Menu Close

(2.23) តើមានកន្លែងអប់រំសាធារណៈនៅខាងក្រៅ​មណ្ឌលសិក្សា​ធិការ​ដែល​អាចវាយតម្លៃកូនរបស់ខ្ញុំបានឬទេ?

(2.23) តើមានកន្លែងអប់រំសាធារណៈនៅខាងក្រៅ​មណ្ឌលសិក្សា​ធិការ​ដែល​អាចវាយតម្លៃកូនរបស់ខ្ញុំបានឬទេ?

បាទ/ចាស។​ សិស្សអាចនឹងត្រូវបានបញ្ជូនបន្ត បើសមស្រប ឱ្យទៅវាយតម្លៃនិង​ទទួល​អនុសាសន៍បន្ថែមទៀតនៅសាលារៀនរដ្ឋកាលីហ្វ័រញ៉ាសម្រាប់មនុស្សគថ្លង់ ឬពិការភ្នែក ឬមជ្ឈមណ្ឌលវិនិច្ឆ័យរោគ។ 1

សេវាកម្មកុមាររដ្ឋកាលីហ្វ័រញ៉ា (CCS) មានទំនួលខុសត្រូវក្នុងការ​ធ្វើការ​វាយតម្លៃអំពីការព្យាបាលដោយចលនា និងការព្យាបាលដោយ​ការងា​រ​​ដែ​លចាំបាច់តាមបែបវេជ្ជសាស្ត្រ។ ក្រសួងសុខភាពផ្លូវចិត្តនៅខោនធីលែងទទួលខុសត្រូវក្នុងការធ្វើ​ការវាយ​តម្លៃសុខភាពផ្លូវចិត្តមួយចំនួនហើយ។ ទោះយ៉ាងនេះក្ដី ទីភ្នាក់ងារសុខភាពផ្លូវចិត្តនៅខោនធីរបស់អ្នកអាច​នឹងបន្តដើរតួក្នុងការផ្ដល់ឱ្យកូនរបស់អ្នកនូវកម្មវិធីអប់រំពិសេសដែលសមស្របមួយ ដោយផ្ដល់ការវាយតម្លៃនិងសេវាកម្មតាម​រយៈកិច្ចសន្យា​ឬកិច្ចព្រមព្រៀងអន្តរទីភ្នាក់ងារជាមួយមណ្ឌលសិក្សាធិការរបស់អ្នក។ សូមមើល ជំពូក 9 ព័ត៌មានស្ដីពីសេវាកម្មរបស់​អន្តរទី​ភ្នាក់ងារ  (AB 3632)

  1. Cal. Ed. Code Sec. 56326; 5 C.C.R. Sec. 3025.[]