ច្បាប់សហព័ន្ធនិងច្បាប់រដ្ឋចែងថា មណ្ឌលសិក្សាធិការមិនអាចប្រើការវាយតម្លៃ និងឯកសារវាយតម្លៃផ្សេងទៀត ដែលរើសអើងប្រឆាំងនឹងសិស្សស្បែកពណ៌ផ្សេង ឬប្រឆាំងនឹងសិស្សដែលមានភាសាទីមួយមិនមែនជាភាសាអង់គ្លេសទេ។ 1
Larry P. v. Riley និង Diana v. ក្រុមប្រឹក្សាអប់រំរដ្ឋ គឺជារឿងក្ដីពីរ ដែលមានឥទ្ធិពលដោយឡែកលើការវាយតម្លៃផ្នែកអប់រំពិសេស ដែលប្រើចំពោះសិស្សស្បែកខ្មៅ (Larry P.) និងសិស្សនិយាយភាសាអេស្ប៉ាញ (Diana)។ លទ្ធផលនៃរឿងក្ដីទាំងនេះ ដែលស៊ីចង្វាក់ជាមួយច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ ដែលហាមឃាត់មិនឱ្យប្រើការវាយតម្លៃបែបរើសអើង គឺត្រូវបានរៀបរាប់កាន់តែលម្អិតនៅក្នុងជំពូក 2.46 (Larry P.)និង 2.48 (Diana)។
ឥទ្ធិពលនៃច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ ដែលត្រូវបានពង្រឹងការអនុវត្ដដោយសំណុំរឿង Larry P. និងសំណុំរឿង Dianaគឺថា ទោះបីជាសិស្សមានពូជសាសន៍ឬភាសាទីមួយអ្វីក៏ដោយ គ្មានសិស្សណាម្នាក់ដែលស្វែងរកការវាយតម្លៃផ្នែកអប់រំពិសេសគួរទទួលរងការរើសអើងពូជសាសន៍ឬជនជាតិ ទទួលរងតេស្តដែលលម្អៀងខាងពូជសាសន៍ឬវប្បធម៌ ឬត្រូវបានដាក់ឱ្យទៅកន្លែងអប់រំពិសេសដោយផ្អែកលើសមត្ថភាពមានកម្រិតរបស់ពួកគេក្នុងការនិយាយភាសាអង់គ្លេសឡើយ។
បច្ចុប្បន្ននេះ មានការវាយតម្លៃផ្នែកអប់រំពិសេសតិចតួចណាស់សម្រាប់សិស្សភាគតិចដែលជាជនជាតិនិងប្រើភាសាដទៃ។ ការវាយតម្លៃផ្នែកអប់រំពិសេស ជាធម្មតា ត្រូវបានធ្វើឡើងដោយប្រើតេស្តទូទៅ ដែលត្រូវបានផ្ដល់ឱ្យសិស្សភាគច្រើន។ ដូច្នេះហើយ សម្រាប់សិស្សជាអ្នករៀនអង់គ្លេស (EL) វាចាំបាច់ដែលអ្នកវាយតម្លៃត្រូវចេះភាសាកំណើតឬភាសាទីមួយរបស់សិស្សស្ទាត់ជំនាញ។
- សូមមើល 20 U.S.C. Sec. 1414(b)(3)(A); 34 C.F.R. Sec. 300.304(c)(1)(i); Cal. Ed. Code Sec. 56320(a), (b).[↩]
