Menu Close

(5.32) តើ​ត្រូវ​សរសេរ​អ្វី​ខ្លះ​នៅ​ក្នុង​គម្រោង​ IEP របស់កូន​ខ្ញុំ​ ពាក់​ព័ន្ធ​នឹង​សេវាកម្ម​ដែល​ពាក់ព័ន្ធ?

(5.32) តើ​ត្រូវ​សរសេរ​អ្វី​ខ្លះ​នៅ​ក្នុង​គម្រោង​ IEP របស់កូន​ខ្ញុំ​ ពាក់​ព័ន្ធ​នឹង​សេវាកម្ម​ដែល​ពាក់ព័ន្ធ?

សេវា​កម្ម​ដែល​ពាក់​ព័ន្ធ ត្រូវ​ធ្វើ​ការ​ស្នើសុំ​ដោយ​កិច្ចប្រជុំ​ IEP (ហើយ​ប្រសិន​បើ​កំណ​ត់​ថា​សមស្រប​) និង​ត្រូវ​សរសេរ​ចូល​នៅ​ក្នុង​គម្រោង​ IEP របស់កូន​អ្នក បើ​ទោះ​បី​ជា​សេវាកម្ម​ទាំង​នោះ​ នឹង​មិន​អាច​ផ្ដល់​ជូន​បា​ន​ដោយ​មណ្ឌល​សិក្សា​ធិការ​ក៏​ដោយ​។​  វា​ជា​ការ​សំខាន់​ណាស់​ក្នុង​សេវារ​ចូល​នូវ​សេវាកម្មទាំង​នេះ​ ទៅ​ក្នុង​គម្រោង​ IEP ​ដោយសារ​ វា​ជួយ​ដល់​ការ​​បញ្ជាក់​ថា​ សេវា​​កម្ម​នោះ​គឺ​ជា​សេវា​ផ្នែក​អប់រំ​។​ ចុង​ក្រោយ​ វា​ជា​ទំនួល​ខុស​ត្រូវ​របស់​មណ្ឌល​សិក្សា​ធិការ​ដើម្បី​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ ប្រសិន​បើ​ទីភ្នាក់ងារ​ដទៃ​ផ្សេង​ទៀត​ ​​បញ្ឈប់​សេវាកម្ម​ ប៉ុន្តែ​កុមារ​នៅ​បន្ត​ត្រូវការ​សេវា​កម្ម​នោះ​។​  [34 C.F.R. Sec. 300.154(b).]

បន្ថែម​លើ​នេះ​ វា​មិនទាន់​គ្រប់​គ្រាន់​នោះ​ទេ​ ដោយ​គ្រាន់​តែ​ត្រូវ​រាយ​ឈ្មោះ​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ (ឧ.ទា “​ការ​ព្យាបាល​ផ្នែក​សម្ដី” “OT/PT” “ការ​ព្យាបាល​ផ្នែក​ចិត្តសា​ស្រ្ត​”​ ។ល។) ដែល​កូន​របស់​អ្នក​ ត្រូវ​ទទួល​បាន​ក្នុង​គម្រោង​ IEP។ 

ប្រសិន​បើ​គម្រោង​ IEP ក៏​បាន​ចែង​អំពី​ភាពញឹកញាប់​ ទីតាំង​ និង​រយៈ​ពេល​នៃ​សេវា​ក​ម្ម​ដែល​ត្រូវ​ផ្ដល់​ជូន​នោះ។​ [20 U.S.C. Sec. 1414(d)(1)(A)(i)(IV); 34 C.F.R. Sec. 300.320(a)(7); Cal. Ed. Code Sec. 56345(a)(7).]

ការ​ផ្លាស់ប្ដូរ​ចំពោះ​ចំនួន​សេវាកម្ម​ដែល​មាន​រៀប​រាប់​នៅ​ក្នុង​គម្រោង​ IEP មិន​អាច​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ប្រជុំ​ IEP មួយ​ទៀត​ឡើយ លើកលែង​តែ​អ្នក​យល់​ព្រម​ចំពោះ​​ការ​ផ្លាស់ប្ដូរ​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ប្រជុំ​។​  [34 C.F.R. Sec. 300. 324(a)(4); Cal. Ed. Code Sec. 56380.1(a).]  ក៏​ប៉ុន្តែ​ ឲ្យ​តែ​គ្មាន​ការ​ផ្លាស់ប្ដូរ​​នៅ​ក្នុង​ចំនួន​សេវាកម្ម​រួម​ ការ​កែតម្រូវខ្លះ​ចំពោះ​តារាងពេលវេលា​សេវាកម្ម គម្បី​អាច​ធ្វើ​ទៅ​បាន​ (ផ្អែក​ទៅ​តាម​ការ​វិនិច្ឆ័យបែបជំនាញដោយ​អ្នកផ្ដល់សេវាកម្ម​) ដោយ​គ្មាន​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ IEP មួយ​ទៀត​។  អ្នក​គប្បី​ទទួល​បាន​ការ​ជូនដំណឹង​​នៅ​ពេល​ចំណុច​នេះ​កើតមាន​។​

