Menu Close

(5.39) ប្រសិន​បើ​ខ្ញុំ​ដាក់​កូន​របស់​ខ្ញុំ​នៅ​ក្នុង​សាលាឯក​ជនមាន​អាជ្ញាប័ណ្ណ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ តើ​មណ្ឌល​សិក្សា​ធិការ​នឹង​ត្រូវ​ផ្ដល់សេវាកម្ម​ទាំង​នោះ​ដែរ​ឬ​ទេ?

(5.39) ប្រសិន​បើ​ខ្ញុំ​ដាក់​កូន​របស់​ខ្ញុំ​នៅ​ក្នុង​សាលាឯក​ជនមាន​អាជ្ញាប័ណ្ណ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ តើ​មណ្ឌល​សិក្សា​ធិការ​នឹង​ត្រូវ​ផ្ដល់សេវាកម្ម​ទាំង​នោះ​ដែរ​ឬ​ទេ?

ប្រសិន​បើ​អ្នក​ដាក់កូន​របស់​អ្នក​នៅ​សាលាឯកជន​ “ជា​ឯកតោភាគី” ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ក្រុមការងារ​ IEP នោះកូន​អ្នក​ នឹង​មិនមាន​សិទ្ធិ​ផ្ទាល់​ខ្លួន​ដើម្បី​ទទួល​បាន​ការ​អប់រំពិសេស​ ឬ​សេវាកម្ម​ដែល​ពាក់​ព័ន្ធឡើយ​។​  [34 C.F.R. Sec. 300. 137(a).]  សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សាលារៀន​កូន​របស់​អ្នក​ ដោយ​ជូន ដំណឹង​ពួកគេ​អំពី​ភារកិច្ច​របស់​ពួកគេ​ក្នុង​ការ​បង្កើត​គោលដៅ និង​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ សម្រាប់​តម្រូវ​ការ​អាកប្បកិរិយា​របស់កូន​អ្នក​ នៅ​ក្នុង​គម្រោង​ IEP រប​ស់​កូន​នោះ​។​

សម្រាប់​សិស្ស​ដែល​ចុះ​ឈ្មោះ​ជា​ឯកតោភាគី​នៅ​ក្នុង​ NPS ដោយ​ឪពុកម្ដាយ​របស់​គេ​ មណ្ឌល​សិស្សា​ធិការ​ ក៏​នៅ​បន្ត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ពេញ​លេញ​នូវ​កម្មវិ​ធី “កំណត់​ពិការភាព​ចំពោះ​កុមារ​” និង​ការ​វាយតម្លៃ​ប៉ុន្តែ​ មាន​កាតព្វកិច្ចតិច តួច​បំផុត​ក្នុង​ការ​ផ្ដល់​ជូន​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​។​ [34 C.F.R. Secs. 300.131-132.]  នេះ​មា​នន័យ​ថា​ សិស្ស​អាច​ទទួល​បាន​ចំនួន​សេវាកម្ម​ខុស​គ្នា​ និង​តិចតួច  ​ជា​ងមុន​ ជាង​កុមារ​នៅ​ក្នុង​សាលា​រដ្ឋ​។​  ចំនួន​ទឹក​ប្រាក់​ដែល​ចំណាយ​លើ​សិស្ស​ទាំង​អស់​នេះ​ នឹង​កម្រិត​ក្នុង​ចំណែ​ក​សមមាត្រណាមួយ​​នៃ​ប្រាក់​របស់សហព័ន្ធ​ ដែល​មណ្ឌ​ល​​សិក្សា​ធិការ​ទទួល​បាន​ (ផ្អែក​លើ​ចំនួន​សិស្ស​​ទាំង​នេះ​ ដែល​មាន​នៅ​ក្នុង​មណ្ឌល​សិក្សាធិការ​)។​  [34 C.F.R. Secs. 300.133 – 138.]  សេវា​កម្ម​នានា​ដែល​មណ្ឌល​សិក្សា​ធិការ​ផ្ដល់ជូន នឹង​ត្រូវ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​ នៅ​ក្នុង​គម្រោង​សេវា​ក​ម្ម​ មិន​មែន​ក្នុងគម្រោង​ IEP ឡើយ​។​ មណ្ឌល​សិក្សា​ធិការ​ ត្រូវ​ធ្វើ​សេចក្ដី​សម្រេ​ចចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ជាក់លាក់​ក្រោយ​ពី​ការ​ប្រឹក្សា យោបល់​ជាមួយ​មន្ដ្រី NPS ក្នុងមូលដ្ឋាន​។​  [34 C.F.R. Sec. 300.137(b).]  ប្រសិន​បើ​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ ត្រូវ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​គម្រោង​សេវាកម្ម​របស់​កុមារ​ ដោយ​មណ្ឌល​សិក្សា​ធិការ​ ហើយ​ការ​ដឹកជញ្ជូន​មាន​ការ​ចាំ​បាច់​សម្រាប់​ សិស្ស​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ ឬ​ដើម្បី​ចូល​រួម​ក្នុង​សេវាកម្ម​ចាំ​បាច់​ណា មួយ​ក្នុង​ចំណោម​នោះ​ ដូច្នេះ មណ្ឌល​សិក្សា​ធិការ​ ក៏​ត្រូវ​ផ្ដល់​ការ​ដឹក​ជញ្ជូន​ដែល  ​ចាំ​បាច់​នោះ​ផង​ដែរ​។​  [34 C.F.R. Sec. 300.139(b).]

