Menu Close

(5.34) តើ​មណ្ឌល​សិក្សា​ធិការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ជូន​ដល់​សិស្ស​នូវ​អ្នក​ពាក់​កណ្ដាល​ជំនាញ​ (ជំនួយ​ក្នុង​ការ​បង្រៀន​) ដែរឬទេ?

(5.34) តើ​មណ្ឌល​សិក្សា​ធិការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ជូន​ដល់​សិស្ស​នូវ​អ្នក​ពាក់​កណ្ដាល​ជំនាញ​ (ជំនួយ​ក្នុង​ការ​បង្រៀន​) ដែរឬទេ?

ច្បាប់​ពុំ​បាន​កំណត់​លើ​បញ្ជី​នៃ​សេវា​ដែល​ពាក់​ព័ន្ធ​ ចំពោះ​សេវា​កម្ម​ដែល​ចែង​នៅ​ក្នុង​​​បទប្បញ្ញត្តិ​សហព័ន្ធ​ ឬ​ក្រម​ស្ដីពីការ​អប់រំ​របស់​រដ្ឋកាលីហ្វ័រញ៉ា​ឡើយ​។​ សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ អាច​រួម​បញ្ចូល​នូវ​សេវាកម្ម​ដែល​ចាំ​បាច់​សម្រាប់​សិស្ស​ក្នុង​កម្មវិធី​អប់រំ​ពិសេស​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​របស់​គេ​។​ [Cal. Ed. Code Sec. 56363(a); 34 C.F.R. Sec. 300.34(a).]  ហេតុ​នេះ​ មណ្ឌល​សិក្សា​ធិការ​ ត្រូវ​ផ្ដល់​នូវ​​អ្នក​ពាក់​កណ្ដា​ល​ជំនាញ ប្រសិន​បើ​កុមារ​ត្រូវ​ការ​​ជំនួយណាមួយ​ដើម្បី​ទទួ​ល​​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​របស់​គេ​ រួម​ទាំង​ស្ថានភាព​ដែល​កូន​របស់​អ្នក​ត្រូវ​ការ​ជំនួយ​ដើម្បី​ជួយ​ដល់​គេ​នៅ​ក្នុង​ថ្នាក់​រៀន​ធម្មតា​ផងដែរ​។​  មណ្ឌល​សិក្សា​ធិការ​ មាន​ភារកិច្ច​ក្នុង​ការ​អប់រំ​សិក្សា​ក្នុង​កម្មវិធី​អប់រំ​ពិសេស​ ក្នុង​កម្រិត​អតិបរមា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ឲ្យ​ដូច​នឹង​កុមារ​ដែល​គ្មានពិការភាព​ដែរ​។​ [34 C.F.R. Secs. 300.114 – 300.115.] 

ឧទាហរណ៍ អ្នក​ពាក់កណ្ដាល​ជំនាញ​ អាច​តម្រូវ​ឲ្យ​ជួយ​ដល់​សិស្ស​ដែល​មាន​ពិការភាព​រាង​កាយ​ធ្ងន់ធ្ងរ​ ដើម្បី​បំពេញ​កិច្ចការ​សិស្ស​ (ដូចជា​ ការ​កត់ចំណាំ) ឬ​ដើម្បី​ជួយ​ក្នុង​កម្មវិធី​គ្រប់​គ្រង​អាកប្បកិរិយា​សម្រាប់​សិស្ស​ដែល​មាន​បញ្ហា​អាកប្បកិរិយា ​ធ្ងន់ធ្ងរ​។​ 

