន​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ផ្ដល់​សេវា​វេជ្ជសាស្រ្ត ជា​សេវាកម្មដែល​ពាក់​ព័ន្ធឡើយ​។  [34 C.F.R. Sec. 300.34(a).]  “សេវាវេជ្ជសាស្រ្ត”​ ត្រូវបានកំណត់​និយម​ន័យ​នៅ​ក្នុង​ឆ្នាំ​សហព័ន្ធ​ជា​ “​សេវាកម្ម​ដែល​ផ្ដល់​ដោយ​គ្រូពេទ្យ​​ដែល​មាន​អាជ្ញាប័ណ្ណ”​។​  [34 C.F.R. Sec. 300.34(c)(5).]  ប្រសិន​​សេវាកម្មត្រូវ​បាន​បំពេញ​ដោយ​គិលានុបដ្ឋាក​សាលារៀន​ ឬ​បុគ្គល​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ដទៃ​ផ្សេង​ទៀត​ និង​មិន​មែន​ជា​សេវា​ដែល​ត្រូវ​ដោយ​គ្រូ​ពេទ្យ​ដែល​មាន​អាជ្ញាប័ណ្ណ​ ដូច្នេះ​ សេវា​នោះ​មិន​មែ​ន​​ជា​ សេវាវេជ្ជសាស្រ្ត​នោះ​ទេ​។ [Cedar Rapids Community School Dist. v. Garret F., 526 U.S. 66 (1999).]

មណ្ឌល​សិក្សា​​ត្រូវ​ផ្ដល់សេវា​សុខភាព​ដែល​មិនមែន​ជា​សេវា​វេជ្ជសាស្រ្ត​ ប្រសិន​បើ​​សេវា​ទាំង​នោះ​មិន​មែន​ជា​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​។​  សេវាសុខភាព​ គឺ​ជា​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ ប្រសិន​បើ​វា​ចាំ​បាច់​ដើម្បី​ជួយ​កុមារ​ដែល​មានពិការភា​ឲ្យ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​។​  ប្រសិន​បើ​កូន​របស់​អ្នក​ ត្រូវ​ការ​សេវាសុខភាព​ ដើម្បី​អាច​ចូល​រៀន​នៅ​ក្នុង​សាលារៀន​បាន​ ដូច្នេះ​ កុមារ​នោះ​ត្រូវ​ការ​សេវា​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​។​  [Irving Independent School Dist. v. Tatro, 468 U.S. 883, 892 (U.S. 1984).]  ថ្វី​បើ​សេវា​កម្ម​ទាំង​អស់​នេះ​ មាន​តម្លៃ​ថ្លៃ​ និង​ចំណាយ​ពេល​យូរ​ សេវា​គិលានុបដ្ឋាក​បន្តបន្ទាប់​ ពេញមួយ​ថ្ងៃ​ មណ្ឌល​សិ​ក្សា​​ធិការ​ ត្រូវ​ផ្ដល់​សេវា​កម្ម​ទាំង​នោះ​ ប្រសិន​បើ​សេវា​ទាំង​នោះ​ជា​ “​សេវា​គាំ​ពារ​”​ ដែល​អាច​ឲ្យ​កុមារ​​បន្ត​ស្ថិត​នៅ​សាលារៀន​ ក្នុង​អំឡុង​ពេល​ថ្ងៃ​ និង​អាច​ទទួល​បាន​ការ​​អប់រំ​ដែល​មាន​អត្ថន័យ​ខ្លឹមសារ​។​  [Cedar Rapids Community School Dist.; សូមមើល​ផ​ងដែរ​ ជំពូក​ 14, ព័ត៌មាន​ស្ដីពី​សិទ្ធិ​របស់​សិស្ស​ដែល​មាន​ស្ថានភា​ព​សុខភាព​ធ្ងន់ធ្ងរ​។]