Menu Close

(2.45) កូនរបស់ខ្ញុំរៀននៅសាលារៀនឯកជន។ តើមណ្ឌលសិក្សាធិការត្រូវតែវាយតម្លៃគាត់សម្រាប់ភាពមានសិទ្ធិទទួលបានការអប់រំពិសេសឬទេ បើខ្ញុំគ្មានបំណងយកគាត់ចេញពីសាលារៀន​ឯក​ជនរបស់គាត់?​

(2.45) កូនរបស់ខ្ញុំរៀននៅសាលារៀនឯកជន។ តើមណ្ឌលសិក្សាធិការត្រូវតែវាយតម្លៃគាត់សម្រាប់ភាពមានសិទ្ធិទទួលបានការអប់រំពិសេសឬទេ បើខ្ញុំគ្មានបំណងយកគាត់ចេញពីសាលារៀន​ឯក​ជនរបស់គាត់?​

បាទ/ចាស ឱ្យតែមណ្ឌលសិក្សាធិការបានការយល់ព្រមពីអ្នក មណ្ឌលសិ​ក្សា​ធិការត្រូវតែកំណត់ទីតាំង កំណត់អត្តសញ្ញាណ និងវាយតម្លៃកុមារដែល​មា​នពិការភាពទាំងអស់នៅសាលាឯកជន រួមទាំងកុមារដែលដល់អាយុ​ចូ​ល​រៀនបែបសម្ព័ន្ធភាពសាសនា ដែលមានពិការភាព។ ទាំងមណ្ឌលសិក្សាធិការនៅកន្លែងដែលអ្នករស់នៅ និងមណ្ឌលសិក្សា​ធិកា​រនៅកន្លែងដែលសាលាឯកជនតាំងនៅ (បើខុសគ្នា) មានកាតព្វកិច្ច “រក​កុមារ”។ អ្នកគួរតែធ្វើសំណើជាលាយលក្ខណ៍អក្សរសុំការវាយតម្លៃទៅកាន់មណ្ឌលសិក្សាធិការទាំងពីរ ទោះបីជាមានតែមណ្ឌលសិក្សាធិការនៅកន្លែងដែលអ្នករស់នៅទើបមានទំនួលខុសត្រូវក្នុងការផ្ដល់សេវាកម្មដល់កូនអ្នកបើគាត់មានសិទ្ធិទទួលបានក៏ដោយ។  1

  1. 34 C.F.R. Sec. 300.131; Cal. Ed. Code Secs. 56171, 56300, & 56301.[]