ដូច​គ្នា​នឹង​អ្នក​ផ្ដល់សេវាកម្ម​​​ដែល​ពាក់​ព័ន្ធដែរ​ នាយកដ្ឋាន​អប់រំ​រដ្ឋកាលីហ្វ័រញ៉ា​ (CDE​​) ត្រូវ​ “បង្កើត​ ឬ​រក្សា”​ គុណវុឌ្ឍិ​ដើម្បី​ធានា​ថា​ អ្នក​ពាក់កណ្ដាល​ជំនាញ​ បាន​ត្រៀម​ខ្លួន​ និង​ទទួល​ការ​បណ្ដុះ​បណ្ដាល​​សមស្រប​ និង​គ្រប់​គ្រាន់​ ដែល​មាន​     “​ចំណេះ​ដឹង​ល្អ​ និង​ជំនាញ”​ ដើម្បី​ផ្ដល់សេវា​ដល់​កុមារ​ដែល​មាន​ពិការភាព​។​ គុណវុឌ្ឍិ​ទាំង​អស់​នេះ​ ត្រូវ​ស្រប​គ្នា​ទៅ​នឹង​វញ្ញាបនបត្រ​ទទួល​ស្គាល់​ដោយ​រដ្ឋ​ អាជ្ញាប័ណ្ណ ការ​ចុះ​បញ្ជី​ ឬ​លក្ខខណ្ឌ​តម្រូវ​ប្រហាក់ប្រហែល​គ្នា​សម្រាប់​អ្នក​ពាក់​កណ្ដាល​ជំនាញ​។​  គុណវុឌ្ឍិ​ទាំង​អស់​នេះ​ មិន​អាច​លើកលែង​បាន​ទេ​សម្រាប់​អ្នក​ពាក់កណ្ដាល​ជំនាញ​ផ្នែក​សង្គ្រោះ​បន្ទាន់ ក្នុងមូលដ្ឋាន​បណ្ដោះអាសន្ន​ ឬ​មិន​អចិន្រ្តៃយ៍​។​  [34 C.F.R. Secs. 300.156(a) & (b).] 

គ្រប់​គ្រូ​បង្រៀន​ទាំង​អស់​ រួម​បញ្ចូល​ទាំង​អ្នក​ពាក់​កណ្ដាល​ជំនាញ​ផង​ដែរ​ ដែល​ជួ​យ​​ដល់​ការ​បង្រៀន​ ត្រូវ​មាន​ “​លក្ខណៈ​សម្បត្តិ​ខ្ពស់” ដើម្បី​ស្រប​ទៅ​តា​ម​ក្រម​ស្ដីពី​ការ​អប់រំ​បុគ្គល​ដែល​មាន​ពិការភាព (IDEA) និង​ក្រម​ស្ដីពី​ការ​ទុក​ក្មេង​ណា​ម្នាក់​ចោល​ (NCLB)​។​ [20 U.S.C. Secs. 1401(10)(D) & 1412(a)(14).] គ្រប់​គ្រូ​បង្រៀន ​​នៃ​​មុខវិជ្ជាសិក្សា​ស្នូល​ រួមមាន​គ្រូបង្រៀន​កម្មវិធី​អប់រំ​ពិសេស​ជា​ដើម ត្រូវ​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ផ្នែក​មុខវិជ្ជា​នោះ​ ​ទៅ​តាម​មុខវិជ្ជាសិក្សា​ស្នូល​ដែល​ត្រូវ​បង្រៀន​។​  គ្រូបង្រៀន​កម្មវិធី​អប់រំ​ពិសេស​ និង​អស់​ដែល​ជួយ​ដល់​ការបង្រៀន​ ក៏​ត្រូវ​មាន​ការ​ទទួល​ស្គាល់​គុណភាព​ការ​បង្រៀន​សមស្រប​ផង​ដែរ​។​ [20 U.S.C. Sec. 1401 (10)​(D).] គុណវុឌ្ឍិ​ទាំង​អស់​នេះ​ មិន​អាច​លើកលែង​បាន​ទេ​មូលដ្ឋាន​នៃ​គ្រោះ​ថ្នាក់​ បន្ទា​​ន់​ បណ្ដោះ​អាសន្ន ឬមិន​អចិន្ត្រៃយ៍​ និង​អនុវត្ត​តែ​ចំពោះ​គ្រូ​បង្រៀន​ដែល​បង្រៀន​ មុខ​វិ​ជ្ជា​​សិក្សា​ស្នូលប៉ុណ្ណោះ​។​  [34 C.F.R. Secs. 300.18(b)(3) & 300.156(b)(2). មើល​ផង​ដែរ​  គេហទំព័រ​នាយកដ្ឋាន​អប់រំ​រដ្ឋ​កាលីហ្វ័រញ៉ា​​ ការ​លើកកម្ពស់​គុណភាព​ គ្រូបង្រៀន​ និង​នាយកសាលា​ នៅ៖ www.cde.ca.gov/nclb/sr/tq/index.asp.]

