Menu Close

(5.40) កូន​របស់​ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា​មិន​ចេះ​ចប់​។​ តើ​មណ្ឌល​សិក្សា​ធិការ​ មាន​ទំនួល​ខុស​ត្រូវ​​ណាមួយ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ​ដែរ​ឬ​ទេ​?​

(5.40) កូន​របស់​ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា​មិន​ចេះ​ចប់​។​ តើ​មណ្ឌល​សិក្សា​ធិការ​ មាន​ទំនួល​ខុស​ត្រូវ​​ណាមួយ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ​ដែរ​ឬ​ទេ​?​

បាទ/ចាស។ ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិ​ក្សា​រ​បស់កូនអ្នក ឬដល់កុមារដទៃ ច្បាប់សហព័ន្ធតម្រូវឲ្យក្រុមការងារកម្មវិធី IEP ត្រូវ​ធ្វើការពិចារណាថាតើការគាំទ្រផ្នែក​អាកប្បកិរិយា ​និង​យុទ្ធសាស្រ្ត​មួយណា និង​សេ​វា​​បែបណាដែលត្រូវការផ្តល់ជូន ដើម្បីឲ្យកូន​របស់អ្នកអាចទទួលបាន អត្ថប្រយោជ​ន៍​ពីការអប់រំនៅក្នុងមជ្ឈដ្ឋាន​ដែលមានការរឹតបណ្តឹងតិចតួច។ [34 C.F.R. Sec. 300.​324(a)(2),(b)(2).] សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សាលារៀន​កូន​របស់​អ្នក​ ដោយ​​ជូនដំណឹង​ពួកគេ​អំពី​ភារកិច្ច​របស់​ពួកគេ​ក្នុង​ការ​បង្កើត​គោលដៅ និង​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ សម្រាប់​តម្រូវ​ការ​អាកប្បកិរិយា​របស់កូន​អ្នក​ នៅ​ក្នុង​គម្រោង​ IEP របស់​កូន​នោះ​។​

មជ្ឈមណ្ឌលសិក្សាធិការត្រូវផ្តល់ប្រភេទនៃការវាយតម្លៃ ផែនការ សេវាកម្ម ឬការ គាំទ្រនានា ដែលក្រុមការងារកម្មវិធី IEP របស់កូនអ្នក កំណត់ថាមានសារៈសំខាន់ ក្នុងការជួយដល់ផ្នែកអាកប្បកិរិយាកូនរបស់អ្នកនៅសាលារៀន ដើម្បីឲ្យកូនរបស់ អ្នកអាចទទួល​បានអត្ថប្រយោជន៍​ពីការអប់រំ និងមិនត្រូវបានគេបញ្ជូនទៅក្នុង មជ្ឈដ្ឋានអប់រំដែលមាន​ការរឹតបណ្តឹងខ្លាំង ដូចជាថ្នាក់រៀនថ្ងៃពិសេស ឬកម្មវិធី បំប៉ន​នៅពេល​ថ្ងៃ។

កម្មវិធី IEP របស់​កូន​អ្នក​ ​គប្បីដាក់​បញ្ចូលរបាយការណ៍​ស្តីពីការអប់រំពិសេស និង​សេវាដែល​ពាក់ព័ន្ធនឹង  ព្រមទាំងសេវាមួយនានាផ្សេងទៀត ដើម្បីផ្តល់ជូនទៅ​កូន​​​​របស់អ្នក ហើយរបាយការណ៍នៃគោលដៅអាកប្បកិរិយាប្រចាំឆ្នាំ​ដែលអាច វាស់​វែងបាន ត្រូវបង្កើតឡើងដើម្បីដោះស្រាយបញ្ហាតម្រូវការ​ផ្នែកអាកប្បកិរិយា របស់​កូនអ្នក។ [34 C.F.R. Sec. 300.320(a)(2),(4).] ប្រសិន​បើ​អាកប្បកិរិយា កំពុង​ចូល​​ទៅ​ក្នុង​ផ្លូវ​​នៃ​ការ​សិក្សា​រៀន​សូត្រ​​របស់​កូន​អ្នក​ ឬ​ស្ថិត​នៅ​ក្នុង​ថ្នាក់​រៀន​ដូច​ធម្មតា​ ឬ​មជ្ឈដ្ឋាន​មាន​ការ​រឹតត្បិត​តិច​តួច​ គម្រោង IEP របស់​កុមារ​នោះ គប្បី​ត្រូវ​មាន​ឃ្លា​នៃ​​សេវាជំនួយ​អាកប្បកិរិយា​ដែល​គេ​ត្រូវ​ការ​។​  [Cal. Ed. Code Sec. 56364.2.] 

