Menu Close

(5.48) តើ​​ខ្ញុំ​អាច​កំណត់​ថា​តើ​ AT ត្រូវ​ការ​ចាំ​បាច់​ជា​សេវា​ដែល​ពាក់ព័ន្ធ​ដែរ​ឬ​ទេ​?​

(5.48) តើ​​ខ្ញុំ​អាច​កំណត់​ថា​តើ​ AT ត្រូវ​ការ​ចាំ​បាច់​ជា​សេវា​ដែល​ពាក់ព័ន្ធ​ដែរ​ឬ​ទេ​?​

ការកំណត់​ថា​តើ​ឧបករណ៍ AT ឬ​សេវា​ដែល​ត្រូវ​ការ​ចាំ​​ក្នុង​នាម​ជា​សេវា​កម្ម​ដែល​ពាក់ព័ន្ធ​ស្ថិតក្រោម​ច្បាប់​ IDEA អនុវត្ត​ទៅ​តាម​ភាព​ចាំ​បាច់​នៃ​មូលដ្ឋាន​គតិយុត្តិ​ សម្រាប់​ការ​​ផ្ដល់​មជ្ឈដ្ឋាន​​សមស្រប ​និង​ឥត​គិត​ថ្លៃ​ (FAPE)។​  វា​រួម​បញ្ចូល​នូវ​ការ កំណត់​ថា​តើ​បរិក្ខារ​ ឬ​សេវាកម្ម​នោះ គឺ​ចាំ​បាច់​ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​ទទួល​បាន​​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ និង​/ឬ​ថា​តើ​​បរិក្ខារ ​ឬសេវាកម្ម​នោះ ចាំ​បាច់​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​មណ្ឌល​សិក្សាធិការ​ដើម្បី​អប់រំ​សិស្ស​ដែល​មាន​ពិការភាព​ នៅ​ក្នុង​មជ្ឈដ្ឋាន​អប់រំ​ធម្មតា​ លើកលែង​តែ​ “​លក្ខណៈ​ ឬ​ភាព​ធ្ងន់​ធ្ងរ​​នៃ​ពិការ​ភាព​ គឺ​ជា​ការ​អប់រំ​​នៅ​ក្នុង​ថ្នាក់​រៀន​ធម្មតា​ ដោយ​មាន​ការ​ប្រើប្រាស់​ជំនួយ​បន្ថែម​ និង​សេវាកម្ម​ដែលមិន​អាច​សម្រេច​បាន​តាម​ការ​ចង់​បាន​។”​ បើ​ទោះ​បី​ជា​​បរិក្ខារ​បច្ចេកវិទ្យា​ជំនួយ​ ឬ​សេវាកម្ម​នោះ​ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​​គម្រោង​ IEP របស់​កូន​អ្នក​ ជា​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ មណ្ឌល​សិក្សា​ធិការ​ ត្រូវ​ពិចារណា​​ថា​តើ​កូន​របស់​អ្នក​ត្រូវ​ការ​សេវា​ទាំង​អស់​នោះ​ ក្នុង​នាម​ជា​កត្តាមួយ​​ដែលសំខាន់​ ដែលក្រុម IEP ត្រូវ​ពិចារណា​​លើ​សិស្ស​នៃ​កម្មវិធី​អប់រំពិសេស​នៅ​ក្នុង​ការ​អភិវឌ្ឍ​​គម្រោង​ IEP។​  [Cal. Ed. Code Sec. 56341.1; 34 C.F.R. Sec. 300.324(a)(2)(v).]