អ្នកអាចសួរអំពីផ្នែកណាមួយនៃការវាយតម្លៃដែលអ្នកបារម្ភ។ ជាពិសេស អ្នកអាចនឹងចង់ដឹងថា នរណាខ្លះឬមនុស្សប៉ុន្មាននាក់ដែលនឹងធ្វើការជាមួយកូនរបស់អ្នកក្នុងអំឡុងពេលវាយតម្លៃ។ តើការវាយតម្លៃនឹងមានរយៈពេលប៉ុន្មាន? តើគេនឹងជួបកូនរបស់អ្នកប៉ុន្មានដង? តើអ្នកអាចមានមុខនៅក្នុងពេលវាយតម្លៃបានឬទេ? តើគេនឹងវាយតម្លៃកូនរបស់អ្នកដោយប្រើភាសាដែលអ្នកនិយាយនៅផ្ទះឬទេ? លើសពីនេះទៀត អ្នកគួរតែសុំឱ្យមណ្ឌលសិក្សាធិការពន្យល់អំពីការវាយតម្លៃដែលនឹងត្រូវផ្ដល់ឱ្យកូនរបស់អ្នក បើអ្នកមិនយល់ពីមូលហេតុដែលគេនឹងធ្វើការវាយតម្លៃ។ មណ្ឌលសិក្សាធិការគួរតែពន្យល់អំពីតេស្តនានាដែលត្រូវផ្ដល់ឱ្យកូនរបស់អ្នក។
