Menu Close

(5.33) ប្រសិនបើ​កូន​របស់​ខ្ញុំ​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ថ្នាក់​រៀន​ពេញ​ម៉ោង​ទូទៅ តើ​កូន​ខ្ញុំ​មាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម​ដែលពាក់ព័ន្ធ​ដែរឬ​ទេ?

(5.33) ប្រសិនបើ​កូន​របស់​ខ្ញុំ​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ថ្នាក់​រៀន​ពេញ​ម៉ោង​ទូទៅ តើ​កូន​ខ្ញុំ​មាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម​ដែលពាក់ព័ន្ធ​ដែរឬ​ទេ?

បាទ/ចាស។  កម្មវិធី​អប់រំ​សម្រាប់​គ្រប់​សិស្ស​ទាំង​អស់​នៅ​​ក្នុង​កម្មវិធី​អប់រំ​ពិសេស​ ត្រូវ​ផ្អែក​លើ​តម្រូវ​ការ​របស់បុគ្គល​ម្នាក់​ៗ​។​  [34 C.F.R. Sec. 300.39(a).] សិស្ស​ណាម្នាក់​ដែល​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​សិទ្ធិ​ទទួល​បានការ​អប់រំ​ពិសេស​ គឺ​មានសិទ្ធិ​​ទទួល​បាន​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ ដែល​ត្រូវ​ការ​ដើម្បី​ជួយ​ឲ្យ​គេ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​។​  [34 C.F.R. Sec. 300.17.]

ច្បាប់​ស្ដីពីការ​អប់រំ​ពិសេស​ ឲ្យតម្លៃ​លើ​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ថ្នាក់​រៀន​ធម្មតា​ នៅ​ពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន​។​  [20 U.S.C. Sec 1412(a)(5)(A); 34 C.F.R. Sec. 300.114(a)(2)(i).]  សិស្ស​ដែល​មាន​សិទ្ធ​ទទួល​បាន​សេវា​​គាំ​ពារ​ ដែល​អាច​ឲ្យ​ពួកគេ​​ចូល​សាលារៀន​ ឬ​បំពេញ​មុខងារ​នៅក្នុង​មជ្ឈដ្ឋាន​ថ្នាក់រៀន​ធម្មតា​។​  [Cal. Ed. Code Sec. 56364.2.] បទប្បញ្ញត្តិ​របស់​រដ្ឋ​ក៏​ចែង​យ៉ាង​ច្បាស់​ផង​ដែរ​ថា​ សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ អាច​ត្រូវ​ផ្ដល់​ជូន​ចំពោះ​សិស្ស​ “​ដែល​ទទួល​សេវាកម្ម​​នៅ​ទូទាំង​មជ្ឈដ្ឋាន​អប់រំ​ទាំង​មូល​ឥត​ដាច់​​”​។  [5 C.C.R. Sec. 3051(a)(1); សូមមើល​ ជំពូក​ 7, ព័ត៌មានស្តីពីមជ្ឈដ្ឋាន​ដែលមានការរឹត​បន្តឹងតិចតួច​]

សិស្ស​ដែល​មាន​ពិការ​ភាព​ ដែល​មិន​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​ ប៉ុន្តែ​មាន​លក្ខណៈសម្បត្តិ​ទទួល​បាន​សេវា​ស្ថិតក្រោម​ផ្នែក​ 504 នៃ​ក្រមស្ដីពី​ការ​ស្ដារ នីតិសម្បទា ឆ្នាំ​1973 (សូមមើល ជំពូក 16 ព័ត៌មាន​ស្ដីពី​ផ្នែក​ 504 និង​ការ​រើស​លើមូលដ្ឋាន​ពិការភាព​) មាន​សិទ្ធិទទួល​បានជំនួយ​ និង​សេវាកម្ម​​ដែល​ពាក់​ព័ន្ធ​ ដែល​ត្រូវ​បាន​រៀបចំ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ ឲ្យ​បាន​គ្រប់​គ្រាន់ដូច​ជា​​​តម្រូវ​ការរបស់​សិស្ស​​ដែលគ្មាន​ពិការ​ភាព​ត្រូវ​ការ​ដែរ​។​  [34 C.F.R. Sec. 104.33(b); Cal. Gov. Code Sec. 11135.]