Menu Close

(5.51) កូន​​របស់​​ខ្ញុំ​ គឺ​ជា​សិស្ស​ក្នុង​កម្មវិធី​អប់រំ​ពិសេស​ ប៉ុន្តែ​ត្រូវ​ទទួល​បាន​ការ​អប់រំ​​នៅ​ផ្ទះ​មួយ​រយៈ ដោយសារ​បញ្ហា​សុខភាព​ដែល​ពាក់​ព័ន្ធ​នឹង​ពិការភាព​។​ មណ្ឌល​សិក្សា​ធិការ​ និយាយ​ថា​ ខ្លួន​នឹង​ផ្ដល់​ការ​បង្រៀន​នៅ​ផ្ទះ​រយៈ​ពេល​មួយ​ម៉ោង​​ក្នុងមួយ​ថ្ងៃ​ និង​គ្មាន​សេវា​ដែល​ពាក់​ព័ន្ធ​។​  តើ​មណ្ឌល​សិក្សា​ធិការ​អាច​ធ្វើ​បែប​នេះ​បាន​ដែរ​ឬ​ទេ​?

ទេ​។ សិស្ស​ក្នុង​កម្មវិធី​អប់រំ​ពិសេស​ទាំ​ង​អស់​ មាន​សិទ្ធិ​ទទួល​បាន​កម្មវិធី​អប់រំ​ដែល​សមស្រប​។​  មាន​ន័យ​ថា​ កម្មវិធី​លក្ខណៈ​បុគ្គល​​នៃ​ការ​បង្រៀន​ពិសេស​ និង​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​ ដែលកំណត់​ដើម្បី​បំពេញ​តម្រូវ​ការ​ពិសេស​របស់​សិស្ស​ ដែល​នាំ​ឲ្យ​​ទទួល​បាន​អត្ថប្រយោជន៍​នៃការ​អប់រំ​។​  [Board of Education v. Rowley, 102 S. Ct. 3034 (U.S. 1982).] 

ប្រសិន​បើ​កូន​របស់​អ្នក​កំពុង​ទទួល​​បាន​ការ​បង្រៀន​​នៅ​តាម​ផ្ទះ​ និង​សេវា​​កម្ម​ដែល​ពាក់​ព័ន្ធ​ តាម​រយៈ​ ដំណើរ​ការ​ IEP នោះ​មណ្ឌល​សិក្សា​ធិការ​ មិន​អាច​កំណត់​ដែ​ន​កំណត់​​ភាព​មិនច្បាស់លាស់​​លើ​ចំនួន​ម៉ោង​នៃ​ការ​បង្រៀន​នៅ​តាម​ផ្ទះ​ និង​សេវា​ក​ម្ម​​ដែល​ត្រូវ​ផ្ដល់​ជូន​។​  ក្រុម​ការងារ​ IEP ត្រូវ​ផ្ដោត​​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​លើ​ការ​វាយតម្លៃ​លក្ខណៈ​បុគ្គល​​​នៃ​ការ​ដាក់​បញ្ចូល​កូន​របស់​អ្នក​ និង​តម្រូវ​ការ​​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​។​

ដែនកំណត់​​​ភាព​មិន​ច្បាស់​លាស់​​លើ​សេចក្ដី​សម្រេច​ចិត្ត​​រវាង​​មួយ​ម៉ោង ​ឬពីរម៉ោង​ក្នុងមួយ​ថ្ងៃ​នៃ​ការ​បង្រៀន​នៅ​តាម​ផ្ទះ​ ដោយ​គ្មាន​ការ​វាយតម្លៃ​លក្ខណៈ​បុគ្គល​​នៃ​ការ​ដាក់​បញ្ចូល​ និង​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ គឺ​មិន​ត្រូវ​កំណត់​​ចំពោះ​តម្រូវ​ការ​ពិសេ​ស​​របស់កូន​​របស់​អ្នក​។​ ហេតុ​នេះ​ កម្មវិធី​បង្រៀន​នៅ​តាម​ផ្ទះ​ រួម​​បញ្ចូល​​ទាំង​តម្រូវ​​សម្រា​​ប់​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​ ត្រូវ​អភិវឌ្ឍ​តាម​លក្ខណៈ​បុគ្គល​​នៅ​ក្នុង​​កិច្ចប្រជុំ​​ក្រុមការ​ងារ​ IEP។  [មើលជំពូក​ 4 ព័ត៌មាន​ស្តីពីកិច្ច​ដំណើរការ​កម្មវិធី​ IEP។]