Menu Close

(2.34) តើមណ្ឌលសិក្សាធិការត្រូវតែអនុវត្តការធ្វើតេស្ត​បន្ថែមសម្រាប់សិ​ស្ស​រាល់រូបដែលមានពិការភាពដើម្បីធ្វើជាផ្នែកមួយនៃការ​វាយតម្លៃ​ឡើង​វិញមែនទេ?

(2.34) តើមណ្ឌលសិក្សាធិការត្រូវតែអនុវត្តការធ្វើតេស្ត​បន្ថែមសម្រាប់សិ​ស្ស​រាល់រូបដែលមានពិការភាពដើម្បីធ្វើជាផ្នែកមួយនៃការ​វាយតម្លៃ​ឡើង​វិញមែនទេ?

ទេ។ ដើម្បីធ្វើជាផ្នែកមួយនៃការវាយតម្លៃឡើងវិញ ក្រុមការងារកម្មវិធី IEP (ដោយរាប់ទាំង​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំ​ផ្សេ​ងទៀត​) និងអ្នកមានវិជ្ជាជីវៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ផ្សេង​ទៀត បើសមស្រប ត្រូវតែត្រួតពិនិត្យទិន្នន័យដែលមានស្រាប់អំពីសិស្ស​ដើ​ម្បីកំណត់ថា តើត្រូវការទិន្នន័យបន្ថែមអ្វីខ្លះ បើមាន ដើម្បីកំណត់ថា៖ 

  1. តើសិស្សបន្តមានពិការភាពដែលមានសិទ្ធិទទួលបានឬទេ 
  2. តម្រូវការអប់រំរបស់សិស្ស
  3. តើសិស្សបន្តត្រូវការការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែរឬទេ​ និង 
  4. តើត្រូវការការបន្ថែមឬការកែប្រែចំពោះសេវាកម្មអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធឬទេ ដើម្បីធ្វើឱ្យសិស្សអាចសម្រេចគោលដៅប្រចាំឆ្នាំដែលអា​ច​វាស់ស្ទង់បាន ដែលបានដាក់ចេញនៅក្នុងកម្មវិធី IEP របស់សិស្ស និង​ដើម្បីចូលរួមនៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ។ 

ក្រុមការងារ​ត្រូវត្រួតពិនិត្យការវាយតម្លៃនិងព័ត៌មាន​ដែលផ្ដល់​ដោយ​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ការសង្កេ​ត​​និង​ការ​វាយតម្លៃនៅក្នុងថ្នាក់រៀនបច្ចុប្បន្ន និងការសង្កេតរបស់គ្រូ និង​អ្នកផ្ដល់​សេវា​កម្ម​ដែលពាក់ព័ន្ធ។  ក្រុមនេះអាចនឹងធ្វើការត្រួតពិនិត្យនេះដោយគ្មានកិច្ចប្រជុំ។  1  មណ្ឌលសិក្សាធិការមិនចាំបាច់ត្រូវការការយល់ព្រមពីឪពុកម្ដាយដើម្បីត្រួតពិនិត្យទិន្នន័យដែលមានស្រាប់ដើម្បីធ្វើជាផ្នែកមួយនៃការវាយតម្លៃឡើងវិញទេ 2

បើក្រុមការងារកម្មវិធី IEP សម្រេចថា ត្រូវការការធ្វើតេស្ត/ទិន្នន័យ​បន្ថែ​ម នោះមណ្ឌលសិក្សាធិការត្រូវតែមានការយល់ព្រមពីឪពុកម្ដាយ ហើយ​អនុ​វត្តការវាយតម្លៃ។  3

បើក្រុមការងារសម្រេចថា មិនត្រូវការការធ្វើតេស្ត/ទិន្នន័យបន្ថែមទេ នោះមណ្ឌលសិក្សាធិការមិនត្រូវបានតម្រូវឱ្យអនុវត្តការវាយតម្លៃទេលើកលែងតែមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតស្នើសុំឱ្យធ្វើ។  ក្នុងករណីនេះ មណ្ឌលសិក្សាធិការត្រូវតែជូនដំណឹងដល់អ្នកអំពីការស​ម្រេ​ច​ចិត្តនេះនិងហេតុផលចំពោះរឿងនេះ ហើយជូនដំណឹងដល់អ្នកអំពីសិទ្ធិ​របស់​អ្នកក្នុងការស្នើសុំការវាយតម្លៃ។  4

  1. 20 U.S.C. Sec. 1414(c)(1); 34 C.F.R. Sec. 300.305; Cal. Ed. Code Sec. 56381(b).[]
  2. 34 C.F.R. Sec. 300.300(d)(1)(i).[]
  3. 20 U.S.C. Sec. 1414(c)(2)-(3); 34 C.F.R. Sec. 300.300(c); Cal. Ed. Code Sec. 56381(f).[]
  4. 20 U.S.C. Sec. 1414(c)(4); 34 C.F.R. Sec. 300.305(d)(1); Cal. Ed. Code Sec. 56381(d).[]