Menu Close

(2.41) តើគួរតែបញ្ចូលកូនរបស់ខ្ញុំនៅក្នុងការវាយ​តម្លៃលទ្ធផលទូទៅ​រប​ស់​សាលារៀនដែរឬទេ?

(2.41) តើគួរតែបញ្ចូលកូនរបស់ខ្ញុំនៅក្នុងការវាយ​តម្លៃលទ្ធផលទូទៅ​រប​ស់​សាលារៀនដែរឬទេ?

បាទ/ចាស។​ ច្បាប់សហព័ន្ធតម្រូវឱ្យមានការចូលរួមពីសិស្សដែលមានពិការភាពនៅក្នុងការវាយតម្លៃទូទាំងមណ្ឌលសិក្សាធិការនិងរដ្ឋអំពីលទ្ធផលរបស់សិស្ស ដោយមានការសម្របសម្រួលដែលសមស្របដោយឡែកពេលចាំបាច់។ ការចូលរួមក្នុងការវាយតម្លៃទាំងនេះ និងការសម្របសម្រួល​ដែលសម​ស្រ​បដោយឡែកដែលចាំបាច់នានា ត្រូវតែកត់ត្រាជាឯកសារនៅលើកម្មវិធី IEP របស់សិស្ស។ 1 សម្រាប់ការពិភាក្សាពេញលេញអំពីសិទ្ធិរបស់កូនអ្នកទាក់ទងនឹងការវាយតម្លៃទាំងនេះ សូមមើល ជំពូក 11 ព័ត៌មានស្ដី​ពីការវាយ​តម្លៃ​​ទូ​ទាំ​ងមណ្ឌល​សិក្សាធិការ/​លក្ខ​ខណ្ឌ​តម្រូវ​ក្នុងការប​ញ្ចប់ការសិក្សា​។​

លើសពីនេះ ក្រុមការងារកម្មវិធី IEP អាចលើកលែងឱ្យសិស្សរួចពី​ការវាយ​តម្លៃទាំងនេះបាន។ បើក្រុមការងារកម្មវិធី IEP កំណត់ថា កូនអ្នកនឹងមិនបានចូលរួមនៅ​ក្នុង​ការវាយតម្លៃទូទាំងមណ្ឌលសិក្សាធិការឬរដ្ឋ (ឬផ្នែកមួយនៃការ​វាយ​តម្លៃ) ទេ នោះរបាយការណ៍អំពីមូលហេតុដែលការវាយតម្លៃនេះមិនសម​ស្របចំពោះកូនអ្នក និងរបៀបដែលកូនអ្នកនឹងត្រូវបានវាយ​តម្លៃ​ត្រូវតែ​បញ្ចូលនៅក្នុងកម្មវិធី IEP។ 2

  1. 20 U.S.C. Sec. 1412(a)(16); 34 C.F.R. Sec. 300.320(a)(6); Cal. Ed. Code Secs. 56345(a)(5) & (6).[]
  2. 20 U.S.C. Secs. 1412(a)(16)(C) & 1414(d)(1)(A)(i)(VI)(bb); 34 C.F.R. Sec. 300.320(a)(6)(ii); Cal. Ed. Code Sec. 56345(a)(6)(ii).[]