Menu Close

(5.41) តើ​មណ្ឌល​សិក្សា​ធិការ​​ត្រូវ​​​តម្រូវ​ឲ្យ​បំពេញ​មុខងារ​ធ្វើ​ការ​វិភាគ​វាយ តម្លៃ​ (FAA) និងបង្កើត​ផែនការ​អន្តរាគមន៍​អាកប្បកិរិយាវិជ្ជមាន​ (BIP) ដែរ​ឬទេ?

(5.41) តើ​មណ្ឌល​សិក្សា​ធិការ​​ត្រូវ​​​តម្រូវ​ឲ្យ​បំពេញ​មុខងារ​ធ្វើ​ការ​វិភាគ​វាយ តម្លៃ​ (FAA) និងបង្កើត​ផែនការ​អន្តរាគមន៍​អាកប្បកិរិយាវិជ្ជមាន​ (BIP) ដែរ​ឬទេ?

នៅខែកក្កដា ឆ្នាំ2013 ​រដ្ឋសភានៃ​រដ្ឋកាលីហ្វ័រញ៉ា​ បានលុបចោល​នូវច្បាប់​មួយ​ដែ​ល​​មាន​ឈ្មោះ​ថា​ Hughes Bill ដែល​ជាចង្កោមច្បាប់ និងបញ្ញត្តិនានាដែល តម្រូ​វ​ឲ្យ​មជ្ឈមណ្ឌល​សិក្សាធិការ​ធិការទាំងឡាយចាត់វិធានការជាក់លាក់មួយ ចំនួនដើម្បី​ដោះស្រាយបញ្ហាតម្រូវការរបស់សិស្សដែលមាន​បញ្ហាអាកប្បកិរិយា ដែលត្រូវ​ការ​ការអប់រំពិសេស។ សេចក្ដី​ព្រាង​ច្បាប់​ Hughes Bill តម្រូវ​ឲ្យ​មណ្ឌល​សិក្សា​ធិការ​ផ្ដល់​សេវកម្ម​បន្ថែម​ រួម​បញ្ចូល​ទាំង​ការ​វាយតម្លៃ​លម្អិត​ និង​ស៊ី​ជម្រៅ​ ដែល​ហៅ​ថា​ ការ​វាយតម្លៃ​វិភាគ​លើ​មុខងារ​ (FAA) និង​ផែនការ​អន្តរាគមន៍​អាកប្បកិរិយាវិជ្ជមាន​ (BIP) នៅ​ពេល​កុមារ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អាកប្បកិរិយា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​។​ សេវាកម្ម​ទាំង​អស់​នេះ​ ពុំតម្រូវឲ្យធ្វើឡើងជាស្វ័យប្រវត្តិដូច ដែលមាន​ចែងនៅ​ក្នុង​ច្បាប់ពីមុន​ទៀត​ហើយ​ ប៉ុន្តែ​​ការវាយតម្លៃអាកប្បកិរិយា និងអន្តរាគមន៍​អាកប្បកិរិ​យា​វិជ្ជមាន ​នៅតែតម្រូវឲ្យ​ធ្វើឡើង​ជា​ផ្នែក​មួយនៃកម្មវិធី IEP ដដែល។​  [34 C.F.R. Sec. 300.324(a)(2)(i); Cal. Ed. Code Sec. 56341. 1(b)(1).]  ប្រសិន​បើ​បញ្ហា​អាកប្បកិរិយា​របស់កូន​អ្នក​ ធ្ងន់ធ្ងរ​ខ្លាំង​ ក្រុមការងារ​ IEP គប្បី​ត្រូវ​បន្តពិចារ​ណា​ថា​តើ​កូន​របស់​អ្នក​ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​វាយតម្លៃ​លម្អិត​ ដូច​ជា​ FAA ឬ BIP ដែរ​ឬ​អត់​។​ ប្រសិនបើកូនរបស់អ្នកមាន ផែនការគាំទ្រផ្នែកអាកប្បកិរិយា ដែ​ល​​មិន​ទាន់មានប្រសិទ្ធិភាពនៅក្នុងការដោះ ស្រាយបញ្ហាប្រឈមផ្នែក​អាកប្បកិរិយា​របស់កូនអ្នកបាន អ្នកគួរចង្អុលបង្ហាញ​អំពីបញ្ហា​នេះទៅ​ក្រុមការងារកម្មវិធី IEP និង​ស្នើសុំធ្វើការវាយតម្លៃអាកប្បកិរិយា​មុខងារ​លម្អិតលើកូនរបស់អ្នក ដូចជា FAA ដើម្បីឲ្យក្រុម​ការងា​រកម្មវិធី IEP មាន ព័ត៌មានគ្រប់គ្រាន់ដើម្បី​ធ្វើការអភិវឌ្ឈ​ផែន​កា​រអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន បានលម្អិតជាងមុន។