បាទ/ចាស។ អ្នកអាចទទួលបានសេចក្ដីចម្លងបាន។ មណ្ឌលសិក្សាធិការត្រូវបានតម្រូវដោយច្បាប់សហព័ន្ធឱ្យផ្ដល់នូវសេចក្ដីចម្លងនៃរបាយការណ៍វាយតម្លៃដោយមិនគិតថ្លៃនៅពេលបញ្ចប់ការវាយតម្លៃ និងមុនពេលកិច្ចប្រជុំកម្មវិធី IEP។ 1 អ្នកគួរស្នើសុំជាយាលក្ខណ៍អក្សរឲ្យមានការបញ្ចូនរាល់ការវាយតម្លៃទាំងអស់ទៅឲ្យអ្នកក្នុងរយៈពេលមួយសមស្របមុនពេលកិច្ចប្រជុំកម្មវិធី IEP។ មិនមានកាលវេលាជាក់លាក់នៅក្នុងច្បាប់សហព័ន្ធនិងរដ្ឋនោះទេ ដើម្បីបញ្ជាក់ប្រាប់ដល់មណ្ឌលសិក្សាធិការថាតើមានពេលវេលាប៉ុន្មានថ្ងៃនៅមុនកិច្ចប្រជុំកម្មវិធី IEP ដែលពួកគេត្រូវផ្តល់សេចក្ដីចម្លងនៃការវាយតម្លៃ និងកំណត់ត្រាអប់រំផ្សេងទៀតទៅដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។
នៅពេលអ្នកធ្វើការស្នើសុំការវាយតម្លៃមុនពេលកិច្ចប្រជុំកម្មវិធី IEP សូមប្រាប់មណ្ឌលសិក្សាធិការថា អ្នកនឹងយល់ព្រមកំណត់កាលវិភាគកម្មវិធី IEP ឡើងវិញ បើរបាយការណ៍មិនត្រូវបានបញ្ចប់ក្នុងរយៈពេលគ្រប់គ្រាន់ដើម្បីឱ្យអ្នកពិនិត្យមើលវាមុនកិច្ចប្រជុំ។ បើមណ្ឌលសិក្សាធិការនឹងមិនព្រមតាមសំណើរបស់អ្នកទេ ការទាញហេតុផលដ៏ល្អបំផុតគឺថា ការមិនបានផ្ដល់ការវាយតម្លៃជាមុនធ្វើឱ្យអ្នកអស់សិទ្ធិក្នុងការចូលរួមដ៏មានអត្ថន័យនៅក្នុងកិច្ចប្រជុំ និងក្នុងការផ្ដល់ការយល់ព្រមដោយយល់ដឹងដល់កម្មវិធី IEP។ 2
