Menu Close

(5.45) ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ​ ប្រើប្រាស់​អន្តរាគមន៍​​អាកប្បកិរិយា​គ្រោះ​ថ្នាក់​បន្ទាន់​ ដូច​ជា​ការ​ចាប់​ចង​រាង​កាយ​លើ​កុមារ​ តើ​មណ្ឌល​សិក្សា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ឬ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?

(5.45) ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ​ ប្រើប្រាស់​អន្តរាគមន៍​​អាកប្បកិរិយា​គ្រោះ​ថ្នាក់​បន្ទាន់​ ដូច​ជា​ការ​ចាប់​ចង​រាង​កាយ​លើ​កុមារ​ តើ​មណ្ឌល​សិក្សា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ឬ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?

ប្រសិនបើសាលាប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក មជ្ឈមណ្ឌលសិក្សាធិការត្រូវធ្វើការជូនដំណឹងដល់អ្នកអំពីបញ្ហានេះ​រយៈពេល មួយថ្ងៃនៃថ្ងៃសិក្សា។ [Cal. Ed. Code Sec. 56521.1(e).] មជ្ឈមណ្ឌលសិក្សា ធិការក៏ត្រូវបំពេញរបាយការណ៍ករណីបន្ទាន់ផ្នែក​អាកប្បកិរិយា ដោយមាន ព័ត៌មានស្តីពីព្រឹត្តិការណ៍នានាដែលឈាន​ទៅ​ដល់​ការប្រើប្រាស់អន្តរាគមន៍ អាកប្បកិរិយាបន្ទាប់ និងរៀប​រាប់​ពី​ការប្រើ​ប្រាស់​អន្តរាគមន៍ដទៃ​ផ្សេង​ទៀត​។​ មណ្ឌល​សិក្សា​ធិការ​ ត្រូវ​ដាក់​បញ្ចូល​បញ្ហា​នេះទៅ​ក្នុង​​សំណុំ​រឿង​កូន​របស់​អ្នក​។​ [Cal. Ed. Code Sec. 56521.1(e).] មជ្ឈមណ្ឌលសិក្សាធិការមិនតម្រូវឲ្យផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍នេះទៅឲ្យអ្នកនោះទេ លើកលែងតែអ្នកធ្វើការស្នើសុំវាដោយខ្លួនឯង។ ​អ្នកគប្បី​​ធ្វើការ ស្នើសុំជាលាយលក្ខណ៍​អក្សរ​សម្រាប់​របាយ​ការណ៍​នេះ ប្រសិនបើអ្នកដឹង​ថា មានការប្រើប្រាស់​អន្តរាគមន៍​​​អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក។

ប្រសិនបើកូនរបស់អ្នកពុំមានផែនការអន្តរាគមន៍អាកប្បកិរិយា​នោះទេ ដូចនេះ មជ្ឈមណ្ឌលសិក្សាធិការត្រូវកំណត់ពេលវេលារៀបចំ​ការប្រជុំកម្មវិធី IEP ក្នុងរយៈ ពេលពីរថ្ងៃបន្ទាប់ពីអន្តរាគមន៍បន្ទាន់ ដើម្បីធ្វើការកំណត់ថាតើការវាយតម្លៃ អាកប្បកិរយាមុខងារមួយណា​ដែលត្រូវការ និងដើម្បីធ្វើការកំណត់ថាតើកូនរបស់ អ្នកត្រូវការផែនការ​អាកប្បកិរិយាបន្ទាន់ដែឬរទេនៅពេលមានការរៀបចំការវាយ តម្លៃ។ [Cal. Ed. Code Sec. 56521.1(g).] ប្រសិនបើកូនមានផែនការអាកប្បកិរយា វិជ្ជមានរូចហើយ មជ្ឈមណ្ឌល​សិក្សាធិការ ត្រូវកំណត់ពេលប្រជុំកម្មវិធី IEP ដើម្បី ធ្វើការត្រួតពិនិត្យ និងអាច​មានការផ្លាស់ប្តូរផែនការនេះ ប្រសិនបើសាលា​បាន ប្រើ​ប្រាស់​អន្តរាគមន៍អាកប្បកិរិយាបន្ទាន់មួយលើកូនរបស់អ្នក ដោយសារកូន​របស់អ្នកបានសម្តែងនូវអាកប្បកិរិយាដែលពុំមានការរ៉ាប់រងនៅក្នុង​ផែនការនោះ ឬផែនការរបស់កូនអ្នកមិនមានប្រសិទ្ធភាពដើម្បី​ដោះស្រាយបញ្ហាអាកប្បកិរិយា នេះ។ [Cal. Ed. Code Sec. 56521.1(h).]

ប្រសិនបើអ្នកទទួលបានព័ត៌មានថា សាលារៀនរបស់កូន​អ្នកបាន​ប្រើ​ប្រាស់ អន្តរាគមន៍បន្ទាន់ផ្នែកអាកប្បកិរយាលើកូនរបស់អ្នក ដូចជា​ការចាប់ចង ឬការ ដាក់ឲ្យនៅដាច់ដោយឡែកពីគេ អ្នកគប្បីរំឮក​ដល់​មជ្ឈមណ្ឌលសិក្សាធិការអំពី កាតព្វកិច្ចរបស់ពួកគេក្នុងការកំណត់ពេល​វេលាកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើការ បង្កើតផែនការគាំទ្រថ្មី ឬផែនការ​គាំទ្រចាស់ដែលមានការកែប្រែសម្រាប់កូនរបស់ អ្នក។ ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ ​ពុំ​ធ្វើ​ដូ​ច​នេះ​ យើង​សូម​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​ដាក់​ពាក្យ​បណ្ដឹង​អំពី​អនុលោមភាព​តាម​ច្បាប់​។​