Menu Close

(5.52) ធនធានបន្ថែម៖ លិខិតគំរូ

(5.52) ធនធានបន្ថែម៖ លិខិតគំរូ

លិខិតគំរូដែលស្នើសុំការវាយតម្លៃអាកប្បកិរិយាមុខងារ និងកិច្ចប្រជុំ​កម្ម​វិធី IEP​​

ឪពុក/ម្តាយ
អាសយដ្ឋាន
លេខទូរសព្ទ​

កាលបរិច្ឆេទ
ឈ្មោះ​
ប្រធាន​កម្មវិធី​អប់​រំពិសេស​
មណ្ឌល​សិក្សា​ធិការ​រួម​ក្នុងមូលដ្ឋាន​
អាសយដ្ឋាន
យោង៖ ឈ្មោះ​កុមារ​

ជូន​ចំពោះ​ ប្រធាន​កម្មវិធី​អប់​រំពិសេស​៖

ខ្ញុំ​សរសេរលិខិត​នេះ​ដើម្បី​បញ្ជូនកូន​របស់​ខ្ញុំ​​សម្រាប់​ការ​វាយតម្លៃ​​អាកប្បកិរិយា​មុខងារ​។​ កូន​របស់​ខ្ញុំ​ មាន​អាកប្បកិរិយា​ដែល​រារាំង​ដល់​ការ​សិក្សា​រៀន​សូត្រ​ និង​សមត្ថភាព​​របស់​​កុមារ​ដទៃ​ទៀត​ក្នុង​ការ​រៀន​សូត្រ​។​ បន្ថែមលើនេះទៅទៀត ផែនការ គាំទ្រផ្នែកអាកប្បកិរយា និងយុទ្ធ​សាស្រ្ត​អន្តាគមន៍ដែលមាននៅក្នុងកម្មវិធី IEP របស់កូនខ្ញុំនាពេលបច្ចុប្បន្ន ពុំមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា អាកប្បកិរិយា ទាំងនេះនោះទេ។

ខ្ញុំ​ទន្ទឹង​រង់ចាំ​ទទួល​ផែនការ​វាយតម្លៃ​នៅក្នុង​រយៈ​ពេល​ 15 ថ្ងៃ​ ស្រប​ទៅ​តាម​​ក្រម​ស្ដី​​ពីការ​អប់រំ​ ផ្នែក​ 56321(a) សម្រាប់​ការ​ផ្ដល់​នូវ​គម្រោង​ IEP របស់កូន​ខ្ញុំ​។​ ខ្ញុំដឹង​ថា អ្នកត្រូវបានតម្រូវឲ្យធ្វើការ​វាយតម្លៃ​ពេញ​លេញ​ និងរៀបចំកិច្ចប្រជុំកម្មវិធី IEP  ដើម្បីធ្វើការពិភាក្សា​អំពីកា​រ​វាយ​តម្លៃនេះក្នុងរយៈពេល 15 ថ្ងៃ នៃ​កាលបរិច្ឆេទ​​ ដែល​អ្នក​បាន​ទទួល​ផែនការ​វាយតម្លៃ​ដែល​បានចុះ​ហត្ថលេខា​ ស្រប​តាម​ក្រម​ស្ដីពី​ការ​អប់រំ ផ្នែក​ 56344(a)។

សូមផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍វាយតម្លៃ ឲ្យបានមួយសប្តាហ៍​មុន​ពេលកិច្ច ប្រជុំកម្មវិធី IEP ដើម្បីឲ្យខ្ញុំអាចមានលទ្ធភាពគ្រប់គ្រាន់​ចូលរួមដោយមានន័យនៅ ក្នុងកិច្ចប្រជុំនោះ។

ដោយសេច​ក្តី​គោ​រពអំពី​ខ្ញុំ​

ឪពុក/ម្តាយ

លិខិតគំរូ​ចំពោះ​មណ្ឌល​សិក្សា​ធិការ​ដែល​ស្នើសុំ​ការ​វាយតម្លៃ​អាកប្បកិរិយា​មុខងារ​​ ឯករាជ្យ​ដោយ​ប្រើ​ខ្ទង់ចំណាយ​សាធារណៈ​

ឪពុក/ម្តាយ
អាសយដ្ឋាន
លេខទូរសព្ទ​

កាលបរិច្ឆេទ

ឈ្មោះ ប្រធាន​កម្មវិធី​អប់រំ​

ពិសេស​ មណ្ឌល​សិក្សាធិការ​រួម​ក្នុងមូលដ្ឋាន​

អាសយដ្ឋាន

យោង៖ ឈ្មោះ​កុមារ​

ជូន​ចំពោះ​ ប្រធាន​កម្មវិធី​អប់​រំពិសេស​៖

យើង​បាន​ទទួល​នូវ​ការ​វាយតម្លៃ​លើ​កូន​របស់​យើង​ដែល​ធ្វើ​ឡើង​ដោយ​បុគ្គលិក​មណ្ឌល​សិក្សា​ធិការ​នៅ​ថ្ងៃ​ [insert date of assessment]។ យើង​ពុំ​ឯកភាព​​ជា​មួ​យ​​នឹង​ការ​វាយតម្លៃ​នេះ​ទេ​ ដោយសារ​វា​ពុំ​បាន​រួម​បញ្ចូល​នូវ​ការ​វាយតម្លៃ​អាកប្បកិរិ​យា​មុខងារ​ឲ្យ​បាន​គ្រប់​គ្រាន់​​ចំពោះ​កូន​របស់​យើង​។​ ដោយសារយើងខ្ញុំ មានជំនឿថា ការវាយតម្លៃក្នុងពេលបច្ចុប្បន្ន​មិន​បាន​បង្ហាញ ពីលក្ខណៈច្បាស់លាស់ នៃតម្រូវ​ការ​អាកប្បកិរិយារបស់កូនយើងខ្ញុំ រួមទាំងមុខងារនៃអាកប្បកិរិយារបស់ កូនយើងខ្ញុំ និងកត្តាមជ្ឈដ្ឋាន​នានាដែលអាចរួមចំណែកឲ្យមានអាកប្បកិរិយា បែបនេះ ដូច​នេះ​​យើង​ខ្ញុំស្នើសុំការវាយតម្លៃការអប់រំឯករាជ្យមួយដោយប្រើចំណាយ របស់​រដ្ឋស្រប​តាម  34 C.F.R. ផ្នែក​ 300.502 និង​ក្រម​ស្ដី​ពី​ការ​អប់​រំ​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 56329។