ប្រសិន​បើ​សាលា​រៀន​របស់កូន​អ្នក​យល់​ព្រម​ថា​ កូន​របស់​អ្នក​មាន​តម្រូវ​ការ​អាកប្បកិរិយា​ ហើយ​គម្រោង​ IEP ពុំ​បាន​រួម​បញ្ចូល​នូវ​ជំនួយ​ ឬ​យុទ្ធសាស្រ្ត​ ដើម្បី​ដោះស្រាយ​បញ្ហា​អាកប្បកិរិយា​ និង​/​ឬ​ មិន​បាន​លើកឡើង​ពី​គោលដៅ​ដែល​ពាក់​ព័ន្ធ​​អាកប្បកិរិយាកូន​របស់​អ្នក​ អ្នកគប្បី​សរសេរ​លិខិត​មួយ​ច្បាប់​​ទៅកាន់​​សាលា របស់​អ្នក​ ដោយ​ជូនដំណឹង​ពួកគេ​អំពីភារកិច្ច​របស់​ពួកកេ​ក្នុង​ការ​បង្កើត​គោលដៅ​អាកប្បកិរិយា​ និង​សេវាកម្ម​នានា​នៅ​ក្នុង​គម្រោង​ IEP របស់​កូន​អ្នក ហើយ​ប្រសិន​បើ​អ្នក​មិន​មានការ​ឆ្លើយ​ពី​ពួកគេ​ ដូច្នេះ​ អ្នក​គប្បី​ពិចារណា​ដាក់​ពាក្យបណ្ដឹង​អំពី​អនុលោមភាព​តាម​ច្បាប់​ ទៅកាន់​នាយកដ្ឋាន​អប់រំ​រដ្ឋកាលីហ្វ័រញ៉ា​ (CDE)។​ ប្រសិន​បើ​គម្រោង​ IEP របស់​កូន​អ្នក​ មាន​សេវា​កម្ម ជំនួយ​ និង​យុទ្ធសាស្រ្ត​ដើម្បី​ដោះស្រាយ​តម្រូវ​ការ​អាកប្បកិរិយា​ទាំង​អស់​នេះ​ ប៉ុន្តែចំណុចទាំង​អស់​នេះ​ គ្មាន​ប្រសិទ្ធភាព​ ដូចនេះ​ មណ្ឌល​សិក្សា​ធិការ​របស់​អ្នក​ គប្បី​កោះ​ហៅ​ឲ្យ​មាន​កិច្ចប្រជុំ​ IEP។  ក៏​ប៉ុន្តែ​ អ្នក​អាច​ស្នើសុំគម្រោង​ IEP ដោយ​ខ្លួន​ឯង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា កង្វះ​ការ​រីកចម្រើន​ចំពោះ​កូន​របស់​អ្នក​។​​  អ្នក​អាច​ពិចារណា​ដាក់​សំណើសុំ​ដំណើរ​ការ​សវនាការ​ត្រឹម​ត្រូវ​តាម​ច្បាប់​បាន​។​ [មើលជំពូក​ 6 ព័ត៌មាន​ស្តីពីនីតិវិធី​នៃ​កិច្ច​ដំណើរការសមស្រប​​​/ការអនុវត្តតាមច្បាប់​​។]