Menu Close

(5.20) តើ​​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​សេវា​ទំនាក់​ទំនង​ និង​បរិក្ខារ​ដែរ​ឬ​ទេ​ ប្រសិន​បើ​គេមិន​អាច​និយាយ​បាន​ ឬ​ប្រាស្រ័យ​ទាក់​ទង​ដោយ​សម្ដី​បាន​?​

(5.20) តើ​​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​សេវា​ទំនាក់​ទំនង​ និង​បរិក្ខារ​ដែរ​ឬ​ទេ​ ប្រសិន​បើ​គេមិន​អាច​និយាយ​បាន​ ឬ​ប្រាស្រ័យ​ទាក់​ទង​ដោយ​សម្ដី​បាន​?​

បាទ/ចា។ ប្រសិន​បើ​កូន​របស់​អ្នក​ មិន​អាច​និយាយ​បាន​ ឬ​ប្រាស្រ័យ​ទាក់​ទង​ដោយ​​សម្ដី​បាន អ្នក​ចង់​ស្នើសុំ​មណ្ឌល​សិក្សាធិកា​ដើម្បី​ចុះ​កិច្ចសន្យា​ជា​មួយ​អ្នក​ជំនាញ​ទំនាក់​ទំនង​មិន​ពាក្យសម្ដី​ ដើម្បី​ធ្វើ​ការ​វាយតម្លៃ​។​​  អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​វាយតម្លៃ​ ក្រុមការងារ​ IEP អាច​ធ្វើ​ការ​សម្រេច​​ថា​ កូនរបស់​អ្នក​ត្រូវ​ការ​សេវា​ឯកទេ​ស​ ដូច​ជា​ ឧបករណ៍​ទំនាក់ទំនង​​តាម​កុំព្យូទ័រ​ និង​ការ​បង្រៀន​ការ​ប្រើប្រាស់​បរិក្ខារ​នេះ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​។​  សូមមើល​សំណួរ​ពាក់​ព័ន្ធ​នឹង​ បច្ចេកវិទ្យាជំនួយ​​ ខាង​ក្រោម​។