ទេ។ ទោះយ៉ាងណា ច្បាប់ចែងថាកម្មវិធី IEP ត្រូវតែត្រូវបានបង្កើតដោយសាលារៀនក្នុងពេល 60 ថ្ងៃ បន្ទាប់ពីទទួលបានការយល់ព្រមពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតឱ្យធ្វើតេស្ត ដោយមិនរាប់ថ្ងៃនៅចន្លោះវគ្គសិក្សាធម្មតារបស់សាលារៀន ឆមាស ឬថ្ងៃឈប់សម្រាករបស់សាលារៀនដែលលើស ប្រាំ (5) ថ្ងៃសិក្សាឡើយ។ 1 ប្រសិនបើកុមារត្រូវបានបញ្ជូនបន្តទៅកាន់ការអប់រំពិសេសក្នុងរយៈពេល 30 ថ្ងៃ ឬតិចជាងនេះ នៅមុនដំណាច់ឆ្នាំសិក្សា នោះមណ្ឌលសិក្សាធិការត្រូវតែរៀបចំកិច្ចប្រជុំដើម្បីបង្កើតកម្មវិធី IEP ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ 2 នេះមានន័យថា សាលារៀនត្រូវតែបង្ហាញដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនូវផែនការវាយតម្លៃ ទទួលបានការយល់ព្រមពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឱ្យធ្វើតេស្ត អនុវត្តការធ្វើតេស្ត និងធ្វើកិច្ចប្រជុំកម្មវិធី IEP នៅថ្ងៃណាមួយដែលនៅសល់នៅក្នុងឆ្នាំសិក្សាមុនបូកនឹង 30 ថ្ងៃ នៅក្នុងឆ្នាំសិក្សាថ្មី។ ព្រោះតែពេលវេលាកំណត់ដ៏មមាញឹកនេះ ការធ្វើតេស្តអាចនឹងត្រូវធ្វើឡើងនៅខែកក្កដា ឬសីហា។ ចំពោះសិស្សនៃសាលាដែលធ្វើការពេញមួយឆ្នាំ ឧទាហរណ៍ បើឆ្នាំសិក្សាចប់នៅខែមិថុនា ហើយចាប់ផ្ដើមវិញនៅខែកក្កដា នោះការធ្វើតេស្តអាចនឹងត្រូវចាប់ផ្ដើមនៅខែកក្កដា ដូច្នេះដំណើរការនឹងបំពេញក្នុងពេល 30 ថ្ងៃ បន្ទាប់ពីពេលចាប់ផ្ដើមឆ្នាំសិក្សាថ្មីនោះ។
