Menu Close

(5.5) តើ​ឪពុកម្ដាយ​ត្រូវ​បង់​ប្រាក់​សម្រាប់​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ដែរ​ឬ​ទេ?

(5.5) តើ​ឪពុកម្ដាយ​ត្រូវ​បង់​ប្រាក់​សម្រាប់​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ដែរ​ឬ​ទេ?

សេវា​កម្ម​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ ក៏​ត្រូវ​ផ្ដល់​ជូន​ដោយ​គ្មាន​ការ​គិត​ប្រាក់​ចំពោះ​ឪពុកម្ដាយ​ផង​ដែរ​។​  ក្នុងករណី​ភាគ​ច្រើន​ មណ្ឌល​សិក្សា​ធិការ​របស់​អ្នក​ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ឬ​តាម​រយៈ​ការ​ចុះ​កិច្ចសន្យា​ជា​បុគ្គល​ដែល​សមស្រប​។​ ស្ថិត​ក្រោម​ច្បាប់​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ ការ​ព្យាបាលមុខងារ​វិជ្ជាជីវៈ និង​ការ​ព្យាបាល​ដោយ​ចលនា​ ត្រូវ​ការ​ជា​បាច់​សម្រាប់​កុមារ​​ដោយ​មូលហេតុ​ខាង​វេជ្ជសាស្រ្ត​ និង​ការ​អប់រំ​ គឺ​បច្ចុប្បន្ន​នេះ​ មាន​ផ្ដល់​ជូន​ដោយ​សេវា​កម្ម​កុមារ​នៃ​រដ្ឋកាលីហ្វ័រញ៉ា​។​  [Cal. Gov. Code Secs. 7572 and 7575.]  ប្រសិន​បើផ្នែក​សេវាកម្ម​កុមារ​នៃ​រដ្ឋកាលីហ្វ័រញ៉ា​ បាន​ឈប់​ផ្ដល់​សេវា ព្យាបាល​សម្រាប់​ហេតុផល​ណា​មួយ​ ហើយ​អ្នក​អាច​បង្ហាញ​ថា​ កូន​របស់​អ្នក​នៅ​បន្ត​ត្រូវ​ការ​សេវា​នោះ​​​ជា​ផ្នែក​នៃ​ការ​អប់រំ​ពិសេស​ មណ្ឌល​សិក្សា​ធិការ​ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវា​ព្យាបាល​នេះ បើ​ទោះ​បី​ជា​​​នេះ​មានន័យ​ថា​ជា​ការ​ចុះ​កិច្ចសន្យា​ជាមួយ​ពួកគេ​ក៏​ដោយ​។​ [34 C.F.R. Sec. 300.154(b).] វិវាទ​ពាក់​ព័ន្ធ​នឹង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ ត្រូវ​ដោះ​ស្រាយ​ក្នុង​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​វិវាទ​លើ​ផ្នែក​ណាមួយ​​នៃ​កម្មវិធី​អប់រំ​ពិសេស​របស់​កូន​អ្នក​។​  [មើលជំពូក​ 6 ព័ត៌មាន​ស្តីពីនីតិវិធី​នៃ​កិច្ចដំណើរការសមស្រប​​​/ការអនុវត្តតាមច្បាប់ និង​ជំពូក​ 9 ព័ត៌មានស្ដី​ពី​សេវាកម្ម អន្តរទីភ្នាក់ងារ​​ (AB 3632).]