Menu Close

(2.12) តើធ្វើដូចម្ដេចបើមណ្ឌលសិក្សាធិការមិនមាន​បុគ្គលិកដែល​ទទួល​បានការបណ្ដុះបណ្ដាលសមស្របក្នុងការធ្វើតេស្ត?

(2.12) តើធ្វើដូចម្ដេចបើមណ្ឌលសិក្សាធិការមិនមាន​បុគ្គលិកដែល​ទទួល​បានការបណ្ដុះបណ្ដាលសមស្របក្នុងការធ្វើតេស្ត?

បើមណ្ឌលសិក្សាធិការមិនមាននិយោជិតដែលមានសមត្ថភាពក្នុងការអនុវត្តការវាយតម្លៃប្រភេទណាមួយនោះទេ មណ្ឌលសិក្សាធិការអាចនឹង​ត្រូវ​តែរកសេវាកម្មពីខាងក្រៅ ឬអាចប្រើលទ្ធផលពីការវាយតម្លៃឯករាជ្យណា​មួយ​ដែលមាន។ រឿងនេះអាចកើតឡើងនៅមណ្ឌលសិក្សាធិការតូចៗ ឬជាមួយការ​វាយត​ម្លៃប្រភេទមិនសូវមាន ដូចជាការវាយតម្លៃដំណើរការសោតវិញ្ញាណដែល​ធ្វើ​ឡើង​ដោយអ្នកសវនវិទ្យា។  ក្នុងករណីខ្លះ ជាឧទាហរណ៍ អាចនឹងត្រូវការសេវាកម្មធ្វើរោគវិនិច្ឆ័យពី​គ្រូ​​ពេទ្យឬអ្នកជំនាញសុខភាពផ្សេងទៀត បើពិការភាពដែលសង្ស័យរបស់​កុ​មារមានពាក់ព័ន្ធខាងវេជ្ជសាស្ត្រ ហើយជាលទ្ធផល កុមារត្រូវការការអប់រំ​ពិសេស។ 1 សូមមើល ជំពូក 14 ព័ត៌មាន​ស្តីពី​សិទ្ធិ​របស់​សិស្ស​ដែល​មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​

  1. 34 C.F.R. Secs. 300.34(a)(c)(5).[]