Menu Close

(2.39) តើ​ដំណើរការ​វាយតម្លៃ​​សម្រាប់ផ្នែក​ 504 គឺជា​អ្វី​? តើវាដូចគ្នាទៅនឹង​ដំណើរការវាយតម្លៃការ​អប់រំពិសេស​ដែរឬទេ​?

(2.39) តើ​ដំណើរការ​វាយតម្លៃ​​សម្រាប់ផ្នែក​ 504 គឺជា​អ្វី​? តើវាដូចគ្នាទៅនឹង​ដំណើរការវាយតម្លៃការ​អប់រំពិសេស​ដែរឬទេ​?

ទេ ដំណើរការ​វាយតម្លៃជាក់លាក់ និងកាលវេលាកំណត់​​ត្រូវបាន​គូ​ស​បញ្ជា​ក់​នៅក្នុង​ផ្នែក​ 504 នៃ​ច្បាប់ស្តីពីការ​ស្តារនីតិសម្បទា​ ឆ្នាំ ​1973។  ស្រដៀងទៅនឹងច្បាប់ IDEA ដែរ ផ្នែក​ 504 តម្រូវ​ឲ្យ​មណ្ឌលសិក្សាធិការ​ “​ធ្វើ​ការវាយតម្លៃ​​​…លើ​​បុគ្គល​មួយចំនួន​​ដែល​ត្រូវការ ឬ​ជឿជាក់​ថា​ត្រូវការ​ការអប់រំ​ពិសេស​ ឬ​សេវាកម្មពាក់ព័ន្ធ​ ដោយសារតែ​ [ពិការភាព​]។ . . .” 34 C.F.R. Sec. 104.35(a). មណ្ឌលសិក្សាធិការត្រូវតែ​បង្កើត​ស្តង់ដារ​ និងនីតិវិធី​សម្រាប់ការវាយតម្លៃ​ផ្នែក​ 504 និងធានាថា៖

  1. តេស្ត និង​ឯកសារវាយតម្លៃ​​ផ្សេងទៀត​ត្រូវបាន​ធ្វើឲ្យមាន​​សុពលភាព​ស​ម្រាប់គោល​បំណង​ជាក់លាក់​ដែល​ពួកវា​ត្រូវបានប្រើប្រាស់​ និង​គ្រប់គ្រង​ដោយបុគ្គលិកដែល​ទទួលបាន​ការបណ្តុះបណ្តាល ស្របទៅតាម​ការ​ណែនាំ​​​ដែល​បាន​ផ្តល់ជូនដោយអ្នក​ផលិត​
  2. តេស្ត និង​ឯកសារវាយតម្លៃ​ផ្សេងទៀត​ត្រូវរួមបញ្ចូល​នូវ​តេស្ត​និងឯក​សារ​ទាំ​ងឡាយ​ដែល​បានផ្តល់​ជូន​ដើម្បី​វាយតម្លៃ​ផ្នែក​ជាក់លាក់នៃ​តម្រូវការ​អប់រំ និង​មិន​គ្រាន់​តែ​ជា​តេស្តនិងឯកសារដែលបង្កើត​ឡើងដើម្បីផ្តល់​លទ្ធផល​តេស្ត​លើ​ភាព​ឆ្លាតវៃ​ (IQ) ទូទៅ​តែ​មួយមុខ​នោះទេ​ និង​
  3. តេស្ត​ត្រូវបាន​ជ្រើសរើស​ និង​ចាត់ចែង​​ឲ្យបាន​ល្អបំផុត​ ដើម្បីធានាថា​នៅ​ពេលផ្តល់តេស្ត​ដល់សិស្ស​​ដែល​មាន​​ជំនាញចុះ​ខ្សោយផ្នែកវិញ្ញាណ ហត្ថកម្ម ឬ​ជំនាញនិយាយ​ នោះ​លទ្ធផលតេស្ដឆ្លុះ​បញ្ចាំង​យ៉ាង​ត្រឹម​ត្រូវ​លើកម្រិត​ទេព​កោសល្យ ឬ​លទ្ធផលសិក្សា​ ឬ​កត្តា​ផ្សេងទៀត​ដែលតេស្តនោះ​មាន​បំណង​វាស់​ស្ទង់ ជាជាង​ឆ្លុះ​​បញ្ចាំង​នូវជំនាញ​ចុះ​ខ្សោយផ្នែកវិញ្ញាណ​ ហត្ថ​កម្ម ឬ​ជំនាញ​និយាយ​ (លើកលែង​តែ​ករណីដែល​​ជំនាញ​ទាំងនោះ​គឺជា​កត្តា​ដែល​តេស្ត​មាន​បំណងចង់វាស់ស្ទង់)។ 1

