Menu Close

(5.36) តើ​មណ្ឌលសិក្សា​ធិការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ផ្ដល់សេវា​​មិនមែន​សិក្សាធិការ​ដែរ​ឬទេ?

(5.36) តើ​មណ្ឌលសិក្សា​ធិការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ផ្ដល់សេវា​​មិនមែន​សិក្សាធិការ​ដែរ​ឬទេ?

បាទ/ចាស។  មណ្ឌល​សិក្សា​ធិការ​ ត្រូវ​តម្រូវ​ឲ្យ​បង់ប្រាក់​សម្រាប់​សេវាគាំ​ពារ​ណា មួយ​ដែល​ “ចាំ​បាច់ផ្នែក​អប់រំ”​ ឬ​ចាំ​បាច់​សម្រាប់​សិស្ស​ “​ទទួល​បាន​អត្ថប្រយោជន៍​ពី”​ ការ​អប់រំ​ពិសេស​។​  [Cal. Ed. Code Sec. 56363(a); 34 C.F.R. Sec. 300.34 (a).] ឧទាហរណ៍ រួមមាន ការ​បណ្ដុះ​បណ្ដាល​ ឬ​ការ​ប្រឹក្សាយោបល់​ឪពុក/ម្ដាយ​ ការ​កែកម្សាន្ត​ សេវាសុខភាព​ស្មុគ្រស្មាញ​ ។ល។ ដោយសារ​សេវាកម្ម​ទាំង​អស់​នេះ​ អាច​មាន​តម្លៃ​ថ្លៃ​ជា​ង​ ឬ​មិន​ត្រូវ​បានផ្ដល់ជូន​ជា​ទូទៅ​ ដូចនេះ​ មណ្ឌល​សិក្សា​ធិការ​អាច​បដិសេធ​មិន​ផ្ដល់​សេវា​ទាំង​អស់​នេះ​។​  កង្វះ​មូលនិធិ ឬ​លទ្ធភាព​ផ្ដល់​ជូន​បាន​​នៃ​សេវា​ដែល​ត្រូវ​ការ​ មិន​អាច​ប្រើ​ដើម្បី​ធ្វើ​ការ​បដិសេធ​សេវាកម្ម​ទាំង​នោះ​ឡើយ​។  [34 C.F.R. Secs. 300.17(a) and 300.39(a).]  អ្នក​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ប្រើប្រាស់​របាយការណ៍​ពី​អ្នកជំនាញ​ឯករាជ្យ​ ដើម្បី​ជួយ​ដល់​តម្រូវការ​កូន​របស់​អ្នក​សម្រាប់​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​។​  [សម្រាប់​ព័ត៌មាន​ស្ដីពី​ការ​ទទួល​បាន​ការ​វាយតម្លៃ​ឯករាជ្យ​ សូមមើល ជំពូក​ 2, ព័ត៌មាន​ស្ដីពី​ការវាយតម្លៃ/ការ​ពិនិត្យ​វាយតម្លៃ​]