ច្បាប់បញ្ជាក់ថា កូនរបស់អ្នកត្រូវតែទទួលបានការវាយតម្លៃគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធនឹងពិការភាពដែលសង្ស័យ។ បើអ្នកឬគ្រូរបស់កូនអ្នកបានសង្កេតឃើញថា កុមារមានអាកប្បកិរិយាដែលជះឥទ្ធិពលអាក្រក់ដល់ការអនុវត្តនៅសាលារៀន (ឧទាហរណ៍ ខ្សោយការគ្រប់គ្រងចំណង់ទាន់ហន់ មានបញ្ហាក្នុងការរាប់អានមិត្តភក្តិ ឬមិនចង់ចូលចំណោម) អ្នកគួរតែស្នើសុំវាយតម្លៃអំពីស្ថានភាពខាងសង្គមនិងខាងផ្លូវចិត្តរបស់កូនអ្នក ធ្វើជាផ្នែកមួយនៃផែនការវាយតម្លៃដែលអ្នកចុះហត្ថលេខា។ 1 អ្នកអាចស្នើសុំការវាយតម្លៃផ្នែកនេះបាន ទោះបីជាមណ្ឌលសិក្សាធិការមិនបានកំណត់យកវាធ្វើជាផ្នែកមួយសម្រាប់ការវាយតម្លៃនៅលើផែនការវាយតម្លៃក៏ដោយ។ មណ្ឌលសិក្សាធិការត្រូវបានតម្រូវឱ្យប្រើឧបករណ៍តេស្តត្រឹមត្រូវតាមបច្ចេកទេសដើម្បីវាយតម្លៃការរួមចំណែកនៃកត្តាខាងការយល់ដឹងនិងខាងអាកប្បកិរិយា ព្រមទាំងកត្តាខាងរាងកាយនិងខាងការលូតលាស់ ចំពោះពិការភាពរបស់កុមារនិងតម្រូវការចំពោះសេវាកម្ម។ 2