ស្របពេលដែលមិនមានកាលវេលាកំណត់ជាក់លាក់ចែងក្នុងផ្នែក 504 ដែលមណ្ឌលសិក្សាធិការត្រូវតែបញ្ចប់ការវាយតម្លៃដំណាក់កាលដំបូង កា​រិយាល័យសិទ្ធិពលរដ្ឋ (OCR) នៃក្រសួងអប់រំសហរដ្ឋអាមេរិក បាន​ពន្យល់​ថា វិធានការនានាដែលនាំឱ្យមានការដាក់នៅកន្លែងណាមួយ រួមទាំង​ការ​វាយតម្លៃផង ត្រូវតែបញ្ចប់ក្នុងរយៈពេលសមហេតុផលមួយ។ 2 នៅពេលកំណត់ថាតើរយៈពេលប៉ុនណាដែលសមហេតុផល OCR បាន​ប្រើ​កាល វេលាកំណត់របស់រដ្ឋជាគោលការណ៍ណែនាំ។ 3 ច្បាប់រដ្ឋកាលីហ្វ័រញ៉ាតម្រូវឱ្យមណ្ឌលសិក្សាធិការបញ្ចប់ការវាយតម្លៃក្នុងរយៈ​ពេល 60 ថ្ងៃបន្ទាប់ពីទទួលបានការយល់ព្រមពីឪពុកម្ដាយ។ Cal. Ed. Code. Sec. 56302.1. 

នៅពេលណាដែលកុមារ​ម្នាក់ត្រូវបាន​រកឃើញថា​មានសិទ្ធិ​ទទួលបាន​ក្រោ​ម​ផ្នែក​ 504 នោះមណ្ឌលសិក្សា​ធិការ​ត្រូវតែ​ធ្វើការវាយតម្លៃ​ឡើង​វិញ​តាម​ពេលទៀងទាត់​ទៅលើកុមារនោះ​។ 4 ដើម្បីបំពេញតាម​ភារកិច្ច​នេះ មណ្ឌលសិក្សាធិការ​អាច​អនុវត្ត​តាម​លក្ខ​ខ​ណ្ឌ​​​តម្រូវ​នៃ​ការ​វាយ​តម្លៃ​ក្រោមច្បាប់​ IDEA បាន​។

នីតិវិធីនិងស្តង់ដារវាយតម្លៃតាមផ្នែក 504 អាចនឹងខុសគ្នាសម្រាប់​មណ្ឌ​លសិក្សាធិការនីមួយៗ។ មណ្ឌលសិក្សាធិការអាចជ្រើសរើសប្រើដំណើរការវាយតម្លៃផ្នែកអប់រំពិសេស ឬបង្កើតដំណើរការដោយឡែកសម្រាប់ការវាយតម្លៃតាមផ្នែក 504។ 5 មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតគួរតែសរសេរទៅកាន់អ្នកសម្របសម្រួលនៃផ្នែក 504 របស់មណ្ឌលសិក្សាធិការ ហើ​យ​សុំយកសេចក្ដីចម្លងស្ដីពីនីតិវិធីនិងគោលនយោបាយ 504 របស់​មណ្ឌ​ល​សិក្សាធិការ។ 

  1. 34 C.F.R. Sec. 104.35(b).[]
  2. Lumberton (MS) Pub. មណ្ឌលសិក្សា ធិការ, 18 IDELR 33; 18 LRP 1739 (OCR 24 មិថុនា 1991)។[]
  3. Beach Park (IL) CMTY Consol មណ្ឌល​សិក្សា ធិការ, 62 IDELR 155; 113 LRP 32271 (OCR 29 ឧសភា 2013)។[]
  4. 34 C.F.R. 104.35(d).[]
  5. 34 C.F.R. Sec. 104.35.[]