Menu Close

(5.17) តើ​មណ្ឌល​សិក្សា​ធិការ​អាច​បដិសេធ​សេវា​ផ្នែក​សម្ដី ឬ​ភាសា​ ចំពោះ​ កូន​របស់​ខ្ញុំ​ ដោយ​ប្រើប្រាស់​លក្ខខណ្ឌវិនិច្ឆ័យ​សិទ្ធិទទួល​បាន​សេវា​ផ្នែកសម្ដី​ និង​ភាសា​សម្រាប់​ការ​អប់រំ​ពិសេស​ដែល​ផ្ដល់​បាន?

(5.17) តើ​មណ្ឌល​សិក្សា​ធិការ​អាច​បដិសេធ​សេវា​ផ្នែក​សម្ដី ឬ​ភាសា​ ចំពោះ​ កូន​របស់​ខ្ញុំ​ ដោយ​ប្រើប្រាស់​លក្ខខណ្ឌវិនិច្ឆ័យ​សិទ្ធិទទួល​បាន​សេវា​ផ្នែកសម្ដី​ និង​ភាសា​សម្រាប់​ការ​អប់រំ​ពិសេស​ដែល​ផ្ដល់​បាន?

ទេ។ សិស្ស​ក្នុង​កម្មវិធី​អប់រំ​ពិសេស​ មិន​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌវិនិច្ឆ័យ​នៃ​សិទ្ធិ​ទទួល​បាន​សម្រាប់​ការ​ចុះ​ខ្សោយ​ផ្នែក​សម្ដី ​និង​ភាសា​ (SLI) ដើម្បី​​ទទួល​បាន​សេវា​ផ្នែក​សម្ដី​ និង​ភាសា​ពី​មណ្ឌល​សិក្សា​ធិការ​។​  មណ្ឌល​សិក្សា​ធិការ​ ត្រូវ​ប្រើ​លក្ខខណ្ឌ ​តម្រូវ​នៃ​សិទ្ធិ​ទទួល​បាន​សម្រាប់​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ ដែល​មាន​រាប់​បញ្ចូល​ក្នុង​ច្បាប់​រដ្ឋ​ និង​ច្បាប់​សហព័ន្ធ​ និង​បទប្បញ្ញត្តិ​នានា​ដើម្បី​កំណត់​ថា​តើ​ សិស្ស​ត្រូវ​ការ​សេវាផ្នែក​សម្ដី ​និង​ភាសា​ និង​ការ​គាំ​ទ្រ​ដែរ​ឬ​ទេ​។​  សេវាកម្ម​ដែល​ពាក់ព័ន្ធ​ ដូច​ជា​សេវាផ្នែក​សម្ដី​ និង​ភាសា​ គឺ​ជា​សេវាកម្ម​នានា​ដែល​ចាំ​បាច់​ដើម្បី​ជួយ​ដល់​សិស្ស​ណាម្នាក់​ឲ្យ​ទទួល​បា​ន​អត្ថប្រយោជន៍​ពី​កម្មវិធី​អប់រំ​ពិសេសរបស់​នា​ង​​។​ [34 C.F.R. Sec.  300.34(a); Cal. Ed. Code Sec. 56363.]

ដើម្បី​មាន​លក្ខណៈសម្បត្តិ​ទទួល​បាន​សេវា​អប់រំ​ពិសេស​ សិស្ស​ម្នាក់​ចាំបាច់​ត្រូវ​មាន​ពិការភាព​ដែល​បំពេញតាម​លក្ខខណ្ឌវិនិច្ឆ័យ​នៃ​សិទ្ធិ​ទទួល​បាន​សេវា​ យ៉ាង យោច​ណាស់​ត្រូវ​មាន​ពិការភាព​ប្រភេទ​ណាមួយ​ដែរ​។​ SLI គឺ​ជា​ពិការភា​ពមួយ​ក្នុង​ចំណោម​ពិការភាព​ទាំង​នោះ​។​  លក្ខខណ្ឌ​វិនិច្ឆ័យ​សម្រាប់​ SLI តម្រូវ​ឲ្យ​សិស្ស​ម្នាក់​បំពេញ​តាម​ចំណុច​គោល​នៃ​មុខងារ​ផ្នែក​ភាសា​ និង​សម្ដី​ជាក់លាក់​ រួម​បញ្ចូល​ទាំង​ពិន្ទុ​​ចំពោះ​តេស្ត​ស្តង់ដា​​ផង​ដែរ​។​ នៅ​ពេល​ដែលសិស្ស​ម្នាក់​បំពេញតាម​កម្រិត​គោ​ល​​សម្រាប់​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​ ដោយ​មិន​គិត​ពី​ប្រភេទ​ពិការភាព​ មណ្ឌ​ល​សិក្សា​ធិការ​ ត្រូវ​ប្រើ​លក្ខខណ្ឌ​វិនិច្ឆ័យ​សិទ្ធិ​ទទួល​បាន​សេវា​សម្រាប់​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ ដើម្បីកំណត់​ពី​តម្រូវ​​សម្រាប់​សេវា​ផ្នែក​សម្ដី​ និងភាសា​។​