Menu Close

(5.27) តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ផ្ដល់​សេវា​សុខភាព?

(5.27) តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ផ្ដល់​សេវា​សុខភាព?

សេវា​កម្ម​ទាំង​អស់​នេះ​ អាច​ត្រូវ​ផ្ដល់​ជូន​ដោយ​បុគ្គលិក​សាលា​រៀន​ និង​ផ្ដល់​ជូន​ជាមួយ​សេវា​ចាំ​បាច់​​ដែល​មាន​ការ​ទទួល​ស្គាល់​ផ្នែក​ឯកទេស​ខាង​សុខភាព​ ឬ​ដោយ​គិលានុបដ្ឋាក​សាលារៀន​។​  [Cal. Ed. Code Sec. 49423.5(a)(1).]  សេវា​កម្ម​ទាំង​អស់​នេះ អាច​ផ្ដល់​ជូន​ដោយ​បុគ្គលិកសាលារៀន​ដែល​ទទួល​បាន​ការ​ចាត់​តាំង​ផង​ដែរ​ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​​ក្នុងការបំពេញ​សេវា​​​ថែទាំ​សុខភាព​ រាងកាយ​ឯកទេស​ នៅ​ពេល​បំពេញ​លក្ខខណ្ឌ​ទាំង​ពីរ​នេះ​៖ ដំបូង​ បុគ្គលិក​សាលារៀន​ ត្រូវ​បាន​គ្រប់​គ្រង​តាម​ដោយ​គិលានុបដ្ឋាក​ វេជ្ជបណ្ឌិត​ ឬ​គិលានុបដ្ឋាក​សុខភាព​សាធារណៈ​ និង​ទីពីរ​ សេវា​ថែទាំ​សុខភាព​ ត្រូវកំណត់​ដោយ​​អ្នក​ជំនាញ​ថែទាំ​សុខភាព​៖​

  1. ជា​ទម្លាប់​សម្រាប់​កូន​សិស្ស​
  2. បង្កការរំខាន​ធ្ងន់ធ្ងរ​កម្រិត​ទាប​
  3. អាច​បំពេញ​ការ​ងារ​ដោយ​មាន​លទ្ធផល​ប៉ាន់ស្មាន​​ដឹង​ និង​
  4. មិន​តម្រូវ​​ឲ្យ​បុគ្គលិក​សាលារៀន​ដែល​ទទួល​បាន​ការ​ចាត់​តាំង ដើម្បី ចូល​រួម​ក្នុង​មុខងារ​គិលានុបដ្ឋាក​ ដូច​ជា​ការ​វាយតម្លៃ​ ការ​បកស្រាយ ឬ​ ការ​ធ្វើ​សេចក្ដី​សម្រេច​។​  បុគ្គលិកសាលារៀន​ទាំង​អស់​នេះ​ ក៏​ត្រូវ តែ​មាន​សមត្ថភាព​ផ្នែក​ CPR និង​មាន​ចំណេះ​ដឹង​ពី​ធនធាន​​​សង្គ្រោះ ​បន្ទាន់​ផ្នែក​វេជ្ជសាស្រ្ត​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។​ 

[Cal. Ed. Code Sec. 49423.5(a)(2) & (c).]