មុនពេលធ្វើការវាយតម្លៃ មណ្ឌលសិក្សាធិការត្រូវតែផ្ដល់ជូនអ្នកនូវផែនការវាយតម្លៃមួយ។ ផែនការវាយតម្លៃត្រូវតែរួមបញ្ចូលប្រភេទនៃការវាយតម្លៃដែលត្រូវធ្វើ។ 1 ជាញឹកញាប់ តេស្តមួយចំនួននឹងត្រូវបានរាយបញ្ជីនៅក្នុងផ្នែកនីមួយៗដើម្បីធ្វើការវាយតម្លៃ ព្រោះអ្នកវាយតម្លៃអាចនឹងត្រូវកំណត់ថា តើតេស្តណាខ្លះសមស្របបំផុតក្នុងពេលវាយតម្លៃជាក់ស្តែង នៅពេលអ្នកវាយតម្លៃបានស្គាល់កូនរបស់អ្នកកាន់តែច្បាស់។ បើអ្នកមិនយល់ពីប្រភេទនៃការវាយតម្លៃដែលគេកំពុងប្រើ ទេ អ្នកគួរតែស្នើសុំឱ្យមានការបញ្ជាក់។ បើអ្នកជឿជាក់ថា ឧបករណ៍តេស្តណាមួយមិនសមស្របចំពោះកូនរបស់អ្នកទេ អ្នកអាចស្នើសុំមិនឱ្យគេប្រើឧបករណ៍ទាំងនោះបាន និងមិនចុះហត្ថលេខាយល់ព្រមឱ្យវាយតម្លៃ រហូតដល់ពេលអ្នកនិងមណ្ឌលសិក្សាធិការមានការព្រមព្រៀងគ្នាអំពីការវាយតម្លៃដែលត្រូវប្រើ។ បើអ្នកមិនអាចយល់ស្របនឹងឧបករណ៍តេស្តសមស្របទេ នោះការប្រើសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់អាចនឹងចាំបាច់ក្នុងការកំណត់ឧបករណ៍តេស្តដែលសមស្រប។
- 34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56321(b)(3).[↩]