អ្នក​​មិនមាន​សិទ្ធិ​ទទួល​បាន​កិច្ច​ដំណើរត្រឹមត្រូវតាមច្បាប់​​ដើម្បី​តវ៉ា​ជាមួយ​ការ​បដិសេ​ធ​របស់​មណ្ឌល​សិក្សា​ធិការ​ក្នុង​ការ​ផ្ដល់សេវា​កម្ម​ជាក់លាក់​ថាមួយ​ ឬ​ចំនួន​សេវា​កម្ម​ដែល​ផ្ដល់​ជូន​ ឬ​ដើម្បីផ្ដល់សេវា​កម្ម​ដែល​មាន​ចែង​នៅ​ក្នុង​គម្រោង​សេវា​ក​ម្ម​របស់​កុមារ​នោះ​។​  [34 C.F.R. Sec. 300.140.] ក៏​ប៉ុន្តែ​ ដំណើរ​ការ​នៃ​ការប្តឹង​លើ​អនុលោមភាព​តាម​ច្បាប់​ គឺ​នៅ​អាច​អនុវត្ត​បាន​ដើម្បី​តវ៉ា​ជា​បញ្ហា​នានា ដូច​ជា​ការ​ខកខាន​របស់​មណ្ឌល​សិក្សា​ធិការ​ក្នុង​ការ​អនុវត្ត​ទំនួល​ខុស​ត្រូវកំណត់​ពិការភាព​ចំពោះ​កុមារ​ ឬ​ការ​វាយតម្លៃ​ ឬ​ដើម្បីប្រឹក្សា​ជាមួយ​មន្ត្រី​សាលា NPS ក្នុងមូលដ្ឋាន​ ក្នុង​ការ​កំណត់​ពី​លក្ខណៈ ​និង​ទំហំ​ទំនួល​ខុស​ត្រូវ​សេវាកម្ម​ដែលមាន ដែនកំណត់​។​  [34 C.F.R. Sec. 300.140; សូម​មើលផងដែរ​ ​ជំពូក​ 6 ព័ត៌មាន​ស្តី ពីនីតិវិធី​នៃ​កិច្ច​ដំណើរការសមស្រប​​​/ការអនុវត្តតាមច្បាប់​​]

ដោយសារ​ការ​ចែង​ដាក់​ពី​គ្នា​នៃ​រដ្ឋធម្មនុញ្ញ​រវាង​ព្រះ​វិហារគ្រីស្ទ​ និង​រដ្ឋ​ កុមារ​ដែល​ចូល​រៀន​នៅ​សាលា​សាសនា​ អាច​ចូល​រៀន​នៅ​សាលាទាំង​នេះ​បាន​ ដោយការ​ដាក់​បញ្ចូល​ជា​ឯកតោភាគី​ពី​ខាង​ឪពុកម្ដាយ​គេ​ប៉ុណ្ណោះ​។​  ក៏​ប៉ុន្តែ​ សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ដែលមានដែនកំណត់​ អាច​ត្រូវ​បាន​ផ្ដល់ជូន​ដោយ​មណ្ឌល​សិក្សា​ធិការ​នៅទីតាំង​សាលាសាសនា​ “​ក្នុង​វិសាលភាព​ដែល​ស្រប​ទៅ​តាម​ច្បាប់”។​ 

[34 ​C.​F​.R. Sec. 300.139; សូមមើល ជំពូក​ 4 ព័ត៌មាន​ស្តីពីកិច្ច​ដំណើរការ​កម្មវិធី​ IEP។]