Menu Close

(5.4) តើ​មណ្ឌល​សិក្សា​ធិការ​​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្ដល់​ជូន​ ការ​ថែទាំ​ និង​​ការ​ផ្លាស់ប្ដូរ​​ឧបករណ៍ដាំ​បណ្ដុះ​ក្នុង​សរីរាង្គ​តាម​រយៈ​ការ​វះ​កាត់​របស់​កុមារ​ ដូច​ជា​ ឧបករណ៍​ពាក់ជំនួយ​ត្រចៀក​ដែរ​ឬ​ទេ?

(5.4) តើ​មណ្ឌល​សិក្សា​ធិការ​​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្ដល់​ជូន​ ការ​ថែទាំ​ និង​​ការ​ផ្លាស់ប្ដូរ​​ឧបករណ៍ដាំ​បណ្ដុះ​ក្នុង​សរីរាង្គ​តាម​រយៈ​ការ​វះ​កាត់​របស់​កុមារ​ ដូច​ជា​ ឧបករណ៍​ពាក់ជំនួយ​ត្រចៀក​ដែរ​ឬ​ទេ?

ស្ថិត​ក្រោម​ច្បាប់​សហព័ន្ធ ​និង​ច្បាប់របស់​រដ្ឋ​កាលីហ្វ័រញ៉ា​ សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ ពុំ​រាប់​បញ្ចូល​នូវ​បរិក្ខារ​វេជ្ជសាស្រ្ត​ដែល​ត្រូវ​វះកាត់​ដាំ​បណ្ដុះ​ក្នុង​សរីរាង្គឡើយ​ ដូច​ជា​ ឧបករណ៍​ជំនួយ​ត្រចៀកដែល​​វះកាត់ដាក់ ឬ​ការ​​ផ្លាស់ប្ដូរ​បរិក្ខារ​ទាំង​អស់​នោះ​ឡើយ​។ [20 U.S.C. Sec. 1401(26)(B); 34 C.F.R. Sec. 300.34(b); Cal. Ed. Code Sec. 56363(c).] ក៏​ប៉ុន្តែ​ ច្បាប់​ពុំ​បាន​ហាម​ឃាត់​ចំពោះ​ការ​ត្រួ​ត​ពិនិត្យ​សមាសធាតុ​ខាង​ក្រៅ​របស់​បរិក្ខារ​នោះ​ជា​ប្រចាំ ​​ដើម្បី​ធា​នា​ថា​ បរិក្ខារ​នោះ​មាន​ដំណើរ​ការល្អ​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ [34 C.F.R. Sec. 300.34(b)(2)(iii).] បន្ថែមលើ​នេះ​ មណ្ឌល​សិក្សា​ធិការ​គឺ​ទទួល​ខុស​ត្រូវ​ “​គ្រប់​គ្រង​តាម​ដាន​ និង​ថែទាំ​បរិក្ខារ​វេជ្ជសាស្រ្ត​ ដែល​ត្រូ​វ​ការ​​ចាំ​បាច់​ដើម្បី​ថែទាំ​សុខភាព​ និង​សុវត្ថិភាព​របស់​កុមារ​ រួម​ទាំង​ការ​ដកដង្ហើម​ អាហារូបត្ថម្ភ​ ឬ​ការ​វះ​កាត់​​លើ​មុខងារ​រាង​កាយ​ដទៃ​ផ្សេង​ទៀត​ ខណៈ​ដែល​កុមារ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ និង​មក​ពី​សាលារៀន​ ឬ​នៅ​សាលារៀន​។​ [34 C.F.R. Sec. 300.34(b)(2)(ii).]