Menu Close

(2.51) តើសំណុំរឿង Larry P. មានឥទ្ធិពលអ្វីទៅលើល​ក្ខណៈ​វិនិច្ឆ័​យ​នៃសិទ្ធិទទួលបានការអប់រំពិសេស?

(2.51) តើសំណុំរឿង Larry P. មានឥទ្ធិពលអ្វីទៅលើល​ក្ខណៈ​វិនិច្ឆ័​យ​នៃសិទ្ធិទទួលបានការអប់រំពិសេស?

លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានមួយដែលរងឥទ្ធិពលពីសេចក្ដីសម្រេចក្នុងសំណុំរឿង Larry P. គឺប្រភេទនៃពិការភាពផ្នែកការ​សិក្សា​ជាក់​លាក់។

មុនឆ្នាំ 2004 មណ្ឌលសិក្សាធិការបានប្រើ “គំរូនៃភាពល្អៀងគ្នា” ដើម្បី​កំ​ណត់ថា តើសិស្សមានពិការភាពផ្នែកការសិក្សាឬទេ។ តាមគំរូនេះ សិស្សត្រូវតែមានភាពល្អៀងគ្នាខ្លាំងរវាងសមត្ថភាព​ ខាងបញ្ញា និងលទ្ធផលក្នុងផ្នែកសិក្សា។ សមត្ថភាពសិស្សត្រូវបានវាស់ស្ទង់តាមទម្លាប់ដោយប្រើតេស្ត IQ បែបស្តង់​ដារ។ ទោះយ៉ាងណា ដោយសារសំណុំរឿង Larry P. បានរារាំងការប្រើ​តេស្ត​ទាំងនេះចំពោះសិស្សស្បែកខ្មៅ ទើបមណ្ឌលសិក្សាធិការត្រូវ​បានត​ម្រូវឱ្យ​ប្រើ​វិធីសាស្ត្រជំនួស។ តាមច្បាប់បច្ចុប្បន្ន រដ្ឋមិនអាចតម្រូវឱ្យមណ្ឌលសិក្សាធិការប្រើ​គំរូនៃ​ភា​ពល្អៀងគ្នាបានទេ ហើយត្រូវតែអនុញ្ញាតឱ្យប្រើប្រាស់ “ការឆ្លើយតប​ទៅ​នឹងអន្តរាគមន៍ផ្អែកលើការស្រាវជ្រាវនិងវិទ្យាសាស្ត្រ” (RTI) របស់កុមារ។ មណ្ឌលសិក្សាធិការណាដែលជ្រើសរើសបន្តប្រើគំរូនៃភាពល្អៀងគ្នាអាចធ្វើដូច្នេះបាន ប៉ុន្តែត្រូវតែប្រើតេស្តជំនួសដើម្បីវាស់ស្ទង់សមត្ថភាព​ខាង​បញ្ញា​។  សូមមើល ជំពូក 3 ព័ត៌មាន​ស្តីពីលក្ខណៈវិនិច្ឆ័យ​នៃសិទ្ធិ​ទទួលបាន