Menu Close

(5.42) តើ​ខ្ញុំ​អាច​ទទួល​បាន​សេវា​អាកប្បកិរិយា និង​សេវា​វាយតម្លៃ​ដែល​កូន​របស់​ខ្ញុំ​ត្រូវ​ការ​ដោយ​របៀប​ណា?

(5.42) តើ​ខ្ញុំ​អាច​ទទួល​បាន​សេវា​អាកប្បកិរិយា និង​សេវា​វាយតម្លៃ​ដែល​កូន​របស់​ខ្ញុំ​ត្រូវ​ការ​ដោយ​របៀប​ណា?

ប្រសិន​បើ​កូន​របស់​ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា​ធ្ងន់ធ្ងរ​ (ដូច​ជា​ កាត់​រត់​តាម​គ្នា​ ការ​វាយតប់​ ការ​រំខាន​ថ្នាក់​រៀន​ ឬ​ការ​បង្កការ​ឈឺ​ចាប់​ដល់​ខ្លួន​ឯង​) ដែល​ប៉ះ​ពាល់​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​ខ្លួន​ ឬ​សមត្ថភាព​របស់​កុមារ​ដទៃ​ក្នុង​ការ​​សិក្សា​រៀន​សូត្រ​ ឬនាំ​ឲ្យ​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​ថ្នាក់​រៀន​ខុ​ស​ធម្មតា​ ឬ​មជ្ឈដ្ឋាន​អប់​រំ​ដែល​មាន​ការ​រឹត​ត្បិត​តិច​តួច​ ​ត្រូវ​ជួប​ហានិភ័យ​ ​នោះ​អ្នក​គប្បី​​ធ្វើសំណើ​ជា​លាយលក្ខណ៍​អក្សរ​​ស្នើសុំ​កិច្ច​ប្រជុំ​ IEP ដើម្បីកំណត់​ថា​តើ​ការ​វាយតម្លៃ​​ និង​ការ​គាំ​ទ្រ​ និង​សេវា​កម្ម​​ដែល​កូន​របស់​អ្នក​ ត្រូវ​​ការ​ដោះ​ស្រាយ​​បញ្ហា​អាកប្បកិរិយា​​នៅ​វិធីវិជ្ជមាន​។​  សេវាដែលក្រុមការងារកម្មវិធី IEP ត្រូវពិចារណា រួមមាន ការវាយតម្លៃ​អាកប្បកិរិយា មុខងារលម្អិត ផែនការគាំទ្រផ្នែកអាកប្បកិរិយា ហើយ​ប្រសិនបើសមស្រប ត្រូវគិត ពិចារណាពីផែនការអន្តរាគមន៍​អាកប្បកិរិយា​វិជ្ជមាន ជំនួយផ្នែកអាកប្បកិរិយា ដោយផ្ទាល់ ការបណ្តុះ​បណ្តាល​ និងប្រឹក្សាយោបល់ដល់គ្រួបង្រៀន និង/ឬឪពុក ម្តាយ បំនិន​សង្គម ការគ្រប់គ្រងកំហឹង និង/ឬសេវា និងយុទ្ធសាស្រ្តដទៃផ្សេងទៀត ដែលអ្នកជឿថាកូនរបស់អ្នកត្រូវការ។

នៅមុនពេលកិច្ចប្រជុំកម្មវិធី IEP អ្នកក៏ប្រហែលជាចង់ធ្វើការ​ស្នើសុំ​ជា​លាយលក្ខណ៍ អក្សរសម្រាប់ការវាយតម្លៃអាកប្បកិរិយាមុខងារ ជាពិសេស ប្រសិនបើសាលា បានបង្កើតផែនការគាំទ្រផ្នែកអាកប្បកិរិយា ឬបាន​ប្រើប្រាស់យុទ្ធសាស្រ្តអាកប្បកិរិយា ដទៃផ្សេងទៀតដែលពុំមានប្រសិទ្ធ​ភាពពីមុនមក ដើម្បីកែលម្អអាកប្បកិរិយាខុស ប្រក្រតីរបស់កូនអ្នក។ ការវាយតម្លៃនេះ ត្រូវបង្កើតឡើងដើម្បីទទួលបានព័ត៌មាន លម្អិតអំពី​អាកប្បកិរិយាកូនរបស់អ្នក (ដូចជា ការរៀបរាប់លម្អិតពីអាកប្បកិរិយា ភាពញឹកញាប់នៃការកើតមានបញ្ហា រយៈពេល ទីកន្លែង និងហេតុការ​ដែលបាន កើតឡើងមុន និងក្រោយពេលដែលកូនរបស់អ្នកសម្តែងចេញនូវអាកប្បកិរិយា ខុសប្រក្រតីទាំងនោះ) និងអំពីមជ្ឈដ្ឋានសិក្សារបស់​កូន​​អ្នក ដើម្បីជួយក្រុមការងារ កម្មវិធី IEP ធ្វើការកំណត់ពីមូល​ហេតុ​ដែលកូនរបស់អ្នកសម្តែងចេញនូវ អាកប្បកិរិយាខុសប្រក្រតីទាំងនោះ និង​អ្វីដែលអាចធ្វើបានអំពី​បញ្ហា​នេះ​។ ការិយាល័យកម្មវិធីអប់រំពិសេស (OSEP) បានពិពណ៌នាពីបញ្ហាការ​វាយ​តម្លៃ អាកប្បកិរិយាមុខងារថាជា “ការវាយលតម្លៃ” ស្ថិតក្រោមកម្មវិធី IDEA។ ដូចនេះ អ្នកគប្បីផ្តល់ដំបូន្មានដល់មជ្ឈមណ្ឌលសិក្សាធិការថា នៅពេល​ដែល​ស្នើសុំ FBA មួយ  ត្រូវអនុវត្តគ្រប់លក្ខខណ្ឌតម្រូវផ្នែកច្បាប់​ទាំង​អស់ដែលពាក់ព័ន្ធនឹងការវាយ តម្លៃនានា។ ម៉េម៉ូ​ដោយ​ OSEP ខណៈដែល​មិន​មាន​ភ្ជាប់​កាត​ព្វកិច្ច​ច្បាប់​ អាច​ត្រូវ​ប្រើ​ដើម្បី​ជំរុញ​​ឲ្យ​មណ្ឌល​សិក្សា​ធិការ​​អនុវត្ត​លោម​​តាម​នីតិវិធី​ដូច​គ្នា​ចំពោះ​ FBA ដូច​ដែល​វា​មាន​ការ​ចាំ​បាច់​​សម្រាប់​ការ​​ការ​វាយតម្លៃ​។​ កិច្ចពិភាក្សាអំពីកិច្ចព្រម ព្រៀងអាចស្វែងរកបាននៅ www.cde.ca.gov/sp/se/ac/bipleafaq.asp

