ច្បាប់សហព័ន្ធមាននីតិវិធីពិសេសសម្រាប់ការវាយតម្លៃសិស្សដែលសង្ស័យថាមានពិការភាពផ្នែកការសិក្សា។ ការកំណត់សិទ្ធិទទួលបានគួរតែធ្វើឡើងដោយក្រុមអ្នកមានវិជ្ជាជីវៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត របស់កុមារដូចជា គ្រូប្រចាំថ្នាក់ពួកគេ ឬបើគ្មានគ្រូទេ គ្រូអប់រំចំណេះទូទៅដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្រៀនពួកគេក៏បាន និងយ៉ាងហោចណាស់មានមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើការវាយតម្លៃរោគវិនិច្ឆ័យជាលក្ខណៈបុគ្គលទៅលើកុមារដូចជា ចិត្តវិទូ ឬគ្រូកែតម្រូវការអាន។ យ៉ាងហោចណាស់សមាជិកក្រុមម្នាក់ត្រូវតែសង្កេតមើលលទ្ធផលសិក្សារបស់កុមារនៅក្នុងថ្នាក់អប់រំចំណេះទូទៅ ហើយបើកុមារស្ថិតក្នុងអាយុចូលរៀនថ្នាក់មត្តេយ្យសិក្សាកម្រិតទាប ការសង្កេតគួរតែធ្វើឡើងក្នុងមជ្ឈដ្ឋានសមស្របសម្រាប់អាយុនោះ។ ការសង្កេតអាចជាការមួយដែលត្រូវធ្វើមុនបញ្ជូនកុមារបន្តទៅទទួលការវាយតម្លៃផ្នែកអប់រំពិសេស។ របាយការណ៍វាយតម្លៃជាលាយលក្ខណ៍អក្សររបស់ក្រុមការងារត្រូវតែរួមមាន មូលដ្ឋានសម្រាប់ការកំណត់របស់ខ្លួនថាតើមានពិការភាពផ្នែកការសិក្សាជាក់លាក់ឬទេ និងទំនាក់ទំនងរបស់វាទៅនឹងការបំពេញមុខងារសិក្សា និងអាកប្បកិរិយាដែលបានសង្កេតរបស់កុមារ។ 1 សម្រាប់ព័ត៌មានជាក់លាក់អំពីការកំណត់ថា កូនអ្នកស្ថិតក្រោមប្រភេទពិការភាពផ្នែកការសិក្សាជាក់លាក់ណាមួយ សូមមើល ជំពូក 3 ព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាន។
- 34 C.F.R. Secs. 300.307-311.[↩]
