Menu Close

(5.3) តើ​រដ្ឋ​កាលីហ្វ័រញ៉ា​ផ្ដល់​សេវា​កម្ម​ដែល​ពាក់ព័ន្ធ​ដែល​មាន​ស្ថិតក្រោម ​ច្បាប់​របស់​សហព័ន្ធ​ដែរ​ឬ​ទេ​?​

(5.3) តើ​រដ្ឋ​កាលីហ្វ័រញ៉ា​ផ្ដល់​សេវា​កម្ម​ដែល​ពាក់ព័ន្ធ​ដែល​មាន​ស្ថិតក្រោម ​ច្បាប់​របស់​សហព័ន្ធ​ដែរ​ឬ​ទេ​?​

នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ បញ្ជី​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ ដែល​នៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​ហៅ​ថា​ “ការ​ណែ​នាំ​ដែល​បានកំណត់​ និង​សេវាកម្ម”​ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា និ​ង​រួម​បញ្ចូល​នូវ​ចំណុច​ជា​អាទិ៍​ ដូច​ខាងក្រោម​៖​

  1. ការ​អភិវឌ្ឍ​ និង​ការ​កែ​ប្រែ​ឡើង​វិញ​ផ្នែក​ភាសា​ សម្ដី​ និង​​ការ​ស្ដាប់​។ វា​​​អភិវឌ្ឍ​ និង​​កែ​ប្រែ​ឡើង​វិញ​ផ្នែក​ភាសា​ និងសម្ដី​ អាច​ត្រូវ​ផ្ដល់​ជូន ដោយ​ជំនួយ​ការ​ព្យាបាល​សម្ដី-ភាសា​ ដូច​មាន​ចែង​នៅ​ក្នុង​ផ្នែក​រង​ (f) នៃ​ផ្នែក​ 2530.2 នៃ​ក្រម​ស្ដី​ពី​អាជីវកម្ម និង​មុខរបរ​។​
  2. សេវាកម្ម​ផ្នែក​ប្រព័ន្ធ​ស្ដាប់​
  3. សេវាកម្មផ្នែក​តម្រង់​ទិស​ និង​បម្លាស់ទី​
  4. ការ​បង្រៀន​នៅ​ក្នុង​ផ្ទះ​ ឬ​មន្ទីរ​ពេទ្យ​
  5. ការ​អប់រំកាយ​ដែល​បាន​សម្រប​សម្រួល​
  6. ការ​ព្យាបាល​ដោយ​ចលនា​ និង​ការ​ព្យាបាល​មុខងារ​វិជ្ជាជីវៈ
  7. សេវា​ផ្នែក​ចក្ខុសាស្រ្ត​
  8. ការ​ណែ​នាំ​អំពី​ការ​បណ្តុះ​បណ្ដាល​ការ​បើកបរ​ជំនាញ​
  9. ការ​ប្រឹក្សាយោបល់​ និង​ការណែ​នាំ​ រួម​ទាំងការ​ប្រឹក្សា​​​ស្ដារនីតិសម្បទា
  10. សេវាផ្នែកចិត្ត​សាស្ត្រ​ ក្រៅពី​ការ​វាយតម្លៃ​ និង​អភិវឌ្ឍ​នៃ​កម្មវិធី​អប់រំ សម្រាប់​បុគ្គល​
  11. ការប្រឹក្សាយល់ និ​ង​ការ​បណ្តុះ​បណ្តាល​ឪពុក/ម្ដាយ​
  12. សេវា​សុខាភិបាល​ និង​សេវា​គិលានុបដ្ឋាក​ រួម​បញ្ចូល​ទាំង​សេវា គិលានុបដ្ឋាក​ដែល​បានកំណត់​​ដើម្បី​អាច​ឲ្យ​បុគ្គល​​ដែល​មាន​តម្រូវ​ការ ពិសេស​ទទួល​បាន​នូវ​ការអប់រំ​សាធារណៈសមស្រប​ឥតគិត​ថ្លៃ ដូច មា​​ន​ចែង​នៅ​ក្នុង​គម្រោង​ IEP។
  13. សេវាបុគ្គលិក​​សង្គមកិច្ច​​
  14. ការ​អប់រំ​វិជ្ជាជីវៈ​ដែល​បាន​បង្កើត​ឡើង​ជា​ពិសេស​ និងការ​អភិវឌ្ឍ​អាជីព ការ​ងារ​
  15. សេវា​កម្សាន្ត​សប្បាយ​ និង​
  16. សេវា​ពិសេស​សម្រាប់​ពិការ​ភាព​ដែល​មាន​គ្រោះ​ថ្នាក់​ទាប​ ដូច​ជា​ អ្នក អា​ន​ អ្នក​ប្រតិចារឹក​ និង​សេវា​ចក្ខុសាស្រ្ត​ និង​សោតសាស្រ្ត​។ [California Education Code (Cal. Ed. Code) Secs. 56000.5 & 56026.5.]
  17. សេវា​បក​ប្រែ​ [Cal. Ed. Code Sec. 56363(b).]

