Menu Close

(2.36) តើត្រូវការការយល់ព្រមពីឪពុកម្ដាយសម្រាប់ការវាយ​តម្លៃកុមារ​ឡើ​ងវិញឬទេ?

(2.36) តើត្រូវការការយល់ព្រមពីឪពុកម្ដាយសម្រាប់ការវាយ​តម្លៃកុមារ​ឡើ​ងវិញឬទេ?

បាទ/ចាស។​ ការវាយតម្លៃឡើងវិញមិនអាចនឹងធ្វើឡើងដោយគ្មានការយល់ព្រមពីឪពុកម្ដាយជាលាយលក្ខណ៍អក្សរទេ លើកលែងតែមណ្ឌលសិក្សាធិការអាច​បង្ហាញថា ខ្លួនបានចាត់វិធានការសមហេតុផលក្នុងការទទួលបាន​ការ​យល់​ព្រម ហើយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំ​ផ្សេង​ទៀត​​មិនបានឆ្លើយតប។ 1 វិធានការសមហេតុផលក្នុងការទទួលបានការយល់ព្រមអាចត្រូវបានសឱ្យឃើញ បើមណ្ឌលសិក្សាធិការអាចបង្ហាញកំណត់ត្រាលម្អិត​អំពីការ​ហៅ​ទូរសព្ទដែលបានធ្វើ ឬព្យាយាមធ្វើទៅកាន់មាតាបិតា/អាណាព្យា​បាល/​អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងលទ្ធផល សេចក្ដីចម្លងលិខិត​ឆ្លើយ​ឆ្លងដែលបានផ្ញើទៅជូនមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​ និងការឆ្លើយតបដែលបានទទួល ឬកំណត់ត្រាលម្អិត​អំពី​ការទៅជួបនៅផ្ទះឬកន្លែងធ្វើការរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងលទ្ធផល។ 2 

  1. Cal. Ed. Code Secs. 56381(f) & 56506(e); 34 C.F.R. Sec. 300.300(c).[]
  2. 34 C.F.R. Secs. 300.300(c)(2) & 300.322(d)(5); Cal. Ed. Code Sec. 56381(f)(2).] មុនពេលទទួលបានការយល់ព្រម មណ្ឌលសិក្សាធិការត្រូវតែជូនដំណឹង​ឱ្យ​បាន​ពេញ​លេញដល់​​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំ​ផ្សេ​ងទៀត​អំពីព័ត៌មានទាំងអស់ដែលទាក់ទងនឹង​ការវាយតម្លៃ​ឡើង​វិញដែលបានស្នើ។  [[34 C.F.R. Secs. 300.300(c)(1) & 300.9.[]