អ្នកគប្បី​រៀប​រាប់​ឲ្យ​បាន​ច្បាស់​នៅ​ក្នុង​គម្រោង​ IEP អំពី​សេវាកម្ម​នានា​ដែល​ត្រូវ​ការ​ចាំ​បាច់​។​  ក្រៅពី​ “ការ​ព្យាបាល​ផ្នែកសម្ដី”​ ខ្លឹមសារ​នោះ​អាច​រួមមាន៖​  ការ​បង្រៀន​លើ​បុគ្គល​អំពី​សត្តតាវិទ្យា និង​សម្ព័ន្ធ​វិទ្យា មួយ​ដង​ក្នុង​មួយ​សប្ដាហ៍​ 45 នាទីក្នុង​មួយ​វគ្គ​។ ការ​បង្រៀន​​ជា​ក្រុម​តូច​ (សិស្ស 1-3 នាក់) មួយ​ដង​ក្នុង​មួយ​សប្ដាហ៍​ 45 នាទី​ក្នុង​មួយ​វគ្គ​ ដែល​ផ្ដល់​សេវា​ដោយ​អ្នកជំនាញ​ផ្នែក​ភាសា​ សម្ដី និង​ការ​ស្ដាប់​ដែល​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​ ដោយ​មាន​សកម្មភាព​ក្រុម​ជំនួយ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ថ្នាក់​រៀន​ ដែល​ផ្ដល់​ដោយ​គ្រូបង្រៀន​ ឬ​អ្នក​ពាក់​កណ្ដាល​ជំនាញ​ (ជំនួយ​ក្នុង​ការ​បង្រៀន) ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក ជំនាញឯកទេស​។​

ប្រសិន​បើ​គម្រោង​ IEP មាន​គោលដៅ​សម្រាប់​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ ដូច​ជា​វឌ្ឍន​ភា​​ព​ការ​បញ្ចេញសូរ​សព្ទ​ផ្នែកសម្ដី​ សម្រាប់​សេវាព្យាបាល​ផ្នែក​សម្ដី​ គោលដៅ​ទាំង​អស់​​នេះ​ គប្បី​សរសេរចូល​នៅ​ក្នុង​គម្រោង​ IEP ក្នុង​រយៈ​ពេល​ដែល​អាច​វាស់​វែង​បា​ន​ ជាមួយ​នឹង​ការ​រៀប​រាប់​អំពី​របៀប​បង្កើត​វឌ្ឍនភាព​ទៅកាន់​គោលដៅ​ទាំង​នេះ​ ដែ​ល​​នឹង​ត្រូវ​វាស់​ស្ទង់ និង​តារាង​ពេលវេលា​​សម្រាប់​ការ​ជូន ដំណឹង​ដល់​អ្នក​អំពី​វឌ្ឍន​ភា​ព​​កូន​របស់​អ្នក​ ដែល​បាន​ធ្វើ​ឡើង​ឆ្ពោះ​ទៅកាន់​គោលដៅ​ ទាំង​អស់​នេះ​។​  [34 C.F.R. Secs. 300.320(a)(2) & (3); Cal. Ed. Code Secs. 56345(a)(2) & (3).] ឪពុកម្ដាយ​ ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ គោលដៅ​ និង​សេវា​កម្ម​ទាំង​អស់​ដែល​បាន​ស្នើសុំ​ ត្រូ​វ​​សរសេរ​ចូល​ជាពិសេស​នៅ​ក្នុង​គម្រោង​ IEP និង​មិន​ត្រូវ​រួម​បញ្ចូល​នូវ​លក្ខខណ្ឌ​​នៃ​​កម្រិត ឬ​រយៈ​ពេល​មិន​សមស្រប​ឡើយ​។​  ឃ្លា​ដូច​ជា​៖​ “​សិស្ស​នឹង​ទទួល​បាន​ការ​​ព្យាបាល​ផ្នែក​សម្ដី​មួយ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​” ឬ “​រហូត​ដល់​បីដង​ក្នុងមួយ​សប្ដាហ៍” នឹង​អាច​ឲ្យ​សិស្ស​មាន​សិទ្ធិ​ទទួល​បាន​ការ​ការ​ព្យាបាល​ផ្នែកសម្ដី​ យ៉ាង​តិច​ណាស់​មួយ​ដង​ក្នុងមួយ​សប្ដាហ៍​។​ ដូច​គ្នា​នេះ​ដែរ​ ឃ្លា​ដូច​ជា​៖​ “សិស្ស​នឹង​​ត្រូវ​អនុវត្ត​បង្ហាញ​ជំនាញគោលដៅ​រហូត​ដល់​ទៅ​បី​ នៅ​ត្រឹម​ថ្ងៃទី​1 ខែមិថុនា”​ មាន​ន័យ​ថា​ សិស្ស​នោះ​នឹង​ត្រូវ​សម្រេច​គោលដៅ​នោះ  ឲ្យ​តែ​គេ​អាច​បង្ហាញ​ជំនាញ​គោល​ដៅ​យ៉ាង​តិច​មួយ (ប្រហែល​អត់ក៏មាន) ក្នុង​ជំនាញ​គោល​ដៅ​ទាំង​បី​។