អ្នក​ពាក់កណ្ដាល​ជំនាញ​ ពុំ​ត្រូវ​ការ​​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ NCLB នោះ​ទេ​ ប្រសិ​ន​បើ​ពួកគេ​កំពុង​បម្រើការ​ជាមួយ​សិស្ស​ដែល​មាន​អាយុពី​ 3 រហូត​ដល់​ 22 ឆ្នាំ​ ដែល​មាន​ពិការភាព​ធ្ងន់ធ្ងរ​ និង​ដែលបំពេញ​មុខងារ​ជា​កម្រិត​មុន​ការសិក្សា​ ហើយ​ប្រសិន​បើ​ការ​បង្រៀន​នោះ​ មិន​មែនជា​មុខវិជ្ជាសិក្សា​គោល​ និង​ធ្វើ​ការ​ជា​ចម្បង​លើ​ការ​ថែទាំ​លក្ខណៈ​បុគ្គល​ និង​បំនិន​ជីវិត​។​  [20 U.S.C. Sec. 1401(10)(D).] 

​អ្នក​ពាក់កណ្ដាល​ជំនាញ​ ក៏​គប្បី​មាន​លក្ខណៈ​សម្បត្តិ​ដើម្បី​បំពេញ​ភារកិច្ច​​ពិសេស​​ដែល​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​អនុវត្ត​គម្រោង​ IEP របស់​សិស្ស​។​  គុណវុឌ្ឍិ​ចាំ​បាច់​ណា​មួយ​ (ឧទាហរណ៍​ “​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុង​ផ្នែក​កែ​ប្រែ​អាកប្បកិរិយា”​ “​មាន​ចំណេះ​ដឹង​ផ្នែក​ពិជគណិត​”​ “​ចេះ​ច្រៀន​ស្ទាត់ជំនាញ”​) គប្បី​សរសេរ​ចូល​នៅ​ក្នុង​គម្រោង​ IEP ក៏​ដូច​ជា​ភាព​ញឹក​ញាប់​ ទីតាំង​ រយៈ​ពេល​ និង​ប្រភេទ​នៃ​សេវាកម្ម​​ដែល​អ្នក​ពាក់​កណ្ដាល​ជំនាញ​នឹង​ត្រូវ​ផ្ដល់​ជូន​។​

អ្នក​អាច​ដាក់​ពាក្យបណ្ដឹង​​អនុលោមភាព​តាម​ច្បាប់​ទៅកាន់​ CDE ប្រសិន​បើ​អ្នក​ជឿ​ជាក់​ថា​ លក្ខខណ្ឌ​តម្រូវ​នៃ​ “​លក្ខណៈសម្បត្តិខ្ពស់”​ នោះ​ ពុំ​អាច​បំពេញ​បាន​ដោយ​គ្រូ​បង្រៀន​ អ្នកពាក់កណ្ដាល​ជំនាញ​ ឬ​អ្នក​ផ្ដល់សេវា​ដទៃ​ផ្សេង​ទៀត​ ដែល​ជួយ​ដល់​ការ​បង្រៀន​។​  [34 C.F.R. Secs. 300.18(f) & 300.156(e); សូមមើល ជំពូក 6, ព័ត៌មាន​ស្តីពីនីតិវិធី​នៃ​កិច្ចដំណើរការសមស្រប​​​/ការអនុវត្តតាមច្បាប់​]