បាទ/ចាស។ បទប្បញ្ញត្តិសហព័ន្ធតម្រូវឱ្យមណ្ឌលសិក្សាធិការគោរពតាមសំណើរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដែលសុំត្រួតពិនិត្យ និងពិនិត្យមើលឡើងវិញនូវកំណត់ត្រាអប់រំដោយមិនមានការពន្យារពេលមិនចាំបាច់ ហើយក្នុងករណីមិនលើសពី 45 ថ្ងៃ បន្ទាប់ពីបានធ្វើសំណើ។ 1 ប៉ុន្តែច្បាប់រដ្ឋផ្ដល់សិទ្ធិដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងការត្រួតពិនិត្យ និងទទួលបានសេចក្ដីចម្លងនៃកំណត់ត្រាសាលារៀនទាំងអស់ក្នុងរយៈពេលប្រាំ (5) ថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទដែលបានធ្វើសំណើដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ។ 2
មណ្ឌលសិក្សាធិការ អាចគិតប្រាក់មិនលើសពីថ្លៃចំណាយជាក់ស្តែងនៃការថតចម្លងឯកសាររបាយការណ៍សាឡើងវិញទេ។ ប្រសិនបើការគិតប្រាក់នេះមានប្រសិទ្ធភាពរារាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនឲ្យទទួលបានសេចក្ដីចម្លងនានា សេចក្ដីចម្លងទាំងនោះត្រូវតែផ្ដល់ជូនដោយឥតគិតថ្លៃ។ 3