យើង​ពុំឯកភាព​​ចំពោះ​ការ​វាយ​តម្លៃ​នេះ​ ដោយសារ​៖​

[រួម​​បញ្ចូល​នូវ​មូល​ហេតុ​ដែល​អ្នក​មិន​ឯកភាព​​ជាមួយ​នឹង​ការ​វាយតម្លៃ​ រួម​បញ្ចូល​ទាំង​ឃ្លា​មួយ​ ឬ​ច្រើន​ដូច​ខាង​ក្រោម​ ប្រសិន​បើ​ឃ្លា​នោះ​អនុវត្ត​]

ការ​អង្កេត​ ការ​សម្ភាសន៍​ និង​ទិន្នន័យ​ដទៃ​ផ្សេង​ទៀត​​ដែល​ការ​វាយតម្លៃ​នេះ​​ពឹង​ផ្អែ​កលើ មិន​ទាន់​គ្រប់​គ្រាន់​​​ដើម្បី​ធ្វើ​ការ​​យល់ដឹង​ស៊ី​ជម្រៅ​ឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​កំណត់​មុខងារ​​ ឬគោលបំណង​​នៃ​អាកប្បកិរិយា​របស់កូនខ្ញុំ​ និង​ដោះ​ស្រាយ​​តម្រូវ​ការ​​អាកប្បករិយា​កូនរបស់​ខ្ញុំ​។

ការវាយតម្លៃនេះមិនបានរួមបញ្ចូលនូវការវិភាគលើមូលហេតុដើម (ព្រឹត្តិការណ៍ ដែលបានកើតមាននៅពេលមុន) និងផលប៉ះពាល់នានា (ព្រឹត្តិការណ៍ដែលកើត មានដោយសារ) ពីអាកប្បកិរិយាខុស​ប្រក្រតី​របស់កូនខ្ញុំ និង/ឬអាកប្បកិរិយា ផ្សេង​​ៗបែបវិជ្ជមានរបស់កូនខ្ញុំ ហើយ​មិន​បានផ្តល់ការជួយគាំទ្រដោយផ្ទាល់ដល់ ក្រុមការងារកម្មវិធី IEP ក្នុង​ការ​បង្កើត ឬផ្លាស់ប្តូរផែនការអន្តរាគមន៍អាកប្បកិរិយា វិជ្ជមាន​សម្រាប់​កូន​របស់ខ្ញុំ។

ការ​វាយតម្លៃ​​នេះ​ មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​បុគ្គលិក​​ដែល​ត្រូវ​បណ្ដុះ​បណ្ដាល​ ឬ​មាន​បទពិសោធន៍​នៅ​ក្នុង​ការ​ធ្វើ​ការ​វាយតម្លៃ​អាកប្បកិរិយា​មុខងារ​។​

បទប្បញ្ញត្តិ​សហព័ន្ធ​ តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​នេះ​ “​ដោយ​ពុំ​មាន​ពន្យារ​ពេល​ដែល​ពុំ​ចាំ​បាច់​ណា​មួយ​”​ ដោយ​ធ្វើ​ការ​សន្និដ្ឋាន​ថា​ អ្នក​ផ្ដល់​ដល់ កូន​របស់​ខ្ញុំ​នូវ​ការ​វាយតម្លៃ​ការ​អប់រំ​ឯករាជ្យ​ ដោយ​ការ​ចំណាយ​ខ្ទង់សាធារណៈ ឬ​ការ​ជូនដំណឹង​អំពី​ពាក្យ​បណ្ដឹង​អំពី​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ស្នើសុំ​សវនាការ​មួយ​ និង​ដើម្បី​បញ្ជាក់​ថា​ការ​វាយតម្លៃ​អាកប្បកិរិយា​មុខងារ​របស់​អ្នក​ គឺ​សមស្រប​។​ [34 C.F.R. section 300.502(b).]

យើង​ទន្ទឹង​រង់​ចាំ​ការ​បំពេញ​កិច្ចការ​ដោយ​មាន​ការ​សហការ​គ្នា​ជាមួយ​អ្នក​ដើម្បី​ឯកភា​ព​គ្នា​លើ​អ្នក​វាយតម្លៃឯករាជ្យ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ និង​ចាប់​ផ្ដើម​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​ការ​វាយតម្លៃ​អាកប្បកិរិយាមុខ​ងារ​ដោយ​ឯករាជ្យ​ ស្រប​ទៅ​តាម​លក្ខខណ្ឌ​វាយ​តម្លៃ​របស់​សហព័ន្ធ ​និង​រដ្ឋ​។​
សូម​ឆ្លើយ​តប​ចំពោះ​សំណើ​នេះឲ្យ​បានឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

ដោយសេច​ក្តី​គោ​រពអំពី​ខ្ញុំ​
ឪពុក/ម្តាយ