រដ្ឋ​​កាលីហ្វ័​រញ៉ា​ កំណត់​និយម​ន័យ​បន្ថែម​ចំពោះ​សេវា​ទាំង​អស់​នេះ​ និង បញ្ជាក់​ពី​គុណវុឌ្ឍិ​នៃ​អ្នក​ផ្ដល់​សេវា​ទាំង​អស់​នេះ ដូច​ខាង​ក្រោម៖​

  1. ការ​អភិវឌ្ឍ​ និង​ការ​កែ​ប្រែ​ឡើង​វិញ​ផ្នែក​ភាសា​ សម្ដី​ និង​​ការ​ស្ដាប់​​​ [5 California Code of Regulations (C.C.R.) Sec. 3051.1.]
  2. សេវាកម្ម​ផ្នែក​ប្រព័ន្ធ​ស្ដាប់​ [5 C.C.R. Sec. 3051.2.]
  3. ការណែ​នាំ​ពី​ការ​តម្រង់​ទិស​ និង​បម្លាស់ទី​ [5 C.C.R. Sec. 3051.3.]
  4. ការ​បង្រៀ​ន​នៅ​ក្នុង​ផ្ទះ​ ឬ​មន្ទីរ​ពេទ្យ​ [5 C.C.R. Sec. 3051.4.]
  5. ការ​អប់រំកាយ​ដែល​បាន​សម្រប​សម្រួល​ [5 C.C.R. Sec. 3051.5.] ការ អប់រំកាយ​ដែល​បាន​សម្រប​សម្រួល​ តាម​ពិត​គឺ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ អប់រំពិសេស​។  [សូមមើល​ 34 C.F.R. Sec. 300.39.]
  6. ការ​ព្យាបាល​ដោយ​ចលនា​ និង​ការ​ព្យាបាល​មុខងារ​វិជ្ជាជីវៈ [5 C.C.R. Sec. 3051.6.]
  7. សេវា​ផ្នែក​ចក្ខុ [5 C.C.R. Sec. 3051.7.]
  8. ការ​ព្យាបាល​ភ្នែក​ [5 C.C.R. Sec. 3051.75.]
  9. ការ​ណែ​នាំ​អំពី​ការ​បណ្តុះ​បណ្ដាល​ការ​បើកបរ​ជំនាញ​ [5 C.C.R. Sec. 3051.8.]
  10. សេវា​ប្រឹក្សាយោបល់​ និង​មគ្គទេសក៍​ [5 C.C.R. Sec. 3051.9.]
  11. សេវាផ្នែកចិត្ត​សាស្ត្រក្រៅពី​ការ​វាយតម្លៃ​ និង​អភិវឌ្ឍ​នៃ​កម្មវិធី​​ IEP    [5 C.C.R. Sec. 3051.10.]
  12. ការ​ប្រឹក្សាយោបល់​ និង​ការ​បណ្ដុះ​បណ្តាល [5 C.C.R. Sec. 3051.11.]
  13. សេវា​សុខាភិបាល​ និង​គុលនុបដ្ឋាក​ [5 C.C.R. Sec. 3051.12.]
  14. សេវាបុគ្គលិក​​សង្គមកិច្ច​​ [5 C.C.R. Sec. 3051.13.]
  15. ការ​អប់រំ​វិជ្ជាជីវៈ​ដែល​បាន​បង្កើត​ឡើង​ជា​ពិសេស​ និងការ​អភិវឌ្ឍអា​ជី​ព​ការងារ​ [5 C.C.R. Sec. 3051.14.]  (ការ​អប់រំ​វិជ្ជាជីវៈ គឺ​ជាសេវា​មួយ​ផ្សេង​ទៀត​ដែលកំណត់​ដោយ​ច្បាប់​​សហព័ន្ធ​ជា​ការ​អប់រំពិសេស​ [មើល​ 34 C.F.R. Sec. 300.39.].)
  16. សេវា​កម្សាន្ត​សប្បាយ​ [5 C.C.R. Sec. 3051.15.]
  17. សេវា​ឯកទេស​សម្រាប់​ពិការភាព​ដែលកម្រ​នឹង​​កើត​មាន [5 C.C.R. Sec. 3051.16.]
  18. សេវា​កម្ម​សម្រាប់​សិស្សានុសិស្ស​ដែល​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ ឬ​បញ្ហាសុខភាព ស្រួច​ស្រាវ​ [5 C.C.R. Sec. 3051.17.]
  19. ការ​បង្រៀន​ដែល​បាន​កំណត់​ និង​សេវាកម្ម​សម្រាប់​ជនគថ្លង់ និង​ស្ដាប់ ពុំ​សូវ​ឮ​ [5 C.C.R. Sec. 3051.18.]