បាទ/ចាស។ របាយការណ៍អ្នកមានវិជ្ជាជីវៈផ្សេងៗអំពីកូនរបស់អ្នកដែលអ្នកអាចនឹងទទួលបានពីប្រភពផ្សេងៗ — ដូចជា មជ្ឈមណ្ឌលប្រចាំតំបន់ ឬគ្រូពេទ្យ — ដែលនឹងជួយដល់ដំណើរការវាយតម្លៃ។ ឧទាហរណ៍ ការនិយាយនិងភាសា ការព្យាបាលដោយចលនានិងដោយការងារ របាយការណ៍សរសៃប្រសាទឬវេជ្ជសាស្ត្ររោគភ្នែក ការសង្កេតរបស់គ្រូបច្ចុប្បន្ន (ពីសាលាមត្តេយ្យសិក្សាកម្រិតទាប ឬមណ្ឌលសិក្សាធិការផ្សេងទៀត) ការសង្កេតនៃបុគ្គលិកថែទាំជំនួសម្ដងម្កាល រៀបចំការកម្សាន្ត ឬបោះជំរំ និងរបាយការណ៍វេជ្ជសាស្ត្រពិសេសច្រើនតែមានប្រយោជន៍។ ជាទូទៅ មណ្ឌលសិក្សាធិការស្នើសុំអ្នកឱ្យចែករំលែករបាយការណ៍អ្នកមានវិជ្ជាជីវៈផ្សេងទៀតជាមួយពួកគេដើម្បីជួយក្នុងការកំណត់តម្រូវការរបស់កូនអ្នក។ តាមពិត ត្រូវតែពិចាណាការវាយតម្លៃឯករាជ្យណាក៏ដោយដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផ្ដល់ទៅឱ្យមណ្ឌលសិក្សាធិការនៅក្នុងការសម្រេចចិត្តដែលពាក់ព័ន្ធនឹងសេវាកម្មនិងកម្មវិធីរបស់សិស្ស។ 1 ការដែលមណ្ឌលសិក្សាធិការមិនបានពិចារណារបាយការណ៍វាយតម្លៃឯករាជ្យអំពីកូនរបស់អ្នក បង្កើតឱ្យមានការបដិសេធផងដែរចំពោះការអប់រំសាធារណៈដែលសមរម្យនិងឥតគិតថ្លៃ ព្រោះវារារាំងការចូលរួមដ៏មានន័យពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត នៅក្នុងដំណើរការបង្កើតកម្មវិធី IEP។ 2