សាលារៀនមានរយៈពេល 60 ថ្ងៃ ចាប់ពីពេល​ដែលអ្នកចុះហត្ថលេខា​លើផែនការ វាយតម្លៃ ដែលរួមបញ្ចូលការវាយតម្លៃអាកប្បកិរិយាមុខងារ ដើម្បីធ្វើការអនុវត្ត ការ​វាយតម្លៃ និងដើម្បីធ្វើការរៀបចំកិច្ចប្រជុំកម្មវិធី IEPដើម្បីពិភាក្សាពីលទ្ធផល នៃការវាយតម្លៃ និងដើម្បីកំណត់​ថា​តើសេវា ការគាំទ្រ និងយុទ្ធសាស្រ្តអាកប្បកិរិយា វិជ្ជមានណាមួយដែលកូន​របស់​អ្នក​ត្រូវការ។ [Cal. Ed. Code Sec. 56344(a)]

ប្រសិនបើមជ្ឈមណ្ឌលសិក្សាធិការរៀបចំការវាយតម្លៃអាកប្បកិរិយា​មុខងារកូន របស់អ្នក ប៉ុន្តែអ្នកគិតថា ការវាយតម្លៃ​នោះមិនមាន​ប្រយោជន៍ដល់ការកំណត់ពី ប្រភេទសេវាកម្ម និងការគាំទ្រផ្នែក​អាកប្បកិរិយាលើកូនរបស់អ្នក ឬអ្នកមិនឯកភាព ជាមួយ​នឹងការវាយ​តម្លៃរបស់មជ្ឈមណ្ឌលសិក្សាធិការដោយសារមូលហេតុដទៃ ផ្សេងទៀត យើង​សូមផ្តល់អនុសាសន៍ថា អ្នកធ្វើការស្នើសុំការវាយតម្លៃផ្នែកអប់រំ​ដោយឯករាជ្យមួយ (IEE) ដោយប្រើការចំណាយរបស់រដ្ឋ។ [34 C.F.R. Sec. 300​.​502; Cal. Ed. Code Sec. 56329(b).] អ្នកត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់មជ្ឈមណ្ឌលសិក្សា​ធិការ និង​ខិតខំព្យាយាមពន្យល់ពីផ្នែកជាក់លាក់មួយចំនួននៃការវាយ​តម្លៃ ឬវិធីសាស្រ្ត ដែល​បានប្រើប្រាស់ក្នុងការរៀបចំការវាយតម្លៃដែល​អ្នកមិនឯកភាពតាម។ ប្រសិ​ន​​បើអ្នកស្នើសុំការវាយតម្លៃការអប់រំឯករាជ្យ ច្បាប់តម្រូវឲ្យ​មជ្ឈមណ្ឌលសិក្សា​ធិកា​រ​​ត្រូវបានច្បាប់តម្រូវឲ្យឯកភាពក្នុងការបង់ប្រាក់សម្រាប់ការវាយតម្លៃ ឬដាក់​ពាក្យ​ប្តឹងស្នើសុំដំណើរការ​សាវនាការ​ត្រឹម​ត្រូវ​តាមច្បាប់ ដើម្បីបង្ហាញថា ការវាយ​តម្លៃ​របស់មជ្ឈមណ្ឌល​សិក្សា​ធិការ គឺ “សមស្រប”។ [34 C.F.R. Sec. 300.502; Cal. Ed. Code Sec. 56329(b).]