Menu Close

(5.28) កូន​របស់​ខ្ញុំ​ត្រូវ​ការ​ជំនួយ​សុខភាព​តាម​ផ្ទះ​ដើម្បី​ចូល​រៀន​នៅ​សា​លា​​​រៀន​បាន​។​ តើ​គេ​អាច​ទទួល​បាន​ជំនួយ​ដែល​ឧបត្ថម្ភ​​ដោយ​ទីភ្នាក់​ងា​​​រ​មិន​មែន​អប់រំ​ដែរ​ឬ​ទេ?

(5.28) កូន​របស់​ខ្ញុំ​ត្រូវ​ការ​ជំនួយ​សុខភាព​តាម​ផ្ទះ​ដើម្បី​ចូល​រៀន​នៅ​សា​លា​​​រៀន​បាន​។​ តើ​គេ​អាច​ទទួល​បាន​ជំនួយ​ដែល​ឧបត្ថម្ភ​​ដោយ​ទីភ្នាក់​ងា​​​រ​មិន​មែន​អប់រំ​ដែរ​ឬ​ទេ?

ប្រសិន​បើ​កូន​របស់​អ្នក​មាន​គម្រោង​ IEP ហើយ​គេ​មាន​សិទ្ធិ​ទទួល​បាន​សេវា​ Medi-Cal និង​អាច​ស្ថិត​នៅ​ក្នុង​ផ្ទះ​ ដោយសារ​ស្ថានភាព​សុខភាព​របស់​ខ្លួន​ នោះ​កូន​នោះ​មាន​សិទ្ធិ​ទទួល​បាន​ជំនួយសុខភាព​នៅ​តាម​ផ្ទះ​ ដែល​ឧបត្ថម្ភ​ដោយ​ផ្នែក​សេវា​សុខភាព​រដ្ឋកាលីហ្វ័រញ៉ា​ ដើម្បី​អមដំណើរ​ក្មេង​នោះ​ក្នុង​អំឡុង​ថ្ងៃ​សិក្សា​របស់​គេ​ និង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ និង​មក​ពី​សាលារៀន​ ប្រសិន​បើ​កុមារ​នោះ​កំពុង​ទទួ​​ល​បាន​ជំនួយ​តាមរយៈ​កម្មវិធី Medi-Cal សម្រាប់​សេវាកម្ម​គាំ​ពារ​ជីវិត​ក្នុង​អំឡុ​ង​​ពេល​នោះ​។​ [Cal. Gov. Code Sec. 7575(e).]  សេវា​វេជ្ជសាស្រ្តគាំ​ពារ​ជីវិត​ សំដៅ​លើ​សេវា​កម្ម​សម្រាប់​កូនសិស្ស​ដែល​មាន​ពិការភាព​ ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា ឬ​បរិក្ខារ​វេជ្ជសាស្រ្ត​​​ដែល​បំពេញ​សម្រាប់​​ការ​បាត់​បង់ការ​ប្រើប្រាស់​មុខងារ​រាងកា​យ​​សំខាន់​ និង​ដែល​ត្រូវ​ការ​ការថែទាំ​ដោយ​គិលានុបដ្ឋាក​ជំនាញ​​ជា​ប្រចាំ​ ដើម្បី​​បញ្ជៀ​ស​​​ពិការ​ភាព​ធ្ងន់ធ្ងរ​ ឬ​មរណភាព​។​  [2 C.C.R. Sec. 60400(b).] សម្រាប់​សិស្ស​នៃ​កម្មវិធី​អប់រំ​ពិសេស​ ដែល​មិនបំពេញ​តាម​លក្ខខណ្ឌ​ទាំង​អស់​នេះ​ ការ​ថែទាំ​សុខភាព​រាងកាយឯកទេស​ គឺ​ត្រូវ​ផ្ដល់​ជូន​ដោយ​មណ្ឌលសិក្សា​ធិការ​ក្នុង​ស្រុក​ដែល​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​នេះ​។​ [Cal. Ed. Code Secs. 49423.5 & 56363​(b)(12); 5 C.C.R. Sec. 3051.12. សូមមើល ជំពូក​ 14, ព័ត៌មាន​ស្តីពី​សិទ្ធិ​របស់​សិស្ស​ដែល​មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​។]