Menu Close

(5.35) តើ​ខ្ញុំ​អា​ច​ធ្វើ​អ្វី​បាន​ ប្រសិន​បើកូន​របស់​ខ្ញុំ​មិន​ទទួល​បាន​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​ ដូច​ដែល​មាន​ចែង​ក្នុង​គម្រោង​ IEP ដោយសារ​អ្នក​ផ្ដល់​សេវា​អវត្តមាន?

(5.35) តើ​ខ្ញុំ​អា​ច​ធ្វើ​អ្វី​បាន​ ប្រសិន​បើកូន​របស់​ខ្ញុំ​មិន​ទទួល​បាន​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​ ដូច​ដែល​មាន​ចែង​ក្នុង​គម្រោង​ IEP ដោយសារ​អ្នក​ផ្ដល់​សេវា​អវត្តមាន?

ដំណោះស្រាយ​ល្អ​បំផុត​ គឺ​ការ​​បង្ការ​​។​  អាច​ជា​ការ​ត្រឹម​ត្រូវ​ដែរ​ ក្នុង​ការពិភាក្សា​បញ្ហាអវត្តមាន​​អ្នក​ផ្ដល់​សេវា​នៅក្នុងកិច្ចប្រជុំ IEP នៅ​ពេល​ដែល​ក្រុមហ៊ុន​សរសេរ​ចូល​នូវ​សេវាកម្ម​ទៅ​ក្នុង​គម្រោង​ IEP។ បន្ទាប់​មក ក្រុមការងារ​ IEP អាច​​ធ្វើ​ផែន​ការ និងកំណត់​នៅ​ក្នុង​គ្រោង​ IEP នូវ​អ្វី​ដែល​នឹង​កើ​ត​មាន​ឡើង​ ប្រសិន​បើអ្នក​ផ្ដល់ សេវាកម្មដែល​ពាក់ព័ន្ធ​អវត្តមាន​។​

ជាក់ស្ដែង​ ការ​ធ្វើ​ផែន​ការ​ជា​មុន​ គឺ​សំខាន់​ខ្លាំង​ណាស់​ នៅ​ក្នុងករណី​ដែល​សេវា​ក​ម្ម​​តម្រូវ​ឲ្យ​កុមារអាច​ចូល​រៀន​នៅ​សាលារៀន​បាន​ (ដូច​ជា​ ការ​ដឹក​ជញ្ជូន​ ឬ​សេវា​សុខភាព​នៅ​សាលារៀន) ឬ​ដើម្បី​ចូល​រៀន​នៅ​សាលារៀន​ដោយ​សុវត្ថិភាព​ (ដូច​ជា​ជំនួយ​ផ្នែក​អាកប្បកិរិយា)​។​ វាមិន​អាច​ទទួល​យក​បាន​ទេ​សម្រាប់​កុមារ​ដែល​មិ​ន​​បាន​ចូល​សាលា​ ឬ​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​ពិសេស​​ៗ​ ដូច​ជា​ដំណើរ​កម្សាន្ត​ចុះ​កម្មសិក្សា​ ដោយសារ​ការ​ខកខាន​របស់មណ្ឌល​សិក្សា​ធិកា​រ​ក្នុងការ​ផ្ដល់សេវា​កម្ម​ដែល​ចាំ​បាច់​។​  វា​ជា​ការ​ពិសេស​ចាំ​បាច់​ដែល​មណ្ឌល​សិក្សា​ធិការ​មាន​ផែន​ការ​ដើម្បី​ធានា​ថា​ អ្នក​ផ្ដល់​សេវា​ជំនួស​នឹង​មាន​វត្តមាន​។​ វា​មិនមែនជា​ការ​ត្រឹម​ត្រូវ​នោះ​ទេ​ ក្នុងការ​បដិសេធ​មិន​ផ្ដល់សេវា​ដែល​មាន​ចែង​នៅ​ក្នុង​គម្រោង​ IEP នៅ​ពេល​ករណី​អវត្តមាន​កើត​មាន​ច្រើន​ជាង​ការ​    ចៃ​ដន្យ​ ឬ​អាច​ប៉ាន់ស្មាន​បាន​។​  នៅ​ពេល​ទី​ភ្នាក់ងារ​​មួយ​ទៀត​ (ឧទាហរណ៍​ អ្នក​ផ្ដល់សេវា​ជា  ​“​ទីភ្នាក់ងារ​មិនមែន​រដ្ឋ”​​) ខកខាន​មិន​បាន​ផ្ដល់សេវា​កម្ម​ដែល​ចាំ​បាច់​ នោះ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​មណ្ឌលសិក្សា​ធិការ​​ដើម្បី​ផ្ដល់​សេវា​កម្ម​នោះ​។​  [34 C.F.R. Sec. 300.154(b)(2).]

មណ្ឌល​សិក្សា​ធិការ​ ត្រូវ​តែផ្ដល់​សេវាកម្ម​នានា​ដែល​មាន​ចែង​នៅ​ក្នុង​គម្រោង​​ IEP របស់​សិស្ស​។​  នៅ​ពេល​ដែល​មណ្ឌល​សិក្សា​ធិការ​ (ឬ​អ្នក​ផ្ដល់សេវា​ជា​ទីភ្នាក់ងារ​រដ្ឋ ឬ​ឯកជន​) ខកខា​ន​មិន​បាន​ផ្ដល់សេវា​ នោះ​អ្នក​អាច​ដាក់​ពាក្យ​បណ្ដឹង​អនុលោមភាព ​តាម​ច្បាប់​ទៅកាន់​ CDE បាន។​  [មើលជំពូក​ 6 ព័ត៌មាន​ស្តីពីនីតិវិធី​នៃ​កិច្ចដំណើរការ សមស្រប​​​/ការអនុវត្តតាមច្បាប់​​។]