Menu Close

(5.14) តើ​សង្កាត់​អាច​តម្រូវ​ឲ្យឪពុកម្ដាយ​ផ្ដល់​ការ​ដឹក​ជញ្ជូនដែរឬទេ​ ប្រសិន​បើ​ពួកគេ​អាច​ធ្វើ​​បាន?

(5.14) តើ​សង្កាត់​អាច​តម្រូវ​ឲ្យឪពុកម្ដាយ​ផ្ដល់​ការ​ដឹក​ជញ្ជូនដែរឬទេ​ ប្រសិន​បើ​ពួកគេ​អាច​ធ្វើ​​បាន?

ទេ។ សមត្ថភាព​របស់​ឪពុកម្ដាយ​ក្នុង​ការ​ផ្ដល់​ការ​ដឹកជញ្ជូន​ ពុំ​បាន​ជួយ​សម្រាល​បន្ទុ​ក​ទំនួល​ខុស​ត្រូវ​របស់​សង្កាត់​ឡើយ​។​  មណ្ឌល​សិក្សា​ធិការ​ ត្រូវ​ធានា​ថា​ សេវា​ដឹក​ជញ្ជូន​ណា​មួយ​ ដែល​រួម​បញ្ចូល​នៅ​ក្នុង​គម្រោង​ IEP របស់​សិស្ស​ ក្នុង​នាម​ជា​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ គឺ​ត្រូវ​ផ្ដល់​ជូន​ដោយ​ការ​ចំណាយ​របស់​សាធារណៈ​ និង​ពុំ​មាន​គិត​ថ្លៃចំពោះ​​ឪពុក​ម្ដាយ​ឡើយ​។​  [34 C.F.R. Sec. 300.39.]  ក្នុង​លក្ខណៈ  មួយ​ចំនួន​ ត្រង់​ចំណុច​ណា​ដែល​ឪពុក​ម្ដាយ​មាន​ការ​ឯកភាព​ មណ្ឌល​​បាន​ទូទាត់​សងប្រាក់​ដល់​ឪពុក​ម្ដាយ​គិត​តាម​ចម្ងាយផ្លូវ​នៃ​ការ​ផ្ដល់​ការ​ដឹក​ជញ្ជូន​ដែល​មណ្ឌល​​ត្រូវ​ធ្វើ​ការ​ផ្ដល់​ជូននូវ​សេវា​ដឹក​ជញ្ជូន​នេះ​។​  ក្នុង​ឧទាហរណ៍​នេះ​ ឪពុកម្ដាយ​ គប្បី​ទទួល​បាន​ការ​ទូទាត់​សងប្រាក់​សម្រាប់​ចម្ងាយផ្លូវ​ទៅ​មក​ ទៅ​តាម​អត្រា​តម្លៃ​ស្ដង់​ដា ​របស់​មណ្ឌល​។​